លី ផេង និង ជៀម ហៃ គេចវេសមិនហ៊ានចូលសវនាការ ហើយប្រាប់មេធាវីថាឈឺញ័រដើរមិនរួច

0
916

ចេញផ្សាយថ្ងៃព្រហសប្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាទិវានៃក្តីស្រលាញ់ ហើយក៏ជាសវនាការ លី ផេង និង ជៀម ហៃ ផងដែររបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ តែបុរសឈ្មួញដី ក្បត់ទំនុកចិត្តទាំង២នាក់នេះ បានគេចវេសមិនព្រមចូលខ្លួនក្នុងសវនាការឡើយ។

សវនាការនេះ ធ្វើឡើងរយៈពេលជាង២ម៉ោង មានតែលោក អៀ គុយម៉ុង តែម្នាក់ប៉ុណ្ណោះ ដែលបានចូលរួមសវនាការ ហើយបរិយាយជូនអង្គសវនាការគ្មានសល់ ចំពោះករណីវិវាទដីធ្លី នៅតំបន់ចុងកោះ ភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ដែលបានកើតឡើងអស់រយៈពេលជាង៤ឆ្នាំមកហើយ។

ក្នុងសវនាការ មេធាវី ការពារក្តីអោយ លី ផេង និង ជៀម ហៃ បានលើកហេតុផលប្រាប់តុលាការថា លោក ជៀម ហៃ មិនអាចមកចូលរួមសវនាការបានទេ ដោយមានជំងឺឈឺញ័រដើរមិនរួច តែធាតុពិត លោក ជៀម ហៃ កម្លាំងមាំដូចដំរីសា ដឹកប្រពន្ធទៅផ្សារញាំគុយទាវយ៉ាងរំភើយ ចំណែក លី ផេង វិញមិនចូលរួមសវនាការ មកពីរវល់វ៉ៃអុក យ៉ាងសប្បាយអស់និយាយហើយ។

បើទោះបីជា លី ផេង និង ជៀម ហៃ គេចវេសមិនចូលខ្លួន ក្នុងសវនាការ កាលពីថ្ងៃទី១៤ កុម្ភៈ ២០២០នេះក្តី ក៏ជនទាំងពីរមិនអាចគេចវ៉េសបានរហូតនោះទេ ព្រោះថា នៅថ្ងៃទី២៨ កុម្ភៈខាងមុខ សវនាការនិងត្រូវបើកបន្តលើអង្គសេចក្តី ហើយបើអ្នកទាំងពីរនៅតែមិនព្រមចូលខ្លួន តុលាការក៏អាចនិងជូនកាដូ ចេញដីការឃាត់និងឃុំផងថាមិនត្រូវ ព្រោះតែមិនគោរពតាមដីការបង្គាប់របស់តុលាការ។

តាមការសន្និដ្ឋានក្រៅផ្លូវការ បង្ហាញថា លី ផេង និង ជៀម ហៃ ដែលស្រែកក្តែងៗនៅក្រៅរបងតុលាការចង់បានយុត្តិធម៌ជុំវិញករណីខាងលើនោះ សង្ឃឹមថាអ្នកទាំងពីរនិងចូលខ្លួន ដើម្បីឲ្យតុលាការបើកវាំងននខ្មៅមួយនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមជំរាបថា សវនាការខាងលើ ផ្តោតសំខាន់លើជនឆបោក ជៀម ហៃ ដែលត្រូវបានតុលការចោទ ដោយលក់ដីឲ្យលោក អៀ គុយម៉ុង ហើយ តែត្រូវលោក ជៀម ហៃ ក្រឡាស់ថា ខ្លួនមិនបានលក់ទៅវិញ ហើយបានរួមគំនិតគ្នាជាមួយ លី ផេង មកធ្វើទុកបុកម្នេញលើពលរដ្ឋ៣៧គ្រួសារ ដែលបានទិញដីនេះដោយស្របច្បាប់ពីលោក អៀ គុយម៉ុង ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរ។

មិនតែប៉ុណ្ណោះ សូម្បីតែអធិការកិច្ចខេត្តកំពង់ឆ្នាំ ក៏បានទទួលស្គាល់ពលរដ្ឋ៣៧គ្រួសារ ពិតជាបានទិញដីពីលោក អៀ គុយម៉ុង ដោយស្របច្បាប់ និងថែមទាំងបានសុំណូមពរ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត មេត្តាផ្តល់ដីជូនពលរដ្ឋទាំង៣៧គ្រួសារថែមទៀតផង៕

https://web.facebook.com/TNTVNEWS/videos/499643624259517/