ឈាមស្រែកស្បែកហៅ សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ សម្លាប់ប្រធានរោងចក្រ ដល់ស្រុករមាសហែក ខេត្តស្វាយរៀង

0
1078

ស្វាយរៀង៖ ជនសង្ស័យ ដែលបានចាក់សម្លាប់ប្រធានរោងចក្រ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបានហើយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ជនសង្ស័យ ដែលត្រូវបានកម្លាំងជំនាញចាប់ខ្លួន ឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស។ ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី (DING LI) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញដូចគ្នា។

បច្ចុប្បន្នកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនជនសង្ស័យខាងលើ មកធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕