Tuesday, June 3, 2025

នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

គណបក្សភ្លើងទៀន ប្រាប់ទៅ គណបក្សកម្លាំងជាតិ «ហួសពេលហើយអូន…!»

ភ្នំពេញ៖ គណបក្សភ្លើងទៀន របស់លោក ទាវ វណ្ណុល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញនូវខ្លឹមសារ លិខិតរបស់ខ្លួន ផ្ញើទៅគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១២ អំពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្ស កម្លាំងជាតិ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងលិខិតនោះ​ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានប្រាប់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថា ក្រោយពីបានទទួលលិខិតរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី២២ ខែមករា...

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃស្អែកនេះ

កំពង់ឆ្នាំង៖​ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ស្ងែកនេះហើយ។ តាមកម្មវិធីដែលបានគ្រោងទុក ពិធីបើកយុទ្ធនាការឃោសនានេះ នឹងរៀបចំធ្វើនៅសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមប្រមាណជិត៨.០០០នាក់។ គួរជម្រាបជូនផងដែរថា...

សមាជិកសភាអាល្លឺម៉ង់២រូបនៃគណបក្សជំទាស់ នឹងមកទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍ទី២ ខែកុម្ភៈនេះ

ភ្នំពេញ៖ សមាជិកសភា​អាល្លឺម៉ង់​គណបក្ស​ជំទាស់​ដ៏​ធំ២​រូប គឺ​គណបក្ស​គ្រិស្ត​សាសនិក​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​​​ (CDU) ​លោក Johannes Steiniger និង​លោក ​Stefan Heck​ គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ក្នុង​បេសកកម្ម​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ។​ ​គណៈប្រតិភូ​ជាន់ខ្ពស់​សភាអាល្លឺម៉ង់២​រូបនេះ គ្រោង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​១សប្តាហ៍ នា​ខែកុម្ភៈ ឆ្នាំ​២០២៤ខាងមុខ នៅ​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការ​ទូត និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ទាំង​២​។ ដោយក្នុងនោះ សមាជិកសភា​ទាំង​ពីររូប នឹង​មកកាន់​កម្ពុជា​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ​។ ​ប្រភព​ដដែល​បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ចំពោះ​ការកើនឡើង​នៃ​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​ចិន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផ្ទាល់ ដោយ​ភាគី​អាល្លឺម៉ង់​ចង់​ជួបពិភាក្សា​ជាមួយ​តួអង្គ​នយោបាយ​សំខាន់ៗ​របស់​កម្ពុជា...

គណបក្សឯកភាពជាតិខ្មែរ គាំទ្រ សេចក្តីថ្លែងការណ៍មេធាវី គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិគាំទ្រ ទាំងស្រុង លើសេចក្តីថ្លែងការណ៍របស់មេធាវី គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សសម្ព័ន្ធភាព។ គណបក្សឯកភាពជាតិខ្មែរ បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុន ឆៃ បានធ្វើបទសម្ភាសជាមួយវិទ្យុបារាំងRFI ធ្វើឲ្យប៉ះពាល់កិត្តិយស និង កេរ្ដិ៍ឈ្មោះដល់គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ដោយ គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា...

គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ចេញញត្តិថ្កោលទោស លោក សុន ឆ័យ

ភ្នំពេញ៖ គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ របស់ ឯកឧត្តម សុខ ឌី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ មកលើលោក សុន ឆ័យ ដែលបានផ្ដល់បទសម្ភាសន៍តាមរយៈវិទ្យុបារាំង អន្តរជាតិ (RFI) និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលបានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយគ្មានមូលដ្ឋានផ្នែកច្បាប់ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍សិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ ឯកឧត្តម...

គណបក្សពន្លឺថ្មី ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ក្នុងនាមជាគណបក្សសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា គណបក្សពន្លឺថ្មី នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលឈ្មោះ សុន ឆ័យ បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការ កំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើ បរិហាកេរ្ដិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើ គណបក្សប្រជា ជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥...

គណបក្សខ្មែរសាធារណរដ្ឋ ប្រកាសគាំទ្រ សាលដីកាតុលាការកំពូល បិទផ្លូវតវ៉ាលើលោក សុន ឆ័យ

ភ្នំពេញ៖ គណបក្សខ្មែរសាធារណរដ្ឋ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញញាតិ្តគាំទ្រ លើសេចក្តីថ្លែងការណ៍ របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា​ ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល លើឈ្មោះ សុន ឆ័យ ដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុ បារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការរបស់តុលាការកំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យសងសំណង ជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើរបរិហាកេរ្ដិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេទនាទុច្ចរិត្ត ទម្លាក់កំហុស ដោយអសុទ្ធចិត្ត លើគណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត ជ្រើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២ តមកថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៤ សារពត៌មានឌឹ...

គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ លើលោក សុន ឆ័យ

ភ្នំពេញ៖ ក្នុងនាមសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ របស់ ​ឯកឧត្តម អ៊ុន វិសិទ្ធគុន បានចេញញត្តិថ្កោលទោស ចំពោះបទសម្ភាសន៍របស់លោក សុន ឆ័យ និងសូមគាំទ្រសាលដីការបស់តុលាការកំពូល។ ខាងក្រោមនេះ ជាខ្លឹមសារនៃ ញត្តិថ្កោលទោស របស់គណបក្សកម្លាំងប្រជាធិបតេយ្យ លើលោក សុន ឆ័យ។ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមសម្ដែងការ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ ដែលជាទណ្ឌិតដែលបានផ្ដល់បទសម្ភាសន៍តាមរយៈ វិទ្យុបារាំង អន្តរជាតិ...

សមាជ វិសាមញ្ញ គណបក្ស ឆន្ទៈខ្មែរ ជ្រើសរើសលោក សុក ហាច ជាប្រធានគណបក្ស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសមាជ វិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនគណបក្សនៅសណ្ឋាគារ សាន់វេ។ ក្នុងនោះ អង្គសមាជបានបោះឆ្នោតសម្រេចជ្រើសរើសក្បាលម៉ាស៊ីនគណបក្ស៖ ១-លោក សុក ហាច ប្រធានគណបក្ស  ២-លោក ហុង សុខហួរ អនុប្រធាន 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល

ភ្នៅនំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន