Tuesday, June 3, 2025

សិល្ប:វប្បធម៌ | ប្រពៃណី

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

សម្តេចតេជោ អញ្ជើញប្រារព្វ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជា​អធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។ តាមរបាយការណ៍ របស់...

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ត្រូវបានបើកសម្ភោធ នៅថ្ងៃនេះ

ភ្នំពេញ៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាការផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង ត្រូវបានបើកសម្ភោធនៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រុមការងារអាជ្ញាធរជាតិអប្សរា រំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសការជន់លិច

សៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឹកតាមទ្វារទឹក នៅតំបន់ប្រាសាទមួយចំនួន ដើម្បីបង្ការកុំឱ្យទឹកជន់លិចប្រាសាទ។ សូមជម្រាបថា ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បានបណ្ដាលឱ្យប្រទេសកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើន និងបណ្ដាលឱ្យ​ជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ ចំណែកនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រ​មូល​ទុក និងខ្លះត្រូវបានរំដោះចេញ ដោយសារបរិមាណហួសកម្រិត។

រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស រស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដងដោយមិនបង់ថ្លៃ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ប្រាសាទអង្គរវត្ត សេចក្ដីជូនដំណឹងដ៏ដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង...

លោកជំទាវ ម៉ែន សំអន អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខចម្រើនដល់កម្ពុជា

ព្រះសីហនុ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦​លោកជំទាវកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ​សេចក្តីចម្រើនជូន​ដល់កម្ពុជា។ ក្នុងពិធីនោះ លោកជំទាវ ក៏បានគោរពអញ្ជើញម្ចាស់ទឹក ម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះ​ថោង នាងនាគ» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃសីល...

លោក កឹម សុខា ផ្ញើសារជូនពរឆ្នាំថ្មី សូមឱ្យកម្ពុជាទទួលបាននូវ ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦នេះ អតីត​ប្រ​ធាន​​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ សូមទទួលបាន ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ។ មិនតែប៉ុណ្ណោះលោកក៏សូមផ្ញើនូវសេចក្តីនឹករលឹក គោរព ស្រឡាញ់...

តារាភាពយន្តហូលីវ៉ូដ Angelina Jolie បំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពី​ថ្ងៃទី​២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ​នៃកម្មវិធីចិញ្ចឹមឃ្មុំ​សម្រាប់​​ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយ​អាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

ឆ្លងឆ្នាំសកល ភ្ញៀវទេសចរជិត១៩ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប

ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាបអង្គរ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ក្នុងនោះភាគច្រើនលើសលុប គឺជាភ្ញៀវទេសចរក្នុងស្រុក នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ មន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ អ្នកដំណើរកម្សាន្តទាំងនោះ  មកពីបណ្តាខេត្តនានាប្រមាណជាជិត៧៦ភាគរយ...

ខេត្តសៀមរាប រៀបចំពិធីអបអរសាទ បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ នៅក្រុងសៀមរាប និងតាមបណ្ដាស្រុក

សៀមរាប៖ នៅបន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១  កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍  ព្រមទាំងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ  តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយក ខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២...

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តចំនួន០៥ ក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតអោយក្រុមការ ងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំ មានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន០៤ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ដាច់ស្រយាលតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង០១វត្តក្នុងក្រុងព្រះវិហារ...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន