នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម កាលពីនៅព្រឹកថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការបក្សខេត្ត និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងគណបក្ស និងកិច្ចប្រជុំពិភាក្សាវាយតម្លៃមន្ត្រីគណបក្ស ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺសមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅខែមីនាបន្តរ។ ក្នុងកិច្ចប្រជុំខាងលើ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធាន អុនប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក...

ឯកឧត្តម យូ សិរីវុឌ្ឍ៖ ចរន្តនៃការសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកបក្សប្រឆាំង មិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ

ភ្នំពេញ៖ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចរន្តនៃការសុំរួមជីវភាពនយោបាយរបស់សមាជិកបក្សប្រឆាំង ជាមួយគណបក្សប្រជាជនកម្ពុជា មិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ។ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានី-ខេត្ត បានបន្តថា ចរន្តនៃការស្នើសុំចូលរួមជីវភាពនយោបាយរបស់គណបក្សប្រឆាំងបានកើនឡើងជាលំដាប់ក្នុងបរិបទនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងប្រមុខដឹកនាំបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មពិតប្រាកដជូនជាតិ និងប្រជាជន។

ឯកឧត្តម សុខ សូកេន ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តម​ សុខ​ សូកេន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍​ កាលពីថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៤ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ សរុបប្រមាណ២០០នាក់។ ឯកឧត្តម​ សុខ​ សូកេន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ឯកឧត្តម​រដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដល់​លោក លោកស្រី...

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មីន អោងឡាំង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងនោះ សម្តេចតេជោ បានសំដែងក្តីរីករាយ និង អរគុណចំពោះសារអបអរសាទររបស់ មីន អោងឡាំង នាឱកាសដែលសម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។ ក្នុងពិធី “ពិសា អាហារសាមគ្គី មហាគ្រួសារ ឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគម ឧកញ៉ាកម្ពុជា នៅថ្ងៃនេះ ដែលមាន អ្នកចូលរួមជាង៦០០រូប។

ម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ និងព្រះរាជសនៈកថារបស់ព្រះករុណា ព្រះ​បាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ ព្រឹទ្ធសភា ក៏បានដំណើរការកិច្ចប្រជុំ ដោយមានការបោះឆ្នោត សម្រេចជ្រើសរើសប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា។

គណបក្សនយោបាយនៃសម្ព័ន្ធភាព គាំទ្រ និងអបអរសាទរ ជ័យជម្នះ គណបក្សប្រជាជនកម្ពុជា​ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ កម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអង្រួនព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ចារច្បាស់ក្នុងក្រាំងមាស នៃជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ។ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពិតជាបានប្រ​ព្រឹត្តទៅ...

គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុង បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិ ដោយធ្វើការប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅតាមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ...

គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រ បទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញ បទបញ្ជា លេខ០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អ្វីណាទាំងអស់នេះ ដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាល...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន