ស្រុកភ្នំក្រវាញ ប្រកាសចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ

0
623

ពោធិ៍សាត់៖ ការទន្ទឹងរងចាំជាយូរមកហើយ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅឃុំបាក់ចិញ្ចៀន ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំពោះការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ពេលវេលាបានមកដល់ហើយ។

ពេលវេលាបានមកដល់ ដោយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ហេង សុភាណា អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ និង ប្រធានមន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាសាធារណៈ​ នូវ​ឯកសារ​នៃការ​វិនិច្ឆ័យ​សម្រាប់​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ​ ចំនួន២ភូមិ​ ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ដែលក្នុងនោះនៅភូមិបាក់ចិញ្ចៀនមានចំនួន៨១៥ក្បាលដី  និងភូមិកំពង់ខ្ទុម ៩០៣ក្បាលដី៕