សម្តេចតេជោ ថ្លែងសារពិសេសទៅកាន់ជូនរួមជាតិនៅព្រឹកនេះ
ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅម៉ោង ៩.០០នាទីព្រឹកនេះ នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
ការថ្លែងសាររបស់សម្តេច ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។
ដើម្បីជ្រាបច្បាស់...
តុលាការខេត្តបន្ទាយមានជ័យ លើកពេលសវនាការអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក រ័ត្ន សុធី
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
បន្ទាយមានជ័យ៖ តុលាការសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកពេលសវនាការ លើលោក រ័ត្ន សុធី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ជាថ្មីម្តងទៀត។
ការលើកពេលសវនាការ ម្តងហើយម្តងទៀត របស់តុលាការសាលាដំបូង ខេត្តបន្ទាយមានជ័យ គឺបានបបង្ករបញ្ហារំខានយ៉ាងខ្លាំងដល់លោក រ័ត្ន សុធី ដែលជាជនត្រូវចោទ ព្រោះតែលោកត្រូវខាតពេលវេលាម្តងជាពីរដង ចំពោះសវនការនេះ។
លោក រ័ត្ន សុធី គឺជាអតីតក្រុមការងារ គណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកថ្មពួក លោកត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ក្នុងសំណុះរឿងលោក...
ស្មារតីសង្គ្រោះជាតិ ត្រូវបានមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ កំពុងប្រយុទ្ធនៅមូលដ្ឋាន
ចេញផ្សាយ ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា ខ្លួនគឺជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ដោយប្រយុទ្ធសកម្មភាពនៃដួងព្រលឹងអតីតគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានដោយមិនរាថយ។
ក្នុងនោះ រាល់គ្រប់សកម្មភាព ទិសដៅ ចក្ខុវិស័យគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានអនុវត្តន៍គ្រប់ទម្រង់ ដោយរក្សាអហិង្សា សន្តិភាពនិយម ពុះពារគ្រប់ឧបសគ្គ។
ទោះដាច់បាយក្រហាយទឹក ប្រឹងគ្រប់សកម្មភាព ដើម្បីសម្រេចគោលដៅក្នុងការលើកស្លាក រៀបចំរចនាសម្ព័ន្ធ និងបេក្ខភាពគណបក្សដើម្បីត្រៀមប្រគួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ខាងមុខនេះ។
យ៉ាងណា ចំពោះគណបក្សកាន់អំណាច ពិសេសអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្នក៏បាននិងកំពុងព្រួយបារម្ភ និងសកម្មភាពនៃការបន្តស្មារតីសង្គ្រោះជាតិ ក្រុមគណបក្សខ្មែរស្រឡាញ់ជាតិ ដ៏ក្មេងខ្ចីនេះផងដែរ ព្រោះជាអតីតកងទ័ពប្រយុទ្ធមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ។
ដោយឡែក បើយោងតាមការលើកឡើងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្នុងនោះសូម្បីតែសង្គមស៊ីវិល...
ស្នេហាជាតិ តាមហ្វេសប៊ុក មិនអាចធ្វើការផ្លាសប្តូរអំណាចក្នុងស្រុកបានឡើយ
ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ នាពេលបច្ចុ្បន្ននេះ អ្នកស្នេហាជាតិ មានច្រើនស្ទើររាប់មិនអស់ទាំងក្នុងប្រទេស និងក្រៅប្រទេស។
តែយ៉ាងណា អ្នកស្នេហាជាតិនេះ មានច្រើនទម្រង់ និងរូបភាព ដែលអ្នកស្នេហាជាតិខ្លះ ធ្វើដើម្បីប្រយោជន៍បក្ខពួកនិងបុគ្គល ចំណែកអ្នកស្នេហាជាតិ មួយចំនួនទៀត ធ្វើពិតអនុវត្តន៍ពិត ពិតជាក់ស្តែងដើម្បីប្រយោជន៏ជាតិ និងពលរដ្ឋ។
ដូចគ្នានេះ លោក សៀវ វិសុទ្ធ មេដឹកនាំជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា អ្នកដែលស្រែកថាខ្លួនជាអ្នកស្នេហាជាតិ ដែលស្នេហាតាមរយៈហ្វេសប៊ុក គឺមិនអាចជួយអ្វីដល់ជាតិ និងពលរដ្ឋបានឡើយ។
លោកថា ជាអ្នកស្នេហាជាតិ ត្រូវធ្វើផ្ទាល់ អនុវត្តន៍ផ្ទាល់ ក្នុងប្រទេស និងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងប្រទេស ដោយមិនអាចត្រឹមតែអង្គុយនិយាយតាម...
មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថាកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មិនមែនឯកបក្សឡើយ
ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ កម្ពុជាជាប្រទេសដែលប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តែន័យនេះហាក់មានតែសំបកក្រៅតែប៉ុណ្ណោះ។
មានតែសំបកក្រៅ ត្រូវបានមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធិ ថ្លែងថា ភាពអយុត្តិធម៌សង្គមនៅតែបន្តកើតមាន ទុក្ខលំបាកពលរដ្ឋមិនត្រូវបានដោះស្រាយ ការគាបសង្កត់ពលរដ្ឋនៅតែបន្តមិនចេះចប់។ ជាក់ស្តែងកម្ពុជាពេលនេះ ដឹកនាំដោយឯកបក្ស ជិះសេះលែងដៃ មិនគិតពីប្រយោជន៍ជាតិ និងពលរដ្ឋ បែរជាបន្តបំផ្លាញមិនចេះចប់ ពលរដ្ឋរងទុក្ខគ្មានពេលល្ហែរ រួមទាំងបញ្ហានានាជាច្រើនទៀត។
លោក សៀវ វិសុទ្ធ បន្ថែមដោយសូមអោយ បងប្អូនប្រជពលរដ្ឋកុំខ្លាច ស្មារតីសង្គ្រោះជាតិ បានស្ថិតនៅជាមួយខ្មែរស្រឡាញ់ជាតិហើយ គ្រប់ទីកន្លែងពលរដ្ឋបានផុសផុលមកចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ និងថា ការផ្លាស់ប្តូរនិងកើតមានដ៏ពិតប្រាកដនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ។
លោក...
មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ រំលឹកពីវីរៈភាពរបស់លោកបណ្ឌិត កែម ឡី និងអតីតមេដឹកនាំសង្គ្រោះជាតិ
ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ លោកបណ្ឌិត កែម ឡី គ្រប់សម្តីរបស់លោកត្រូវបានដក់ជាប់ក្នុងដួងចិត្តកូនខ្មែរគ្រប់រូប។
ការដក់ជាប់សម្តីមាសលោក បណ្ឌិត កែម ឡី ក្នុងដួងចិត្តកូនខ្មែរ ព្រោះតែរាល់ពាក្យពេជ្យរបស់លោក បាននិងកំពុងឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្ន។
លោក សៀវ វិសុទ្ធ អគ្គហិរញ្ញេកគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងថា ចូលបងប្អូនខ្មែរទាំងអស់គ្នា ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត ដូចប្រសាសន៍ដ៏មានតម្លៃរបស់លោកបណ្ឌិត កែម ឡី។
ក្នុងន័យនេះ លោក សៀវ វិសុទ្ធ ចង់ជំរាបជូនពលរដ្ឋថា មិនត្រូវដេករងចាំគណបក្សដែលគេបានរំលាយ ហើយមិនធ្វើអ្វីសោះ រំពឹងថាគេនិងអោយមកវិញនោះទេ ដោយទ្រាំឈឺចាប់ទាំងទឹកភ្នែក។
លោកបន្តថា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់...
អាជ្ញាធរមូលដ្ឋានគណបក្សកាន់អំណាច នៅតែបន្តធ្វើទុកបុកម្នេញគណបក្សប្រឆាំង
ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ បើទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយជាច្រើនឆ្នាំទៅហើយក្តី ហើយត្រូវជំនួសមកវិញនូវពូជសង្គ្រោះជាតិ ក៏ត្រូវទទួលការរារាំងរំខានពីអាជ្ញាធារមូលដ្ឋានជាបន្តបន្ទាប់។
ការរារាំងនេះ នៅបន្ទាប់ពីមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានបន្តស្មារតីសង្គ្រោះជាតិ ចុះជួបរៀបចំវេទិការគណបក្សនៅតាមមូលដ្ឋានជាមួយពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្តល់ក្តីសង្ឃឹមថ្មី ដល់ពួកគាត់នៅមូលដ្ឋាន ដែលបានបាត់បង់តំណាងរបស់ខ្លួនរយៈពេលជិត៤ឆ្នាំមកហើយ។
ដូចគ្នានេះ ក្នុងវេទិការជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងការប្រកាសរចនាសម្ព័ន្ធគណៈកម្មាធិការ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង របស់គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានអាជ្ញាធរមូលដ្ឋាន រារាំងបំភិតបំភ័យ ពលរដ្ឋមិនអោយមកចូលរួមជាមួយគណបក្សខ្មែរស្រឡញ់ជាតិ ដែលបានប្រារព្វធ្វើនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក សៀវ វិសុទ្ធ អគ្គហិរញ្ញេក គណបក្សខ្មែរស្រឡាញ់ជាតិ...
មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិថា ភាពខ្លាំងរបស់ខ្លួនគឺ សាមគ្គី ស្មោះត្រង់ ជាធ្លុងមួយ
ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំប្រជុំរចនាសម្ព័ន្ធថ្នាក់ដឹកនាំទូទាំងខេត្ត។
ការប្រជុំនេះ ធ្វើឡើងដើម្បីត្រៀមកម្លាំងដែលជាស្នូលលទ្ធិប្រជាធិបតេយ្យ ក្នុងការផ្លាស់ប្តូរ នៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ។
លោក ជាវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានអោយដឹងថា មុនការបោះឆ្នោតខាងមុខនេះ ចរន្តនៃការគាំទ្រមកលើគណបក្សខ្មែរស្រឡាញ់ជាតិ និងមានការចូលរួមដូចទឹកបាក់ទំនប់ ព្រោះមានតែគណបក្សខ្មែរស្រឡាញ់ជាតិទេ ដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងជាអ្នកបន្តស្មារតីសង្គ្រោះជាតិ។
លោក ជាវ កត្តា បន្តថា គណបក្សខ្មែរស្រឡាញ់ជាតិ បានបង្កើតវប្បធម៌ថ្មី ដោយក្នុងនោះ...
អង្គការសង្គមស៊ីវិល៥៩នៅកម្ពុជាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ថ្កោលទោសរដ្ឋប្រហារយោធា
ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១នេះ អង្គការសង្គមស៊ីវិល និងសហជីព ចំនួន៥៩នៅកម្ពុជា បានជួបជុំគ្នាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ក្នុងការថ្កោលទោសចំពោះការរំលោភអំណាច របស់យោធា តាមរយ:រដ្ឋប្រហារ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។
សង្គមស៊ីវិលបង្ហាញថា រដ្ឋប្រហារយោធារបស់ភូមា គឺជាការរំលោភឆន្ទ:ប្រជាពលរដ្ឋមីយ៉ាន់ម៉ា និងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យ ដែលកំពុងលូតលាស់នៅក្នុងប្រទេសមួយនេះ។
តាមរយ:ញត្តិនេះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ទាមទារឲ្យក្រុមអ្នកដឹកនាំរដ្ឋប្រហារយោធាដោះលែងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលដ៏ទៃទៀត។
សង្គមស៊ីវិលនៅកម្ពុជា និងសហជីព ទាំង៥៩ស្ថាប័ន គាំទ្រដល់ការតស៊ូរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដេីម្បីប្រឆាំងរដ្ឋប្រហារយោធា និងដេីម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕
ហ៊ុន ម៉ាណែត៖ ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ
ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ កូនប្រុសច្បង់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ហើយនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយចាក់វ៉ាក់សាំងការពារ កូវីដ-១៩រួច ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោកថា «សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩...