កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

0
1244

ភ្នំពេញ៖ ជាមោទនភាពសម្រាប់កម្ពុជា ដែលកីឡាការិនី វិត ចន្ថា បានទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។

កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ធ្វើឡើងនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី​  នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលកម្ពុជាកំពុងបោះជំហ៊ាន និងទទួលបានកិត្តិយសនៅលើឆាកអន្តរជាតិ៕

ជូនពរកីឡាករ កីឡាការិនីយើងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕