ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។
ក្នុងជំនួបនេះ សម្តេច បានពិភាក្សាការងារផ្លូវការជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម និងផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
គួរជម្រាប់ជូនថា ជំនួយរវាងសម្តេចធិបតី ជាមួយជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គឺឆ្លើយតបតាមការអញ្ជើញផ្លូវរដ្ឋកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ៕