Home អប់រំ-សាសនា

អប់រំ-សាសនា

ឯកឧត្តម ស ថេត គោរពជូនពរ សម្តេចពញាចក្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅភូមិគ្រឹះសម្តេចចំការមន នារសៀលថ្ងៃទី៧ ខែមេសា...

ឯកឧត្តម នួន ផារ័ត្ន ទទួលស្វាគមន៍និស្សិតភាសាបារាំង បំពេញទស្សនកិច្ច ខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អញ្ជើញទទួល ស្វាគមន៍និស្សិត ថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មកកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សាសប្បុរសធម៌ ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនសម្តេចមហាបវរធិបតី ស្មារតីតែមួយលើកស្ទួយដែនដីអច្ឆរិយៈ» នៅលើទឹកដីខេត្តកំពង់ធំ និងខេត្តសៀមរាប...

សមាគមឧកញ៉ាកម្ពុជា ចែកអំណោយជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាក្រចាប់ ក្រុងស្ទឹងសែន

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានជូនដំណើរ សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា អញ្ជើញចែកអំណោយរបស់សមាគមឧកញ៉ាកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាក្រចាប់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន...

ឯកឧត្តម យឹម ស៊ីណន ដឹកនាំក្រុមការងារមនុស្សធម៌មកពីប្រទេសកូរ៉េ នាំយកសម្ភារៈសិក្សាជួយដល់សាលាបឋមសិក្សា អនុវិទ្យលយ័ព្រៃឃ្ជាយ និងមតេយ្យសិក្សាសហគមន៍

កំពត៖ ឯកឧត្តម យឹម ស៊ីណន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមនុស្សធម៌មកពីប្រទេសកូរ៉េខាងត្បូង រួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយឃុំស្នាយអញ្ជិតបាននាំយកសម្ភារៈសិក្សាមួយចែកជូនប្អូនៗ ក្មួយៗ សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា អនុវិទ្យលយ័ព្រៃឃ្ជាយ និងមតេយ្យសិក្សាសហគមន៍ចំនួន៥២១នាក់។

ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា នៃព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត​ សម្ដេចព្រះមហាសង្ឃរាជស្ដីទី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សា គណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន...

អាជ្ញាធរជាតិអប្សរា បណ្ដុះដើមត្នោត រាំង ស្ដៅ និងអំពិល ដាំតាមជើងទំនប់ និងបារាយណ៍

សៀមរាប៖ ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះប្រភេទ រុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិលផងដែរ ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ...

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅភូមិចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ បញ្ជូនយកទៅជួសជុលនៅប្រទេសបារាំង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នាសារមន្ទីរជាតិកម្ពុជា បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខ ខណៈការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។ ពីធិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...

អបអរសាទបុណ្យចូលឆ្នាំ សង្ក្រាន្តខ្មែរនៅជប៉ុន ចាប់ផ្តើមជាមួយពិធីសាសនា និងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ

ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង​ បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា...

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកទេយ្យវត្ថុប្រគេនវត្តទួលសំបុកគ្រៀល ព្រមទាំងផ្តល់អំណោយដល់ពលរដ្ឋចំនួន៦០០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ ក្នុងឱកាសនៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដល់ខ្លីខាងមុខនេះ កាលព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងមិត្តភក្កិក្រុមការងារ បានអញ្ជើញមកប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកនូវទេយ្យវត្ថុរបស់ ឯកឧត្តម និងលោកជំទាវផ្ទាល់ ប្រគេនដល់វត្តទួលសំបុកគ្រៀល ព្រមទាំងរៀបចំអាហារមួយពេលជូនដល់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន