ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការអូសបន្លាយ​សវនាការ​លោក កឹម សុខា

0
774

ភ្នំពេញ៖ សវនាការលោក កឹម​ សុខា ដែលកាន់តែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ករឱ្យមានការ​ព្រួយ​បារម្ភយ៉ាងខ្លាំង ទាំងអ្នកគាំទ្រ មហាជនទូទៅ ព្រមទាំងបណ្តាអង្គ​ទូត​នានាប្រចាំនៅ​កម្ពុជា​ផង​ដែរ​។

ការអូសបន្លាយសវនាការនេះ បានធ្វើឱ្យប៉ះពាល់សល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់លោក ពិសេសសិទ្ធិ​ នយោ​​បាយ ក្នុងនាមមេដឹកនាំមួយរូបដ៏មានប្រជាប្រិយភាព សម្រាប់ការចូលរួមប្រគួត​ប្រ​ជែង​ជា​មួយ​គណ​បក្ស​កាន់​អំណាចដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ដោយមានការព្រួយបារម្ភរឿងនេះ បើទោះបីជាបានតាមដានជាប់ជាប្រចាំនៃសវនាការលោក កឹម​សុខា យ៉ាងណាក៏ដោយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បាន​ជួប​ពិ​ភា​ក្សា​​ដោយផ្ទាល់​ជាមួយលោក កឹម សុខា ដោយលោកបានលើកឡើងថា ការបន្តអូសបន្លាយ​យ៉ាងយឺត​យូរនូ​វ​សវនាការ បានធ្វើឱ្យប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព និង​លទ្ធភាពរបស់លោក កឹម សុខា ក្នុងការចូលរួម​ជីវភាព​នយោ​បាយ និងការបោះឆ្នោតនាពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ដោយលោកហៅ សវនាការលោក កឹម សុខា ជា​ហេតុផល​នយោបាយ​ បន្ត​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ៕