គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃស្អែកនេះ

0
1425

កំពង់ឆ្នាំង៖​ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ស្ងែកនេះហើយ។
តាមកម្មវិធីដែលបានគ្រោងទុក ពិធីបើកយុទ្ធនាការឃោសនានេះ នឹងរៀបចំធ្វើនៅសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមប្រមាណជិត៨.០០០នាក់។


គួរជម្រាបជូនផងដែរថា បន្ទាប់ពីពិធីជួបជុំនៅសួនច្បារដំរីស ក្នុងសង្កាត់កំពង់ឆ្នាំង ពិធីនិងដង្ហែក្បួនឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ហើយបំបែកទៅតាមផ្លូវសំខាន់ៗ ក្នុងក្រុងកំពង់ឆ្នាំងផងដែរ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោត និងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលជាការបោះឆ្នោតអសកល៕