កំពង់ឆ្នាំង៖ បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ ខេត្តកំពង់ឆ្នាំង ដែលបានសាកសួរមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានវាយប្រហារផ្លូវជាតិលេខ៥។
មន្រ្តីខាងលើបន្តថា ទឹកបានហូរធ្លាក់មកពីប៉ែកខាងលើ ធ្វើឲ្យជន់លិចចិញ្ចើមផ្លូវ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រាំងពន្លៃ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ប្រវែង៣០០ម៉ែត្រ ជម្រៅពី១ទៅ១,៥ស.ម។ មន្ត្រីដដែលបញ្ជាក់ ប្រាប់ទូរទស្សន៍ ខេត្តកំពង់ឆ្នាំទៀតថា បច្ចុប្បន្នការធ្វើចរាចរណ៍ នៅលើផ្លូវជាតិលេខ៥ នៅដំណើរការបានជាជម្មតាទេ។
សូមជំរាបថា មួយរយៈពេលចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល ធ្វើឱ្យប្រទេសកម្ពុជា មានភ្ញៀងនិងខ្យល់ បង្ករជាទឹកជំនន់ជន់លិចទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នគ្រប់ៗគ្នា៕