កំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពី លទ្ធផលបូកសរុបការងារ ចុះឆ្វៀលលដីគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង។
ការនេះ ជាលទ្ធផលដែលប្រជាពលរដ្ឋខេត្តកំពង់ធំ រងចាំជាយូរណាស់មកហើយ ដើម្បីបានដីកាន់កាប់ និងអាស្រ័យផលដោយស្របចាប់។ នេះជាផែនការណ៍ការងារដ៏ល្អរបស់អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ ដែលបានគិតគូរពីសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋក្នុងខេត្តសាមីរបស់ខ្លួន៕