ចេញផ្សាយ ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
សម្តេចតេជោ នាយករដ្ឋមមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើការដាស់តឿន ដល់មន្រ្តីទាំងឡាយធ្វើកុំខ្លួនជាចៅហ្វាយនាយរបស់ប្រជាជន។
ត្រង់ចំណុចនេះ សម្តេចចង់គូសបញ្ជាក់ថា បច្ចុប្បន្ននេះ មន្រ្តីមួយចំនួនធំ បានធ្វើខ្លួនជាចៅហ្វាយនាយរបស់ប្រជាជន មិនខ្វល់ជាមួយប្រជាជន តែនៅពេលពួកគេត្រូវការអ្វីមួយជាប្រយោជន៏ពីប្រជាជន ពួកគេអង្វរផង សំពេះផង ផ្ទុយទៅវិញ នៅពេលទទួលបានផលពីប្រជាជនហើយ គឺលែងខ្វល់អ្វីទាំងអស់ពីប្រជាជន។
សម្តេចបានផ្តល់ជាអនុសាសន៏ថា មន្រ្តីទាំងអស់ ត្រូវធ្វើខ្លួនជាខ្ញុំបម្រើប្រជាជនដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះទេ ហើយជៀសវាធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅ មិនធ្វើសោះ តែពូកែខាងអែបអប អែបអបមិនអស់ចិត្តហើយ ទម្លាក់កំហុសឲ្យអ្នកដ៏ទៃទៀត។ សម្តេចថា មន្រ្តីប្រភេទនេះ សេះ១០បំបែកសាកសពទើបសាកសម ដូច្នេះមន្រ្តីត្រូវធ្វើការដោយស្មោះត្រង់ ហ៊ាននិយាយការពិត និងទទួលខុសត្រូវ បម្រើពលរដ្ឋដោយស្មោះត្រង់៕