ចេញផ្សាយ ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឧត្ថម្ភថវិកា ចំនួន២០០លានរៀល ជូនរដ្ឋបាលខេត្តបាត់ដំបង។
ថវិការជំនួយឧបត្ថម របស់ សម្ដេចក្រឡាហោម ស ខេង ផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំពង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋ កំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕