ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
កណ្តាល៖យ៉ាងហោចណាស់ក៍មានមនុស្សពីនាក់ឪពុកនឹងកូនបានស្លាប់ចំណែកប្រពន្វមានផ្ទៃពោះត្រូវដាច់ជើងធ្វេងរងរបួសធ្ងន់ដោយជួបគ្រោះថ្នាក់ចរាចរាចរណ៍ បង្កឡើងដោយរថយន្តដឹកទឹកក្រឡាប់សង្កត់លើPassApp។
ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២ កែងនឹងផ្លូវលេខ១១៥ ក្បែរចំណុចស្តុបព្រែកហូរ នៅវេលាម៉ោង៦÷៥០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ២០២៩ ស្ថិតនៅក្នុងភូមិតាក្តុលត្បូង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជា សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ (ស្លាប់) ជាអ្នកបើកបរកង់បីPassApp មានអ្នករួមដំណើរចំនួន ៣នាក់៖
១/ឈ្មោះ ស៊ី នាង ភេទស្រី អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ (រងរបួសធ្ងន់ )ត្រូវជាប្រពន្ធ ។
២/ឈ្មោះ ហៃ យូប៊ិន ភេទស្រី អាយុ ៣ឆ្នាំ (ស្លាប់) ត្រូវជាកូន។
៣/ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ ៧ឆ្នាំ (រងរបួសស្រាល) ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតបានប្រាប់មកភ្ញាក់ងារយកព័ត៍មាន tnhotnews នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកនីសាន់ជាប្រភេទស៊ីទែនដឹកទឹកគ្មានស្លាកលេខ បានបើកបរក្នុងទិសដៅពីលិចមកកើតរួចបត់ស្តាំទៅទិសខាងត្បូង ត្រង់ចំណុចផ្លូវកោង ហើយក្នុងល្បឿនលឿន បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើម៉ូតូកង់បង់បី PassApp ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AF-8493 កំពុងឈប់ស្តុបក្នុងទិសដៅ ពីត្បូងទៅជើង ព្រមទាំងសង្កត់លើម៉ូតូចំនួន០២គ្រឿងផ្សេងទៀត ហើយបានបង្កឲ្យមនុស្សពីរនាក់ឪពុកនឹងកូនតូចស្លាប់ រីឯប្រពន្ធមានផ្ទៃពោះខ្ទេចជើងខាងឆ្វេង។ចំណែកបុរសអ្នកបើកបរ រងរបួសស្រាល ព្រមទាំងរថយន្តបង្កបានក្រឡាប់សង្កត់ទៅលើសំយ៉ាបផ្ទះ ប្រជាពលរដ្ឋរងការខូចខាតផងដែរ។

មូលហេតុមកពីអ្នកបើកបរបើកលឿនមិនមានការប្រុងប្រយ័ត្នដល់ត្រង់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ទើបបង្កឲ្យរថយន្តដាច់ហ្រ្វាំង។ចំណែកអ្នកបើករថយន្តបង្ កមើលឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ រួចបានសម្រួលចរាចរណ៍និងធ្វើការវាស់វែងនិងបានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ចំណែកសពជនរងគ្រោះឪពុកនឹងកូនស្រីត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារនឹងសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕
