ក្រុមសិក្សាផូស៊ីល នាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការសិក្សាជួសជុលខ្លោងទ្វារតាកាវ
ចេញផ្សាយ
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០២
សៀមរាប៖ខ្លោងទ្វារតាកាវ
ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ
ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម
កង្វះការថែទាំ និងការដុះដាលនៃដើមឈើ
បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ
ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង
ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស។
កញ្ញា ម៉េង
សុវណ្ណលីលីន
ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ
ហើយជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខ្លោងទ្វារបានឱ្យដឹងថា
បច្ចុប្បន្នមានអ្នកជំនាញស្ថាបត្យកម្ម ក្រុមសម្រង់ប្លង់ ក្រុមរកនិងផ្គុំថ្ម
និងក្រុមដំឡើងរន្ទា កំពុងអនុវត្តការងារទល់ទ្ររចនាសម្ពន្ធផ្នែកខាងក្នុងខ្លោងទ្វារ
ស្វែងរកបំណែកថ្មនៃតួខ្លោងទ្វារ ដំរីអាទិទេព និងបង្កាន់ដៃ។
សម្តេចតេជោ អញ្ជើញប្រារព្វ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។
តាមរបាយការណ៍ របស់...
រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស រស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដងដោយមិនបង់ថ្លៃ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។
ប្រាសាទអង្គរវត្ត
សេចក្ដីជូនដំណឹងដ៏ដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង...
ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ត្រូវបានបើកសម្ភោធ នៅថ្ងៃនេះ
ភ្នំពេញ៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាការផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង ត្រូវបានបើកសម្ភោធនៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រុមការងារអាជ្ញាធរជាតិអប្សរា រំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសការជន់លិច
សៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក
ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឹកតាមទ្វារទឹក
នៅតំបន់ប្រាសាទមួយចំនួន ដើម្បីបង្ការកុំឱ្យទឹកជន់លិចប្រាសាទ។
សូមជម្រាបថា ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បានបណ្ដាលឱ្យប្រទេសកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើន និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ ចំណែកនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញ ដោយសារបរិមាណហួសកម្រិត។
សមាគមសិល្បករខ្មែរ ថ្លែងអំណរគុណសម្ដេចតេជោ ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមទិវា វប្បធម៌ជាតិ
ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី០៤
ខែមីនា ឆ្នាំ២០២០នេះ បានសម្តែងការថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន
សែន ដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ
៣មីនា» លើកទី២២។
ទិវា...
សម្ដេចតេជោ អញ្ជើញចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អាជ្ញាធរជាតិអប្សរា ក្រុងពលី ជួសជុលខ្លោងទ្វារខាងលិច នៃប្រាសាទចៅស្រីវិបុល
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីប្រុងពលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុល មុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
តាមការបញ្ជាក់របស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ខ្លោងទ្វារខាងលិចនេះ គឺរងនូវការខូចខាតដោយសារអាយុកាល ធម្មជាតិ និងការបំផ្លាញរបស់មនុស្សក្នុងសម័យសង្គ្រាមផង ធ្វើឱ្យរលុះរចនាសម្ពន្ធសំណង់ខូចរូបរាងខ្លោងទ្វារ។...
បណ្ដុះគំនិតកុមារ ថែរក្សាបរិស្ថានអង្គរ ជាផ្លូវតែមួយឆ្ពោះទៅរកការរីកចម្រើនជូនតំបន់អង្គរជាប់ជាអង្វែង
ចេញផ្សាយ ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
សៀមរាប៖អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃអាជ្ញាធរជាតិអប្សរា បន្តការខិតខំប្រឹងប្រែងដើម្បីបណ្តុះគំនិតកុមារថ្នាក់ទី៤ ទី៥ និងទី៦ ចំនួន៣៨៨នាក់ រៀននៅសាលាបឋមសិក្សាគោកគ្រើល,សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាដូនឪ ឱ្យយល់ដឹង ភ្ញាក់រឭក ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិនៃតំបន់អង្គរ ដើម្បីឈានទៅរកការរស់នៅក្នុងសង្គមមួយប្រកបដោយសុខមាលភាព...