ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព អញ្ជើញចុះពិនិត្យការកែលម្អប្រព័ន្ធអាងចម្រោះទឹកស្អាត សម្រាប់ផ្គត់ផ្គង់និស្សិតនាយទាហានសកម្ម

0
1111

ចេញផ្សាយ ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានអញ្ជើញចុះពិនិត្យការកែលម្អប្រព័ន្ធអាងចម្រោះទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់និស្សិតនាយទាហានសកម្មតាមបណ្តាជំនាន់។

សកម្មភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ ដល់និស្សិតនាយទាហានសកម្មតាមបណ្តាជំនាន់ ដើម្បីធានាបាននូវការប្រើប្រាស់ទឹកប្រកបដោយគុណភាព៕