Wednesday, June 4, 2025

មេបក្សយុវជនប្រកាសឲ្យរដ្ឋាភិបាលកាត់ប្រាក់ខែដេីម្បីជួយរដ្ឋទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖​  ខ្ញុំសុំស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ទុកចូលរដ្ឋវិញ។ នេះជាការលេីកឡេីងនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩។  ការស្នេីឲ្យរដ្ឋាភិបាលកាត់ប្រាក់ខែនេះត្រូវបានលោកពេជ្រ​ ស្រស់​ បានសរសេររៀបរាប់បន្ថែមថា"គឺដេីម្បីសន្សំថវិការជាតិក្នុងការទប់ស្កាត់មេរោគCOVID-19​ នៅកម្ពុជា"។ ប្រាក់ខែចំនួនបីខែគឺខែមេសា​ ខែឧសភា​ ខែមិថុនា​ ឆ្នាំ២០២០​ ដែលប្រធានគណបក្សយុវជនស្នេីទៅរដ្ឋាភិបាល។...

KTV បិទទូទាំងប្រទេសដោយសារជំងឺឆ្លង​កូវីដ-១៩

ភ្នំពេញ៖​ បិទKTV  និងរោងភាពយន្តនៅទូទាំងប្រទេសក្នុងស្ថានភាពជំងឺកូវីដ១៩​ កំពុងតែរីករាលដាលជាសកល។   នេះបេីយោងតាមលិខិតក្រសួងសុខាភិបាលចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០។  នៅក្នុងលិខិតនោះផងដែរគោរព​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ និងចៅហ្វាយខេត្ត​ ចាត់ចែងរៀបចំឲ្យមានប្រសិទ្ធិភាពខ្ពស់។  ខណៈដែលប្រទេសកម្ពុជាមានអ្នកជំងឺឆ្លង២៤នាក់​ គិតត្រឹមថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២០៕

ក្រសួងអប់រំ សម្រេចផ្អាកការសិក្សាសិស្សទាំងរដ្ឋនិងឯកជនចាប់ពីថ្ងៃនេះ

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហុង ជួនណារ៉ុន បានសម្រេកផ្អាកការសិក្សារបស់សិស្សគ្រប់កំរិតទាំងរដ្ឋនិងឯកជន ចាប់ពីថ្ងៃនេះតទៅ។ ការសម្រេចផ្អាកការសិក្សារបស់សិស្ស មុនវិស្សមកាល ដោយយោងលើការឆ្លងរាលដាលនៃជំងឺរលាកសួតថ្មី...

មនុស្ស៤នាក់បន្ថែមទៀត ត្រូវបានរកឃើញផ្ទុក ជំងឺ កូវីដ១៩ មានទាំងខ្មែរ ខ្មែរឥស្លាម និងជនបរទេស

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖ គិតត្រឹមម៉ោង១១:០០នាទី​យប់ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២០​នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញ អ្នកផ្ទុកជំងឺ កូវីដ១៩ សរុបថ្ងៃនេះ​ចំនួន៥នាក់ទៀត​ ដោយពេលថ្ងៃ១ករណី​ និងពេលយប់៤ករណីទៀត ដូច្នេះសរុបទាំងអស់១២ករណី​ ។ 

មនុស្ស២នាក់ទៀត ត្រូវបានរកឃើញមានជំងឺ កូវីដ១៩ នៅភ្នំពេញ

ភ្នំពេញ៖ បុរសជនជាតិ កាណា អាយុ៤៩ឆ្នាំ និងបុរសជនជាតិ ប៊ែលហ្សិក អាយុ៣៣ឆ្នាំ ត្រូវបានរកឃើញថា មានផ្ទុកជំងឺរលាកសួតថ្មី កូរ៉ូណា ឬ Covid-19 នៅរាជធានីភ្នំពេញ នេះបើយោងតាមការប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៕

អង្គការសុខភាពពិភពលោកចាត់ទុកកូវីដ១៩​ ថាជា «ជំងឺរាតត្បាតជាសាកល» (Pandemic) ដូចគ្នានឹងជំងឺអេដស៍

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖​ មានអ្នកឆ្លងសរុបជាង126.000 នាក់នៅប្រទេសជាង120។ ឈឺធ្ងន់ធ្ងរមានជិត6.000នាក់ ខណៈអ្នកស្លាប់ដោយកូវីដ១៩មានចំនួន​ 4.627 នាក់។​ នេះបេីយោងតាមទំព័រហ្វេសបុកផ្លូវការរបស់លោក​ Kimseng Men នៅថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​ ២០១៩។ 

ជនជាតិអង់គ្លេស២នាក់ទៀត ត្រូវបានរកឃើញ ផ្ទុកជំងឺ កូវីដ១៩

ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖មនុស្ស២នាក់ទៀតហើយ ដែលធ្វើដំណើរកំសាន្ត តាមនាវា នៅខេត្តកំពង់ចាម ត្រូវបានរកឃើញមានផ្ទុកជំងឺ កូវីដ១៩។ ការរកឃើញនេះ លើបុរសវ័យ៧៣ឆ្នាំ និងស្ត្រីជាភរិយា វ័យ៦៩ឆ្នាំ ចំណែកមនុស្សផ្សេងទៀត...

ម្ចាស់ PassApp ដឹកជនជាតិជប៉ុន ត្រូវដាក់តាមដាន១៤ថ្ងៃ ចំណែក PassApp ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ Covid-19

ចេញផ្សាយ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សៀមរាប៖ ក្រោយបុរសជនជាតិ ជប៉ុន ត្រូវបានរកឃើញមានផ្ទុកជំងឺ Covid-19 បន្ទាប់ពីចាកចេញខេត្តសៀមរាប បានធ្វើអោយរឿងនេះមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីមហាជន។ ការចាប់អារម្មណ៏ ដោយប្រជាជនកម្ពុជា មានការព្រួយពីការឆ្លងរីករាលដាលនៃជំងឺនេះ នៅលើទឹកដីខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស...

រដ្ឋបាលខេត្តសៀមរាប ដាក់ចេញវិធានការ៥ចំណុច ដើម្បីទប់ស្កាត់ឈ្មួញឱកាសនិយម កូវីដ១៩

ចេញផ្សាយ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ សៀមរាប៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជន អំពីបញ្ហារីករាលដាលជំងឺរលាកសួតដោយវីរុស COVID-19  នៅបណ្តាប្រទេសនានា ក្នុងនោះក៏មានក្រុងសៀមរាបផងដែរ។

ស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត ផ្ទុកជំងឺកូវីដ១៩នៅ ខេត្តកំពង់ចាម

ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀតហើយ ដែលមានផ្ទុកជំងឺកូវីដ១៩...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន