ថៃ ស្រីនាង ជាប់កិច្ចសន្យា នៅតែស៊ិចស៊ីដ៏ដែល

0
1118

ចេញផ្សាយ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ៖ អ្នកលក់គ្រឿងក្នុងស្រ្តីដ៏ស៊ិចស៊ី អ្នកនាងថៃស្រីនាង បើទោះបីជាជាប់កិច្ចសន្យាជាមួយសមត្ថកិច្ច ក៏នាងនៅតែស៊ិចស៊ីដដែល។

អ្នកនាង ថៃ ស្រីនាង ជាកំពូលអ្នកលក់ Online ដ៏ស៊ិចស៊ី បញ្ចេញអស់គ្រឿងក្នុង ធ្វើអោយប្រុសៗមើលហើយ ព្រឺឆ្អឹងខ្នង ចំណែកនារីៗ ឃើញនាងលក់ឈុតរាត្រី ឬ គ្រឿងក្នុងចាប់អារម្មណ៏ភ្លាម ព្រោះសុតតែជាសំលៀកបំពាក់ស៊ីអារម្មណ៏។

នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានសមត្ថកិច្ចកោះហៅធ្វើកិច្ចសន្យា បញ្ឈប់ការ Live ស៊ិចស៊ី លក់ផលិតផល គ្រឿងក្នុងស្ត្រី ដែលធ្វើអោយប៉ះពាល់ដល់តំលៃ និងកិត្តិយសរបស់ស្ត្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ។

ជាមួយគ្នានេះ ថៃ ស្រីនាង ក៏បានសន្យាឈប់បង្ហោះរូបភាពស៊ិចស៊ី អាក្រាត ដែលនាំអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀត ហើយប្រសិនបើថ្ងៃក្រោយនាងមិនគោរពកិច្ចសន្យាខាងលើ នាងសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុងចាប់ពីថ្ងៃនេះតទៅ។

យ៉ាងណា ក្រោយកិច្ចសន្យាមិនបានប៉ុន្មានម៉ោងផង អ្នកនាង ថៃ ស្រីនាង បានថតបង្ហោះលក់អាវក្រណាត់លេខធំ តែក្នុងរូបភាពរបស់អ្នកនាង បញ្ឆិតមិនស្លៀកពាក់ជិត បញ្ចេញខោក្នុងស្លៀកកប់ក្រលៀនដដែល៕