ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាសវនាការបន្តលើលោក លី ផេង និងលោក ជៀម ហៃ ដែលជាមេឈ្មួញដី បង្ករហានិភ័យដល់ប្រជាពលរដ្ឋ៣៧គ្រួសារ ដែលបានទិញដីត្រឹមត្រូវពីលោក អៀ គុយម៉ុង នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។
លោក ជៀម ហៃ ដែលបានលក់ដីអោយលោក អៀ គុយម៉ុង មានទាំងមានឯកសារកក់ និងទទួលប្រាក់ ព្រមទាំងកូនចៅខ្លួន បានទិញដីនោះវិញពីលោក អៀ គុយម៉ុង ថែមទៀត តែបានបំភ្លៃការពិត ផ្សំគំនិត ជាមួយលោក លី ផេង បដិសេធថាមិនបានលក់ដីនោះទៅអោយលោក អៀ គុយម៉ុង វិញ ពេលនេះត្រូវបានរងបណ្តឹងពីបទ ឆបោក។

បណ្តឹងបោករបស់លោក ជៀម ហៃ ក៏ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ បើកសវនាការ តែត្រូវលោកតា ជៀម ហៃ យកលិះតាមរយៈមេធាវី ថាខ្លួនឈឺដើរមិនរួច ដោយមិនហ៊ានចូលខ្លួនមកបំភ្លឺនៅតុលាការ តែធាតុពិតលោកតា ជៀម ហៃ កម្លាំងខ្លាំងដូចដំរីសា ដឹកប្រពន្ធទៅផ្សារកំពង់ឆ្នាំង ញាំគុយទាវ ផឹកកាហ្វេយ៉ាងរំភើយ ចំណែកលោក លី ផេង ដែលជាប់ពាក់ព័ន្ធ ក៏មិនឃើញចូលខ្លួនមកបំភ្លឺនៅតុលាការដូចគ្នា តែបែរជាឃើញលោក លី ផេង កុំពុងវ៉ៃអុកយ៉ាងសប្បាយ ដោយមានពាក់មុខម៉ាស់ ការពារជំងឺឆ្លង កូរ៉ូណា ទៅវិញ។

ទាំងនេះ គ្រាន់តែចង់ជំរាប និងរំលឹកថា សវនាការ កាលពីថ្ងៃទី១៤ កុម្ភៈ លោក អៀ គុយម៉ុង ព្រមទាំងលោក សាយ សូ ដែលជាម្ចាស់ដីពិតប្រាកដ ទិញពីលោក ជៀម ហៃ បានចូលខ្លួនបំភ្លឺហើយ នៅឡើយ លោក លី ផេង និង លោក ជៀម ហៃ មិនទាន់ចូលខ្លួនបំភ្លឺ។ដូចនេះកុំភ្លេចថ្ងៃទី២៨ កុម្ភៈ ចូលខ្លួនបំភ្លឺនៅតុលាការសាលាដំបូងរាជធានីភ្នំពេញផង ព្រោះខ្លួនតែងស្រែកចង់បានយុត្តិធម៌ណាស់ ដូច្នេះចូលទៅ កុំគេចវ៉េសទៀត កុំបានតែកញ្ជោលក្រៅរបងតុលាការ ចិត្តជាកូនប្រុស ហ៊ានស៊ីត្រូវហ៊ានសង ហ៊ានផ្លុះរបង ហ៊ានជាប់ជុង៕

