លោក ថាច់ សេដ្ឋា អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ
ចេញផ្សាយ ថ្ងៃអង្ការ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញហើយ បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។
លោក កឹម សុខា ជួបទូតអូស្ត្រាលី ខណៈស្ថានភាពនយោបាយកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ
ចេញផ្សាយ ថ្ងៃចន្ទ ១កើត ខែពិសាខ
ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២
ខែមេសា ឆ្នាំ២០២១នេះ លោក កឹម សុខា អតីតប្រធាគណបក្សសង្គ្រោះជាតិ
បានជួបពិភាក្សាជាមួយលោក Pablo
Kang
ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា។
ជំនួយរវាងលោក កឹម សុខា ជាមួយទូតអូស្ត្រាលី ធ្វើឡើងតាមការអញ្ជើញរបស់លោកឯកអគ្គរាជទូតដោយផ្ទាល់។ នេះបើតាមការបញ្ជាក់របស់លោក កឹម សុខា...
លោក កឹម សុខា ទោះមិនបានចុះមូលដ្ឋាន ក្នុងកាលៈទេសៈ កម្ពុជាផ្ទុះកូវីដ១៩ តែលោកបន្តជួបមន្រ្តីទូតជាមិត្តកម្ពុជា
ចេញផ្សាយ ថ្ងៃសុក្រ ៥រោច
ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្ណាំ២០២១នេះ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ដោយមានការព្រួយបារម្ភអំពីបញ្ហានានា ដែលពាក់ពន្ធ័នឹង ជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានកំពុង និងអាចប្រឈមនៅពេលអនាគត ទោះបីកាលៈទេសៈនេះ លោកមិនមានសិទ្ធិសេរីភាពពេញលេញ និងមិនមានសមត្ថកិច្ចជាអ្នកដោះស្រាយបញ្ហាទាំងនោះក្តី តែលោកនៅតែមានចេតនាចូលរួមធ្វើអី្វដែលលោកអាចធ្វើបានតាមលទ្ធភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិខ្មែរ។
អស្ចារ្យ…!ការអនុវត្តន៍ស្តង់ដា២ របស់អតីតគណបក្សសង្គ្រោះជាតិ
ចេញផ្សាយ
ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា
ឆ្នាំ២០២១
ភ្នំពេញ៖ ស្តង់ដា២
វាមិនមែនកើតឡើងតែនៅក្នុងក្រុម ឬបក្ខពួកគណបក្សប្រជាជនកម្ពុជា ដែលត្រូវក្រុមលោក សម
រង្ស៊ី ចោទនោះឡើយ។
ការចោទ ហើយត្រូវឡងទៅវិញ
ចំកណ្តាលមុខរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ពិសេសអ្នកដែលភក្តីភាពជាមួយលោក សម
រង្ស៊ី វាបានកើតឡើងយ៉ាងពេញបន្ទុក ព្រោះពោរពេញទៅដោយបក្ខពួកនិយម
នៃចង្កោមអ្នកប្រជាធិបតេយ្យតែសម្បកក្រៅនេះ។
អ្វីទាំងនេះ វាបានកើតឡើងទៅលើអតីតសកម្មជន ដែលពួកគេប្រឈម...
យុវជនស្នេហាជាតិលោក សម រង្ស៊ី ល្បីក្នុងហ្វេសប៊ុក សុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ចេញផ្សាយ ថ្ងៃពុធ ៣រោច ខែចេត្រ
ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ យុវជនស្នេហាជាតិ
របស់លោក សម រង្ស៊ី និងកំពុងល្បីខាងចេញមុខ
ចុះហត្ថលេខាលើញត្តិបញ្ចប់និទណ្ឌភាពនៅកម្ពុជា ស្ងាត់ៗនៅថ្ងៃនេះ
រត់មកសុំរួមរស់នយោបាយទ្រនំថ្មី ជាមួយគណបក្សប្រជាជនកម្ពុជា។
ការរត់ចោលលោក សម រង្ស៊ី របស់ក្រុមស្នេហាជាតិ តែសំបកក្រៅនេះ ប្រហែលជាក្រុមលោក សម រង្ស៊ី លែងមានអ្វីសម្រាប់ពួកគេនៅស៊ីកេរ្តិ៍បានតទៅទៀត ឆក់កណ្តៀតឆ្លៀតចូលឆ្នាំថ្មីជិតមកដល់...
មេទ័ពទាំង៤របស់ខ្មែរស្រឡាញ់ជាតិ រួមគ្នាប្រយុទ្ធ លើសមរភូមិនយោបាយ ខេត្តឧត្តរមានជ័យ ព្រំដែន ខ្មែរ-ថៃ
ចេញផ្សាយ ថ្ងៃអាទិត្យ ៩រោច
ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១
ឧត្តរមានជ័យ៖ ដើម្បីជ័យជំនះ
លើសមរភូមិនយោបាយ មេទ័ពកំពូលទាំង៤របស់គណបក្សខ្មែរស្រឡាញ់ជាតិ
បានចេញប្រយុទ្ធលើសមរភូមិមូលដ្ឋាន ខេត្តឧត្តរមានជ័យ ព្រំដែន ខ្មែរ-ថៃ។
ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ
មេទ័ពទាំង៤ បានធ្វើសកម្មភាពគ្រប់ទីកន្លែងស្ទើរទូទាំងប្រទេស ដោយចុះពង្រឹងសកម្មជនមូលដ្ឋាន
បំផុសផ្សព្វផ្សាយគោលជំហររបស់ខ្លួន ក្នុងការបន្តស្មារតីសង្គ្រោះជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរ
និងការផ្សះផ្សារជាតិ ដ៏ពិតប្រាកដ។
ដូចគ្នានេះ ក្នុងគ្រានៃការផ្លាស់ប្តូរអំណាចនៅមូលដ្ឋាន...
លោក កឹម សុខា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង នៅថ្ងៃនេះ
ចេញផ្សាយ ថ្ងៃពុធ ៥រោច
ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បំរាមតុលាការ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតប្រទេសបារាំង។
ក្នុងជុំនួបដ៏សំខាន់ខាងលើនេះ លោក កឹម សុខា បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជាមួយ...
គណបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ចាន់រ័ត្ន ចាប់ផ្តើមបង្ហាញខ្លួនហើយ
ចេញផ្សាយ ថ្ងៃចន្ទ ទី០១
ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ ទីបំផុតគណបក្សកែទម្រង់កម្ពុជា របស់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ និងជាអនុប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម បានចាប់កំណើតក្នុងវិថិនយោបាយហើយ។
ដើមខែថ្មី ថ្ងៃទី០១មីនា ឆ្នាំ២០២១នេះ លោក អ៊ូ ចាន់រ័ត្ន បានសម្រេចចិត្តជាមួយសហការី ក្នុងការដាក់ពាក្យបង្កើតគណបក្សកែទម្រង់កម្ពុជា នៅក្រសួងមហាផ្ទៃ ដោយមានលោក ទិន សៃ ជាតំណាងគណបក្ស និងមានទីស្នាក់ការផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិអន្លង់វិល...
ចាប់ខ្លួន២នាក់ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ចេញផ្សាយ ថ្ងៃចន្ទ
ទី០១ខែមីនា ឆ្នាំ២០២១
កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយនឹងកម្លាំងនៃអធិការដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធី លើករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននូវខ្លឹមសារមានជាអាទិ៍៖១.បំភ្លៃព័ត៌មានពាក់ពន្ធ័នឹងវ៉ាក់សាំងកូវីដ១៩ ដែលកាលៈទេសៈកម្ពុជា...
ប្រាសាទកណ្តាលស្រះស្រង់ ដាក់សម្ភោធឲ្យភ្ញៀវចូលទស្សនា ក្រោមអធិបតីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ចេញផ្សាយ ថ្ងៃពុធ ទី២៤
ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ ប្រាសាទកណ្តាលស្រះស្រង់
ក្រោយការជួសជុលរួចជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន
អាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ
និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែកុម្ភៈ
ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែន។
ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា
ក៏បានសម្តែងការអរគុណយ៉ាងជ្រាវជ្រៅ ចំពោះវិស័យឯកជន ជាពិសេសលោកជំទាវឧកញ៉ា នាងវិសាខា
អគ្គមហាឧបាសិកា...