អាគកនិងអាជើង១ ត្រូវប៉ូលីសព័ទ្ធចាប់បាន

0
811

ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

ត្បូងឃ្មុំ៖ បន្ទាប់ពីព័ត៌មាន តាមបណ្តាញសង្គមហ្វេសបុកនឹងសារព័ត៌មានចុះផ្សាយរិះគុណទៅលើអាជ្ញាធរនឹងសមត្ថកិច្ច រឿងសង្វៀនជល់មាន់នឹងអាប៉ោងដុះស្លែរ មួយកន្លែង នៅចំណុចចំការស្វាយចន្ទីខាងជើង ភូមិថ្មី សង្កាត់វិហារលួង ក្រុ​​ងសួង ខេត្តត្បូងឃ្មុំ។

នៅថ្ងៃ​អាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០វេលា ម៉ោង ១៦នឹង៣០នាទី នាយប៉ុស្តិវិហារលួងដឹកនាំកម្លាំងនិងសហការជាមួយកម្លាំងប្រជាការពារ បានចុះបង្រ្កាប និងចុះរុសរើដុតកន្លែងសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅចំណុចចំការស្វាយចន្ទីខាងជើងភូមិថ្មី សង្កាត់ វិហារលួង ក្រុ​​ងសួង ខេត្តត្បូងឃ្មុំ។

នៅពេលចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ ករបានដកហូតវត្តុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន ០៣គ្រឿង. មាន់ជល់ ០១ក្បាល. ស៊ុមដាក់មាន់ចំនួន ០៣ស៊ុម.ឃាត់ខ្លួនមនុស្សបានចំនួន ០១នាក់ យកមកស្នាក់ការប៉ុស្តិនគរបាលរដ្ឋបាលវិហារលួង និងធ្វើកិច្ចសន្យា បន្ទាប់ពីធ្វើកិច្ចសន្យារួច ប៉ុស្តិបានប្រគល់ម៉ូតូអោយសាមុីខ្លួនយកទៅផ្ទះវិញ៕