សម្តេចធិបតី ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាបារាំង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា...
នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយប្រធានាធិបតីបារាំង តបតាមការអញ្ជើញផ្លូវរដ្ឋ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។
ក្នុងជំនួបនេះ សម្តេច បានពិភាក្សាការងារផ្លូវការជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម និងផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។...
ប្រធានអាស៊ាន សម្ដេចតេជោ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក
នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន បានទទួលជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង
សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ មានប្រសាសន៍ថា លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ
ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
សម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាមួយគ្នានោះ ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ
ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។
ឯឧ ដួង តារា៖ លឹម ភា ជនពិការដែលខំប្រឹងប្រែងព្យាយាមឆ្ពោះទៅមុខជានិច្ច ដើម្បីសហគមន៍
ភ្នំពេញ៖ បង្រៀនប្អូនភា អោយចេះចិញ្ចឹមត្រី ដើម្បីជួយប្រជាពលរដ្ឋ កុំអោយខ្វះខាតអាហារទទួលទាន។ នេះជាសាររបស់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចេជោ ប្រមុខរដ្ឋាភិបាល ដែលជានិច្ចជាកាល ឯកឧត្តម តែងតែជួយទំនុកបម្រុងដល់សហគមន៍ លឹម ភា ជានិច្ច តាមរយៈការជំនួយរបស់សម្តេចតេជោ និងការគៀងគរសប្បុរសជន បរិច្ចាកជំនួយជាស្បៀង ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងសាលារៀនផង ដល់សហគមន៍ ជនពិការបេះដូងសម្បុរសធម៌រូបនេះ។
លោក ពេជ ស្រស់ ហៅការរួមរួមរបស់អ្នកនយោបាយរុះរោយ ថាជាជំនួញលើខ្នងរាស្រ្ត
ភ្នំពេញ៖
ក្រោយគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា
ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដេកស៊ីប្រាក់ខែមិនដែលខ្វល់
រហូតជិតផុតអាណត្តិ ក៏ប្រកាសរួបរួមជាមួយគណបក្សភ្លើងទៀន បានធ្វើឱ្យមានការជជែកយ៉ាងខ្លាំងក្នុងសង្គមនយោបាយ។
ក្នុងនោះមានការបរិយាយជាច្រើនដូចគ្នាពីត្រកូលគង់ ដែលគ្មានអ្នកណាធ្វើដូច ក្រោមយុទ្ធសាស្រ្តរបស់លោក គង់ គាំ ជាឪពុក ដែលជិតដល់កលិយុគ គណបក្សខ្លួនគ្មានបង្អែកនយោបាយ មូលដ្ឋានរបាត់រប៉ាយ គ្មានអ្នកគាំទ្រ តំណែងឯកឧត្តម នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏ជិតផុត ចាប់ផ្តើមសម្រុកជជែកជាមួយបក្សភ្លើងទៀន ត្បុលមកជ្រកក្រោមក្លៀកគណបក្សមួយនេះទាំងកាត់កេរ្តិ៍កាត់ខ្មាស់ ដើម្បីអំណាច និងតំណែង។
មេបក្សឆន្ទះខ្មែរ និងមេបក្សភ្លើងទៀន...
លោក គង់ គាំ ត្រូវបានតែងតាំង ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយដឹកដៃកូនប្រុសពៅ ទៅជ្រកក្រោមក្លៀកគណបក្សចាស់វស្សាមួយនេះ
ភ្នំពេញ៖ ទីបំផុតទៅ ក្តីស្រមៃរបស់លោក គង់ គាំ អ្នកនយោបាយចាស់វស្សា និងពោរពេញដោយបទពិសោធ បានក្លាយជាការពិតហើយ ក្រោយដឹកដៃកូនប្រុសពៅ ជាប្រធានគណបក្សឆន្ទៈខ្មែរ ចូលជ្រកក្រោមស្លាបគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
ឆ្វេងដៃ (គង់ មុនីកា.គង់ គាំ.ទាវ វណ្ណុល.ថាច់ សេដ្ឋា)
មួយថ្ងៃ នៃការដឹកដៃកូនប្រុសពៅ ប្រគល់បក្សឆន្ទៈខ្មែរ ជូនបក្សភ្លើងទៀន លោក...
សម្តេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨
ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា
ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេច ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន។
ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា អញ្ជើញជួប និងជូនពរលោក កឹម សុខា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោកជំទាវ Carmen
Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ព្រមទាំងអនុប្រធាន
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលជួបជូនពរលោក កឹម សុខា និងគ្រួសារ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់គេហដ្ឋាននាទីក្រុងភ្នំពេញ។
ក្រោយជំនួបលោក កឹម សុខា ថា នេះគឺជាកិត្តិយសណាស់ ដែលលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី បានយកពេលវេលាដ៏មានតម្លៃការទូតមកសម្តែងការគួរសមជាមួយរូបលោក និងក្រុមគ្រួសារ ក្នុងឱកាសដ៏សំខាន់របស់ប្រជាពលរដ្ឋខ្មែរពេលនេះ ពិតជាមានអត្ថន័យថ្លៃថ្លា។
ព្រមជាមួយគ្នានោះ...
សម្តេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។
សូមជំរាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន,ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញាឆ្នាំ២០២២...