គណបក្សពន្លឺថ្មី ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា

0
1436

ភ្នំពេញ៖ ក្នុងនាមជាគណបក្សសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា គណបក្សពន្លឺថ្មី នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលឈ្មោះ សុន ឆ័យ បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការ កំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើ បរិហាកេរ្ដិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើ គណបក្សប្រជា ជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សុន ឆ័យ

ក្នុងនោះ គណបក្សពន្លឺថ្មី បានយល់ឃើញថា ឈ្មោះ សុន ឆ័យ ដែលបានធ្វើសកម្មភាពនយោបាយតែងតែនិយាយញុះញង់ ឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើសកម្មភាពខុសច្បាប់ និងជាក់ស្ដែងក្នុងរយៈពេលកន្លងមកឈ្មោះ សុន ឆ័យ និងបក្ខពួក បានបណ្ដុះនូវ ចិត្តគំនិតឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងបង្កើតការរើសអើងជាតិសាសន៍ ជាពិសេសបាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុង កាន់អំណាចដោយស្របច្បាប់នៅកម្ពុជា។

គណបក្សពន្លឺថ្មី សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឈ្មោះ សុន ឆ័យ និង សូមគាំទ្រចំពោះសាល ដីការបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់ភាពយុត្តិធម៌ជូនដល់ គណបក្សប្រជាជន កម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងសូមអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់ ចាត់វិធានការ តាមនីតិវិធីច្បាប់ដោយគ្មានការ លើកលែងឡើយ ចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើឱ្យប្រទេស ជាតិ អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យ ដើម្បីជាការធានាបាននូវសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា៕

#TNTV #TNHOTNEWS #KEOROTHNA #គណបក្សពន្លឺថ្មី #CPP #គណបក្សប្រជាជនកម្ពុជា