Tuesday, June 3, 2025

នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ លើលោក សុន ឆ័យ

ភ្នំពេញ៖ ក្នុងនាមសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ របស់ ​ឯកឧត្តម អ៊ុន វិសិទ្ធគុន បានចេញញត្តិថ្កោលទោស ចំពោះបទសម្ភាសន៍របស់លោក សុន ឆ័យ និងសូមគាំទ្រសាលដីការបស់តុលាការកំពូល។ ខាងក្រោមនេះ ជាខ្លឹមសារនៃ ញត្តិថ្កោលទោស របស់គណបក្សកម្លាំងប្រជាធិបតេយ្យ លើលោក សុន ឆ័យ។ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមសម្ដែងការ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ ដែលជាទណ្ឌិតដែលបានផ្ដល់បទសម្ភាសន៍តាមរយៈ វិទ្យុបារាំង អន្តរជាតិ...

នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយប្រធានាធិបតីបារាំង តបតាមការអញ្ជើញផ្លូវរដ្ឋ

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ សម្តេច បានពិភាក្សាការងារផ្លូវការជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម​ និងផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។...

គណបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ចាន់រ័ត្ន ចាប់ផ្តើមបង្ហាញខ្លួនហើយ

ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ ភ្នំពេញ៖ ទីបំផុតគណបក្សកែទម្រង់កម្ពុជា របស់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ និងជាអនុប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម បានចាប់កំណើតក្នុងវិថិនយោបាយហើយ។ ដើមខែថ្មី ថ្ងៃទី០១មីនា ឆ្នាំ២០២១នេះ លោក អ៊ូ ចាន់រ័ត្ន បានសម្រេចចិត្តជាមួយសហការី ក្នុងការដាក់ពាក្យបង្កើតគណបក្សកែទម្រង់កម្ពុជា នៅក្រសួងមហាផ្ទៃ ដោយមានលោក ទិន សៃ ជាតំណាងគណបក្ស និងមានទីស្នាក់ការផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិអន្លង់វិល...

លោក ថាច់ សេដ្ឋា អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ

ចេញផ្សាយ ថ្ងៃអង្ការ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ភ្នំពេញ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញហើយ បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។

គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ចេញញត្តិថ្កោលទោស លោក សុន ឆ័យ

ភ្នំពេញ៖ គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ របស់ ឯកឧត្តម សុខ ឌី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ មកលើលោក សុន ឆ័យ ដែលបានផ្ដល់បទសម្ភាសន៍តាមរយៈវិទ្យុបារាំង អន្តរជាតិ (RFI) និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលបានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយគ្មានមូលដ្ឋានផ្នែកច្បាប់ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍សិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ ឯកឧត្តម...

គណបក្សនយោបាយនៃសម្ព័ន្ធភាព គាំទ្រ និងអបអរសាទរ ជ័យជម្នះ គណបក្សប្រជាជនកម្ពុជា​ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ កម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអង្រួនព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ចារច្បាស់ក្នុងក្រាំងមាស នៃជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ។ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពិតជាបានប្រ​ព្រឹត្តទៅ...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅរដ្ឋធានីវៀងចន្ទន៍

ឡាវ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុង បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិ ដោយធ្វើការប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅតាមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ...

មាជ សុវណ្ណារ៉ា៖ បក្សបើកថ្មី ដានថ្មី លើគន្លងផ្លូវចាស់?

ចេញផ្សាយ ថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ភ្នំពេញ៖ សង្គ្រាមចិត្តសាស្ត្រនយោបាយ របស់អ្នកប្រជាធិបតេយ្យ បាននិងកំពុងរុញច្រាននាវាមួយនេះ ហាក់គ្មានកោះត្រើយរយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ដោយបទពិសោធន៍ក៏មានច្រើន តែចរិកនៃការមួលបង្កាច់លាបពណ៌រវាងខ្មែរគ្នាឯងក្នុងសង្គមមួយនេះមិនអាចបំបាត់បានឡើយ។ ដូចគ្នានេះ រវាងគន្លងចាស់ក៏បានធ្វើការឆ្លុះបញ្ចាំង ពីបទពិសោធន៍អ្នកនយោបាយគណបក្សបក្សហ្វ៊ុនសុិនបុិច និង គណបក្ស សឺន សាន ទៅនឹងអ្នកបង្កើតបក្សថ្មី តើនឹងមានវាសនាយ៉ាងដូចម្តេច?។ ក្នុងនោះសម្រាប់អ្នកនយោបាយ មាជ សុវណ្ណារ៉ា បានលើកឡើងថា យោងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា នៅក្នុងរបបសេរីពហុបក្ស គឺយកការបោះឆ្នោត ក្នុងការប្រកួតប្រជែងពីបក្សនយោបាយនានាចូលរួមដណ្តើមអាសន:សមាជិកតំណាងរាស្ត្រ និងតំណែងនាយករដ្ឋមន្ត្រី ពេលខ្លួនឈ្នះការបោះឆ្នោត ។ ដូច្នេះសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ត្រូវធានា និងការពារសិទ្ធិដោយច្បាប់ចូលរួមយ៉ាងសកម្មក្នុងការប្រឡូកក្នុងឆាក នយោបាយ ដោយឈរឈ្មោះបង្កើតគណបក្ស...

ថ្នាក់ដឹកនាំ សកម្មជន គណបក្សខ្មែរស្រឡាញ់ជាតិ ប្រតិកម្ម និងច្រានចោល ចំពោះការប្រកាសរំលាយគណបក្ស ដែលផ្ទុយពី លក្ខន្តិកៈគណបក្សទាំងស្រុង

ភ្នំពេញ៖ វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលនៅសុខៗប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសពីការរំលាយគណបក្សយ៉ាងតក់ក្រហល់ ដោយគ្មានហេតុផលត្រឹមត្រូវនិងជាទម្ងន់សម្រាប់ការរំលាយគណបក្សរបស់ខ្លួនដោយឯកឯងនោះឡើយ។ ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ដោយឯកឯង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលម៉ិញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិថីនយោបាយ និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ ពិសេសថ្នាក់ដឹកនាំ សកម្មជនគណបក្សខ្លួនឯង ដោយមិនដឹងរឿងអ្វីទាំងអស់ ស្ងាត់ថ្នាក់ដឹកនាំរបស់ខ្លួនដែលជាក្បាលម៉ាស៊ីនគណបក្សប្រកាសរំលាយ និងអំពាវនាវឱ្យសកម្មជនរបស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថែមទៀត។ ភ្លាមៗ អគ្គហិរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន