ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង និងលោកវីរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង មកសាកសួរ ពាក់ពន្ធករណីរំលោភដីព្រៃលិចទឹកតំបន់៣។
បើអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន បានប្រាប់សារព័ត៌មានក្នុងស្រុកថា មន្ត្រីនគរបាលចំនួនពីររូប នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាព ប្រឆាំងអំពើ ពុករលួយហៅមកសាកសួរពិតប្រាកដមែន។
ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ
យ៉ាងណាមន្រ្តីអ្នកនាំពាក្យដ៏ដែលបន្តថា ចំពោះការនាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្ត និងលោកវីរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរនេះ លោកមិនដឹងរឿងអីទេ ទាល់តែសួរទៅខាងអង្គភាពប្រឆាំងអំពើពុករលួយ។
ឆ្លើយតបទៅនិងការសាកសួររបស់អ្នកសារព័ត៌មានក្នុងស្រុក ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ថា «នៅវេលាម៉ោង១០ព្រឹកថ្ងៃនេះ លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការងខេត្តកំពង់ឆ្នាំង និងលោកស័ក្ត៥ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយអញ្ជើញមកបំភ្លឺ និងស្ដាប់ចម្លើយពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង»។ ជាមួយគ្នានោះ ចំពោះលទ្ធផលយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយទេ៕
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង