អភិបាលខេត្តកែប ចុះជួបសំណេះសំណាល នឹងនាំយកអំណោយ ជូនប្រជាពរដ្ឋជួបការលំបាក ដោយសាវិបត្តិជំងឺកូវីដ-១៩ ចំនួន៤០គ្រួសារ

0
827

កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ម្សិលម៉ិញនេះ​ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកអំណោយមួយចំនួន ជូនដល់ប្រជាពលដ្ឋដែលកំពុងជួបការលំបាក ដោយសាវិបត្តិជំងឺកូវីដ-១៩ ចំនួន៤០គ្រួសារ នៅភូមិអន្ទង់ស​ និងភូមិអូរដូង​ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។

មានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលដ្ឋ ដែលកំពុងជួបការលំបាកនាពេលនោះ លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា វិបត្តិនៃជំងឺឆ្លងជាសាកលកូវីដ-១៩ បានធ្វើអោយបងប្អូនទាំងអស់ជួបការលំបាកក្នុងជីវភាពរស់នៅ បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ដែលធ្វើអោយប្រជាជនមួយចំនួនធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រ។

លោកបន្តថា ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជំនួយសង្គមជាច្រើន ដើម្បីជួយសម្រួលដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋ​ ដូចជាការឧបត្ថម្ភសាច់ប្រាក់តាមរយៈការផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ជាដើម ក្រៅពីនេះរាជរដ្ឋភិបាល បានជម្រុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អោយចុះជាប់ដល់មូលដ្ឋានប្រជាពលរដ្ន ដើម្បីក្តាប់ជាប់នូវសុខទុក្ខ និងចាំអន្តរាគមន៍ជួយសង្គ្រោះអោយបានទាន់ពេលវេលា។

លោក សោម ពិសិដ្ឋ បន្តថា តាមរយៈអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់​ ភូមិ ក៏ដូចជាក្រុមការងារចុះជួយភូមិទាំងអស់ បានអនុវត្តជាប់ជាប្រចាំ ចុះដល់គ្រប់មូលដ្ឋាន និងនាំយកអំណោយសង្គ្រោះផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជាប់ជាប្រចាំ និងគ្រប់ភូមិទូទាំងខេត្ត។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំ​ ចិញ្ចឹម​សត្វ​ ដាំដុះបន្លែបង្ការ ដំណាំរួមផ្សំផ្សេងៗ​ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ និងត្រូវរៀនរស់នៅ​ ធ្វេីការតាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំនូវវិធានការសុខាភិបាល វិធានការបីកុំ បីការពារ ទំលាប់រស់នៅល្អ ហូបស្អាត ផឹកស្អាត មានអនាម័យ ទើបយើង អាចឈានទៅបញ្ចប់ការឆ្លងរាលដាល់ជំងឺកូវីដ-១៩ និងមានជីវភាពល្អប្រសើរឡើងវិញ។ 

ព្រមជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ថា តាមរយៈគោលនយោយបាយស្រោចវ៉ាក់សាំង របស់រាជរដ្ឋាភិបាល ខេត្តកែប បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្ទេីតែ១០០% ដូច្នេះសូមអោយបងប្អូនដែល មិនទាន់បានទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ សូមរួសរាន់ទៅទទួលវ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីឈានទៅបើកដំណើរការ ប្រក្រតីភាពលើគ្រប់វិស័យវិញ តាមចក្ខុវិស័យរបស់រាជរដ្ឋភិបាល។សូមជំរាបថា ក្នុងឱកាសនោះ អភិបាលខេត្ត កែប បាននាំមកជូនបងប្អូនប្រជាពលរដ្ឋ ទាំង៤០គ្រួសារ រួមមាន​៖ អង្រក មី ទឹកបរិសុទ្ធ រួមទាំងថវិកាមួយចំនួនទៀតផងដែរ៕