នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

មេបក្សយុវជនប្រកាសឲ្យរដ្ឋាភិបាលកាត់ប្រាក់ខែដេីម្បីជួយរដ្ឋទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖​  ខ្ញុំសុំស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ទុកចូលរដ្ឋវិញ។ នេះជាការលេីកឡេីងនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩។  ការស្នេីឲ្យរដ្ឋាភិបាលកាត់ប្រាក់ខែនេះត្រូវបានលោកពេជ្រ​ ស្រស់​ បានសរសេររៀបរាប់បន្ថែមថា"គឺដេីម្បីសន្សំថវិការជាតិក្នុងការទប់ស្កាត់មេរោគCOVID-19​ នៅកម្ពុជា"។ ប្រាក់ខែចំនួនបីខែគឺខែមេសា​ ខែឧសភា​ ខែមិថុនា​ ឆ្នាំ២០២០​ ដែលប្រធានគណបក្សយុវជនស្នេីទៅរដ្ឋាភិបាល។   សូមបញ្ជាក់ផងដែរថា​ កម្ពុជាមានអ្នកជំងឺឆ្លងកូវីដ-១៩​ ចំនួន២៤នាក់គិតត្រឹមថ្ងៃទី​ ១៧​ ខែមីនា​ ឆ្នាំ២០២០​...

គង់ ម៉ូនីកា៖ គណបក្សឆន្ទៈខ្មែរ ស្វាគមន៏បណ្តាគណបក្ស និងក្រុមអ្នកនយោបាយប្រជាធិបតេយ្យ បន្តពិភាក្សា ស្វែងរកសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ ដើម្បីការផ្លាស់ប្តូរពិតប្រាកដនៅឆ្នាំ២០២៣

ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖ កូនប្រុសពៅ លោក គង់ គាំ អ្នកនយោបាយចាស់វស្សា ដែលបានបណ្តុះកូនពៅ ក្លាយជាអ្នកនយោបាយវ័យក្មេង និងជាប្រធានគណបក្ស ឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានបង្ហាញពីការស្វាគមន៏គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅឆ្នាំ២០២៣ខាងមុខ។ លោក គង់ ម៉ូនីកា បានលើកឡើងថា សោកនាដកម្ម ឧក្រិដ្ឋកម្មនៅទសវត្សឆ្នាំ៧០ និងឆ្នាំ៨០ គឺបង្កឡើង​ដោយឥទ្ធិពលមហាអំណាចបរទេស និងក្រុមអ្នកនយោបាយខ្មែរដែលមានមហិច្ឆិតាដណ្តើមអំ​ណាច​គ្នាតាមមធ្យោបាយប្រើកម្លាំងអាវុធ។

សម្តេចតេជោ៖កម្ពុជាបានត្រៀមថវិកាប្រមាណ៨០០ ទៅ ២,០០០ លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីឌ-១៩

ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២,០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។

លោកផៃ ស៊ីផាន បដិសេធថ្នាំព្យាបាលជំងឺកូវីដ១៩ នាំពីចិនចូលកម្ពុជាជារឿងមិនពិត

ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានប្រកាសច្រានចោលនូវព័ត៌មានដែលកំពុងតែផ្សព្វផ្សាយថា "រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ"។  នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់អ្មកនាំពាក្យរូបនេះ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០។ លោកផៃ ស៊ីផាន បានសរសេរបន្ថែមក្នុងទំព័រហ្វេសបុកផ្លូវការថា "ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ...

លោក កឹម សុខា ថា Covid-19 ធ្វើអោយប៉ះពាល់ទាំងសុខភាព សេដ្ឋកិច្ច និងជីវិតមនុស្ស ហើយលោកគាំទ្រការរួមគ្នាប្រឆាំង Covid-19

ចេញផ្សាយ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះបានលើកឡើង ដោយសម្តែង​​ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺផ្លូវដង្ហើមថ្មី ឬ Covid-19 ។ លោក កឹម សុខា បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា ពេលនេះពិភពលោកកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលមិនត្រឺមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតមនុស្សលោកនោះទេ លើសពីនេះទៅទៀត វាអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅរបស់មនុស្សជាច្រើនទៀតផង ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរយើងផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជប៉ុន

ចេញផ្សាយ ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២ ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃព្រហស្បតិ៍ ៥កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ GORO YUASA  មេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជជប៉ុន ។

ព្រះនាមព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានដាក់ឈ្មោះមហាវិថីដ៏សំខាន់មួយរបស់ប្រទេសបង់ក្លាដេស

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ដែលត្រូវបានប្រារព្ធពិធីប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ កាលពីថ្ងៃទី២៦ ខែកុម្ភៈ...

មន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យការងារចុះបញ្ជីដីធ្លី មុនពេលបិទផ្សាយជាសាធារណៈ

ចេញផ្សាយថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២  កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ របស់ក្រុមទី៣ មុនពេលបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិឬស្សីដួច...

រដ្ឋាភិបាលប្រកាសមិនយកពន្ធដីធ្លីកសិកម្ម១០០ឆ្នាំតទៅមុខទៀត

ចេញផ្សាយ ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសែន នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនយកពន្ឋដីកសិកម្ម១០០ឆ្នាំតទៅមុខទៀត។ ការប្រកាសមិនយកពន្ធដីកសិកម្មរបស់សម្តេច ធ្វើឡើងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា...

សម្តេចតេជោ៖ មន្រ្តី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះទេ

ចេញផ្សាយ ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើការដាស់តឿន ដល់មន្រ្តីទាំងឡាយធ្វើកុំខ្លួនជាចៅហ្វាយនាយរបស់ប្រជាជន។ ត្រង់ចំណុចនេះ សម្តេចចង់គូសបញ្ជាក់ថា បច្ចុប្បន្ននេះ មន្រ្តីមួយចំនួនធំ បានធ្វើខ្លួនជាចៅហ្វាយនាយរបស់ប្រជាជន មិនខ្វល់ជាមួយប្រជាជន តែនៅពេលពួកគេត្រូវការអ្វីមួយជាប្រយោជន៏ពីប្រជាជន ពួកគេអង្វរផង សំពេះផង ផ្ទុយទៅវិញ នៅពេលទទួលបានផលពីប្រជាជនហើយ គឺលែងខ្វល់អ្វីទាំងអស់ពីប្រជាជន។ សម្តេចបានផ្តល់ជាអនុសាសន៏ថា មន្រ្តីទាំងអស់ ត្រូវធ្វើខ្លួនជាខ្ញុំបម្រើប្រជាជនដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះទេ ហើយជៀសវាធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅ មិនធ្វើសោះ តែពូកែខាងអែបអប អែបអបមិនអស់ចិត្តហើយ...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន