សំណង់អនាធិបតេយ្យ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានរុះរើ

0
2106

ភ្នំពេញ៖ អភិបាលខណ្ឌមានជ័យ លោក សេង គុន្ធ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ដោយមានកិច្ចសហការជាមួយរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមាន​ជ័យទី២ ចុះរុះរើសំណង់អាណាធិបតេយ្យ ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោសភណ្ឌភាព។

សំណង់អាណាធិបតេយ្យ​ ដែលត្រូវបានគណៈបញ្ជាការខណ្ឌ ដឹលនាំកម្លាំងចុះរុះរើនេះ ស្ថិតនៅក្រោមស្ពានអាកាស់ស្ទឺងមានជ័យ ដែលក្រុមជនអាណាថា តែងតែប្រមូលផ្តុំគ្នាមកលួចសង់ជម្រកនៅក្រោមស្ពានស្ទឹងមានជ័យ។

គួររំលឹកថា កន្លងមកគណ:បញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ តែងតែដឹកនាំកម្លាំងចុះរុះរើសំណង់អនាធិបតេយ្យនេះជាញឹកញាប់ដែរ ប៉ុន្តែពួកគេនៅតែលួចមកស្នាក់នៅក្រោមស្ពានដដែលខណ:អាជ្ញាជាប់រវល់ភារកិច្ចនានា។

ជាមួយគ្នានោះ លោក សេង គុន្ឋ អភិបាលខណ្ឌមានជ័យ ក៏បានឱ្យដឹងផងដែរថា​ ក្នុងនាមលោកជាអភិបាលខណ្ឌ ត្រូវយកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់សាធារណ:នៅក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ លុបបំបាត់សំណង់អនាធិបតេយ្យ ដែលបង្កភាពភាពស្នុកស្មាញដល់អាជ្ញាធរ ព្រោះការររស់នៅក្រោមស្ពានអាកាស់ស្ទឹងមានជ័យនេះ គឺជាការរស់នៅខុសច្បាប់ ហើយអាជ្ញាធរមូលដ្ឋានក៏ពិបាកក្នុងការគ្រប់គ្រង ព្រោះពួកគាត់ទាំងអស់នោះ សុតជាជនអាណាថា មិនដឹងមកពីតំបន់ណាឱ្យប្រាកដឡើយ៕

#TNTV #TNHOTNEWS #សំណង់អាណាធិបតេយ្យ