លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនកោតសរសើរក្រសួងកិច្ចការនារី ជ្រើសរើសប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” សម្រាប់ទិវាអន្តរជាតិនារី ៨មីនា

0
977

ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលជួបសំដែងការគួរសម ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ”  ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ។

មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅជូនចំពោះលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានជ្រើសរើសប្រធានបទឆ្នាំនេះ គឺស្របទៅនឹងនយោបាយរបស់សម្តេចតេជោបានដាក់ចេញ គឺ អរគុណសន្តិភាព ។ 

លោកជំទាវវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារីត្រូវរួមសហការគ្នា សាមគ្គីគ្នា ក្នុងការជម្រុញលើកកម្ពស់ស្ត្រីឲ្យបានស្មើរភាពជាមួយនឹងបុរស ដើម្បីរួមគ្នាសម្រេចឲ្យបាននូវផែនការដែលក្រសួងកិច្ចការនារីបានដាក់ចេញ ក៏ដូចជាសម្រេចឲ្យបាននូវភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕