នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

គណបក្សខ្មែរស្រឡាញ់ជាតិ បន្តប្រកាសសុពលភាព កម្លាំងនៅថ្នាក់មូលដ្ឋាន ខេត្តតាកែវ

ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តាកែវ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តវេនសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសសុពលភាពគណៈកម្មាធិការ ខេត្តតាកែវ។ ក្នុងពិធីនេះ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក ជីវ កត្តា ប្រធានគណបក្ស លោក តាន់ ទីន អនុប្រធានប្រចាំការ លោក សៀវ វិសុទ្ធ អគ្គហេរញ្ញិក លោក សុខ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋាន ទទួលបន្ទុកកិច្ចការបោះឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ...

មាជ សុវណ្ណារ៉ា៖ បក្សបើកថ្មី ដានថ្មី លើគន្លងផ្លូវចាស់?

ចេញផ្សាយ ថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ភ្នំពេញ៖ សង្គ្រាមចិត្តសាស្ត្រនយោបាយ របស់អ្នកប្រជាធិបតេយ្យ បាននិងកំពុងរុញច្រាននាវាមួយនេះ ហាក់គ្មានកោះត្រើយរយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ដោយបទពិសោធន៍ក៏មានច្រើន តែចរិកនៃការមួលបង្កាច់លាបពណ៌រវាងខ្មែរគ្នាឯងក្នុងសង្គមមួយនេះមិនអាចបំបាត់បានឡើយ។ ដូចគ្នានេះ រវាងគន្លងចាស់ក៏បានធ្វើការឆ្លុះបញ្ចាំង ពីបទពិសោធន៍អ្នកនយោបាយគណបក្សបក្សហ្វ៊ុនសុិនបុិច និង គណបក្ស សឺន សាន ទៅនឹងអ្នកបង្កើតបក្សថ្មី តើនឹងមានវាសនាយ៉ាងដូចម្តេច?។ ក្នុងនោះសម្រាប់អ្នកនយោបាយ មាជ សុវណ្ណារ៉ា បានលើកឡើងថា យោងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា នៅក្នុងរបបសេរីពហុបក្ស គឺយកការបោះឆ្នោត ក្នុងការប្រកួតប្រជែងពីបក្សនយោបាយនានាចូលរួមដណ្តើមអាសន:សមាជិកតំណាងរាស្ត្រ និងតំណែងនាយករដ្ឋមន្ត្រី ពេលខ្លួនឈ្នះការបោះឆ្នោត ។ ដូច្នេះសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ត្រូវធានា និងការពារសិទ្ធិដោយច្បាប់ចូលរួមយ៉ាងសកម្មក្នុងការប្រឡូកក្នុងឆាក នយោបាយ ដោយឈរឈ្មោះបង្កើតគណបក្ស...

ផ្ទះ១អំពូល១ របស់ស្រុកបន្ទាយស្រី ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង «ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន»

ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សៀុមរាប៖ យុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង "ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន" របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ បើលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។ ក្នុងនោះផងដែរ លោក ឃឹម ហ្វីណង់ ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់មុឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១”...

ស៊ន សៀវម៉ី ត្រូវបានឡើងឋានៈជាជំទាវជំនួយការ សម្តេច សាយ ឈុំ

ចេញផ្សាយ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ភ្នំពេញ៖ ម្ចាស់មេដៃមាស កញ្ញា ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការត្រាស់បង្គាប់តែងតាំង លោកជំទាវ ស៊ន សៀវម៉ី ក្នុងមុខតំណែងខាងលើនេះ ពុំទទួលបានប្រាក់បំ​ណា​ច់មុខងារឡើយ ដែលមានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការត្រាស់បង្គាប់ ជំទាវ...

ពួកបំផ្លាញសាសនា ក្រសួងធម្មការគួរមានវិធានការ ឬទុកបន្ត?

ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្ទុះយ៉ាងខ្លាំង សកម្មភាពវីដេអូ នៃក្រុមយុវជនបំផ្លាញសាសនា បានយកមកលេងសើច និងជាន់ឈ្លី។ ក្នុងនោះ មហាជនមានការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមយុវជនទាំងនេះ ដែលយកសាសនា មកលេងសើចសប្បាយ ដែលជាសាសនារបស់រដ្ឋ។ ក្នុងន័យនេះ តើក្រសួងធម្មការ និងសាសនា ក៏ដូចជាសមត្ថកិច្ច គួរតែទុកក្រុមបំផ្លាញសាសនានេះបន្តទៀតឬយ៉ាងណា?...

តុលាការខេត្តបន្ទាយមានជ័យ កោះហៅលោក រ័ត្ន សុធី ចូលសវនាការ ករណី «រួមគំនិតក្បត់» ជាមួយលោក សម រង្ស៊ី

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាយមានជ័យ៖ លោក រ័ត្ន សុធី អតីតក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកថ្មពួក ត្រូវបានតុលាការខេត្តនេះ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ក្នុងករណី រួមគំនិតក្បត់ ជាមួយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង។ សវនាការលើកលោក រ័ត្ន សុធី ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយតុលាការ ក្នុងលិខិតកោះ...

អភិបាលខេត្តបាត់ដំបង នាំយកអំណោយ ចែកជូនពលរដ្ឋក្រីក្រចំនួន៦០០ នៅស្រុកឯកភ្នំ

ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បាត់ដំបង៖​ លោក ងួន រតនៈ អភិបាលខេត្តដំបង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រចំនួន៦០០គ្រួសារ ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ បានមកពីការចូលរួមរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប.អង្គការខាមបូឌា វីសិន (Cambodia Vision) សមាគមខ្មែរនៅទីក្រុងសុីដនី និងសប្បុរសជននៅប្រទេសអូស្ត្រាលី ព្រមទាំងកម្ពុជាផងដែរ។

លោក កឹម សុខា ជួប ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា

ចេញផ្សាយ ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក  Patrick Murphy ។ បើតាមលោក កឹម សុខា ដែលបានបង្ហោះលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់លោកថា វាជាការចាប់ផ្តើមនៃឆ្នាំថ្មី បន្ទាប់ពីជួបតំណាងប្រទេសមហាអំណាចទ្វីបអឺរ៉ុបនៅដើមសប្តាហ៍  ថ្ងៃនេះ...

គណបក្សខ្មែរស្រឡាញ់ជាតិ រាជធានីភ្នំពេញ កំពុងក្លាយជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ដ៏ផុសផុល និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ

ចេញផ្សាយ ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២១ ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ បាននិងកំពុងឆក់យកបេះដូងប្រជាពលរដ្ឋគ្រប់ទីកន្លែង ទាំងតាមបណ្តាខេត្ត និងរាជធានី។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គណបក្សខ្មែរស្រឡាញ់ជាតិ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក សុខ វិបុល ដែលជាសហស្ថាបនិកគណបក្ស និងជាអគ្គនាយក-អគ្គនាយកដ្ឋានកិច្ចការបោះឆ្នោត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សរួមមាន៖ លោក ជីវ កត្តា ប្រធានគណបក្ស លោក...

គណបក្សយុវជនកម្ពុជា​ ស្នេីសុំពេទ្យជំនាញកូវីដ-១៩​ ពីប្រទេសចិន​ មកជួយកម្ពុជា

ភ្នំពេញ៖​  ស្នេីសុំរដ្ឋាភិបាលប្រទេសចិន​ ជួយបញ្ជូនគ្រូពេទ្យជំនាញដែលមានបទពិសោធន៍ព្យាបាលនូវជម្ងឺកូវីដ-១៩​ មកត្រៀមជួយដល់កម្ពុជា​ ។ នេះបេីយោងតាមលិខិតស្នេីសុំចុះថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២០​ ផ្ញេីជូនឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជណាចក្រកម្ពុជា។  នៅក្នុងលិខិតដដែលនេះក្រៅពីផ្ដល់សម្ភារៈបរិក្ខាពេទ្យ​ដែលជួយដល់កម្ពុជា គណបក្សយុវជនកម្ពុជាស្នេីសុំពេទ្យជំនាញដេីម្បីព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ដល់ពលរដ្ឋកម្ពុជា​ឆ្លងកូវីដ-១៩។  នៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោកពេជ្រ​ ស្រស់​ នៅថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២០​ សរសេររៀបរាប់ថា​ "ថោកអីនឹងដៃ​ ថ្លៃអីនឹងមាត់​ ដេីម្បីពលរដ្ឋខ្មែរ​ គឺពួកខ្ញុំ​ នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព"៕
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន