ក្រសួងព័ត៌មាន ស្នើសមត្ថកិច្ចចាត់វិធានការបន្ទាន់ លើជនប្រើ Facebook និង Page ផ្សព្វផ្សាយព័ត៌មានមិនពិត Covid-19

0
965

ចេញផ្សាយ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស និងស្នើដល់សមត្ថកិច្ច ចាត់វិធានការលើអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត។

ក្នុងនោះ ក្រសួង បានធ្វើការបង្ហាញគណនីយ Facebook និង Page ចំនួន៧ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញករណីជំងឺរលាតផ្លូវដង្ហើមថ្មី កូរ៉ូណា ឬ Covid-19 ដោយក្រសួងបានធ្វើការអំពាវនាវ កុំឲ្យសាធារណៈជនមានការភណ្ឌច្រឡំ និងស្នើបញ្ឈប់ការចែករំលែកបន្ត រាល់ព័ត៌មានមិនពិតទាំងអស់នេះ ព្រោះអាចប្រឈមមុខនិងផ្លូវច្បាប់។

ចំពោះ Facebook និង Page ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញករណីជំងឺរលាកផ្លូវដង្ហើមថ្មី ឬ Covid-19 ដែលក្រសួងស្នើសមត្ថកិច្ចចាត់វិធានការជាបន្ទាន់រួមមាន៖

១ Sdam Husen

២ Sovannara Som

៣ កូននាគ អហិង្សា ស្វ.រ

៤ សំលេងពលករចង់បានការផ្លាស់ប្តូរ

៥ សឹម សុភា Soem Sophea

៦ Ah Sonh Ha

៧ រិទ្ធីវង្ស ឡុង