ប្រមុខរដ្ឋាភិបាលកម្ពុជា ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace

0
967

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតោជោ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹមពិភពលោកលើកទី៧ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ក្នុងមហាសន្និបាត នៃក្តីសង្ឃឹមពិភពលោកលើកទី៧ សម្ដេចតេជោ ហ៊ុន សែន ជាមហាកិត្តិយស ទទួលបានមេដាយមាសសន្តិភាពពិភពលោក​ World Summit Peace ពីមហាសន្និបាត ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។

គួរជំរាបជូនផងដែរថា សម្តេច​តេជោ គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ីយើងនេះ៕