Wednesday, June 4, 2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសនេះ...

មនុស្សរាប់ម៉ឺននាក់ បានមកកម្សាន្តនៅតំបន់ទន្លេស្ងួត ក្នុងស្រុកអូររាំងឪ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកលែងកម្សាន្ត នៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍ នៅតំបន់ឧទ្យានទន្លេស្ងួតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។ យោងតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋភាគច្រើនជាកុមារ ចំនួនប្រមាណ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន...

ប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុ​ប្ប​ទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រធានប្រតិភូ គណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញចូលរួម បុណ្យខួប១០០ថ្ងៃ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន

កោះកុង៖ ប្រធានប្រតិភូ តំណាងគណបក្សនយោបាយ នៃសម្ព័ន្ធភាព និងក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសល​ជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលត្រូវជាម្តាយក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាជីដូនបង្កើត...

សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រ និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់​។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ដោយ​ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

សម្តេចតេជោ អញ្ជើញប្រារព្វ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជា​អធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។ តាមរបាយការណ៍ របស់...

រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស រស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដងដោយមិនបង់ថ្លៃ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ប្រាសាទអង្គរវត្ត សេចក្ដីជូនដំណឹងដ៏ដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង...

កឹម សុខា៖ មរណៈភាព លោក ស៊ិនហ្សូ អាបេ ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង

ភ្នំពេញ៖  អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដ៏​មាន​ឥទ្ធិពល លោក ស៊ិនហ្សូ អាបេ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់ប្រហារ​ចំ​បេះដូង បណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយប៉ុន្មានម៉ោងនៃអំពើឃាតកម្មដ៏ឃោរឃៅនេះ។ មរណៈភាពរបស់លោក ស៊ិនហ្សូ...

បេក្ខជនបណ្ឌិត កែវ មាលា ការពារជាប់ជោគជ័យទទួលបានបណ្ឌិតផ្លូវការ

ភ្នំពេញ​ ៖​ នៅថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ បេក្ខជនបណ្ឌិត​ កែវ​ មាលា​ ការពារទទួលបានជោគជ័យនូវសញ្ញាបត្របណ្ឌិតផ្លូវការ។ លោកបណ្ឌិត​ កែវ​ មាលា​ បានការពារនិក្ខេបបទថ្នាក់បណ្ឌិតឯកទេស​ វិទ្យាសាស្ត្រនយោបាយ​ ប្រធានបទ​ "ដំណើរការវិវដ្តលទ្ធិប្រធិបតេយ្យនៅកម្ពុជា​ ឆ្នាំ​...

លោកជំទាវ ម៉ែន សំអន អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខចម្រើនដល់កម្ពុជា

ព្រះសីហនុ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦​លោកជំទាវកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ​សេចក្តីចម្រើនជូន​ដល់កម្ពុជា។ ក្នុងពិធីនោះ លោកជំទាវ ក៏បានគោរពអញ្ជើញម្ចាស់ទឹក ម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះ​ថោង នាងនាគ» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃសីល...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន