ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានសម្តែងការថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២។
ទិវា «វប្បធម៌ជាតិ ៣មីនា» ប្រារព្វធ្វើឡើងស្របគ្នា ជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦ និងការជួបជុំសំណេះសំណាលពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនី ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ក្រោមការរៀបចំឡើងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងពិធី ទិវា «វប្បធម៌ជាតិ ៣មីនា» ត្រូវឆ្លុះបញ្ចាំង និងលើកបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណីជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបាន ក្នុងការបន្សល់ទុករបស់បុព្វបុរស សម្រាប់កូនចៅខ្មែរជំនាន់ក្រោយថែរក្សា និងអភិរក្សបន្ត៕







