Wednesday, June 4, 2025

នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

សម្តេចតេជោ និងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ សម្តេចបានញ្ជាក់ទៀតថា បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ព្រមជាមួយគ្នានេះ សម្តេចក៏បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ​ព្រោះតែការស្នាក់នៅទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀត សម្តេចមានប្រសាសន៍ថា ណាមួយក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតុនហើយដែរ  ដោយសម្តេចសង្ឃឹមថា បងប្អូននឹងមានការយោគយល់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅរដ្ឋធានីវៀងចន្ទន៍

ឡាវ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ ចុះពង្រឹងកម្លាំងចាប់ផ្តើមពីខេត្តកណ្តាលប្រទេសកម្ពុជា

កំពង់ធំ៖ ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ សុត នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះពង្រឹងកម្លាំងស្នូលមូលដ្ឋានរបស់ខ្លួនចេញពីខេត្តកណ្តាលប្រទេសកម្ពុជា នោះគឺខេត្តកំពង់ធំ ដើម្បី​​ជាសញ្ញាបង្ហាញពីការពង្រីកកម្លាំង និងភាពរឹងមាំ មិនរង្គោះរង្គើររបស់ខ្លួនសម្រាប់ការផ្សព្វផ្សាយនៅទូទាំងប្រទេស។ កម្លាំងស្នូលមូលដ្ឋាន ត្រូវបានប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ បង្ហាញថា មានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលនេះ ដែលគណបក្សខ្មែរស្រឡាញ់ជាតិ បានឆ្លងកាត់ព្យុះភ្លៀងនាតំណាក់កាលចុងក្រោយ ហើយអាចឈរជើងបានដោយមិនរលំតាមព្យុះភ្ញៀងនោះឡើយ។ មិនរលំព្រោះតែភាពជឿជាក់របស់សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន ដែលមានជំនឿលើក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលនៅតែបន្តស្មារតីសង្គ្រោះជាតិ...

ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាឱកាសដែលលោក កឹម សុខា បានជួបមិត្តបរទេសទាំងនោះ នៃប្រទេសប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន នៅកម្ពុជា មិត្តបរទេស នៃប្រទេសប្រជាធិបតេយ្យ បានបន្តជួបសំណេះសំណាល ជាមួយលោក កឹម​ សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏៏ធំជាងគេនៅកម្ពុជា ព្រមទាំងការចង់ដឹងពីដំណើរការក្តីរបស់លោកនៅតុលាការផងដែរ។ ដូចគ្នានេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក កឹម សុខា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Antony BLINKEN រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដោយផ្ទាល់។ ក្នុងនោះលោក កឹម សុខា បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី និងគណ:ប្រតិភូសហរដ្ឋអាមេរិក...

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានធ្វើការប្រកាស គាំទ្រទាំងស្រុង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៨  ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...

ថ្នាក់ដឹកនាំ សកម្មជន គណបក្សខ្មែរស្រឡាញ់ជាតិ ប្រតិកម្ម និងច្រានចោល ចំពោះការប្រកាសរំលាយគណបក្ស ដែលផ្ទុយពី លក្ខន្តិកៈគណបក្សទាំងស្រុង

ភ្នំពេញ៖ វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលនៅសុខៗប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសពីការរំលាយគណបក្សយ៉ាងតក់ក្រហល់ ដោយគ្មានហេតុផលត្រឹមត្រូវនិងជាទម្ងន់សម្រាប់ការរំលាយគណបក្សរបស់ខ្លួនដោយឯកឯងនោះឡើយ។ ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ដោយឯកឯង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលម៉ិញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិថីនយោបាយ និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ ពិសេសថ្នាក់ដឹកនាំ សកម្មជនគណបក្សខ្លួនឯង ដោយមិនដឹងរឿងអ្វីទាំងអស់ ស្ងាត់ថ្នាក់ដឹកនាំរបស់ខ្លួនដែលជាក្បាលម៉ាស៊ីនគណបក្សប្រកាសរំលាយ និងអំពាវនាវឱ្យសកម្មជនរបស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថែមទៀត។ ភ្លាមៗ អគ្គហិរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក...

តុលាការកំពូល ចេញដីកាកោះហៅយុវជន ចលនាមាតាធម្មជាតិ ចូលខ្លួនឆ្លើយបំភ្លឺពីបទ ញុះញង់

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានចេញដីកា កោះហៅយុវជន ចលនាមាតាធម្មជាតិ ចំនួន៣នាក់ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺពីបទ ញុះញង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ វេលាម៉ោងព្រឹក។ លោក ថន រដ្ឋា និង កញ្ញា ភួង កែវរស្មី បើតាមលោក ថន រដ្ឋា បានឱ្យដឹងនៅលើបណ្តាញសង្គម...

លោក កឹម សុខា ត្រៀមលក្ខណៈដែលកម្ពុជា និងទទួលបានប្រយោជន៍ ក្នុងការកសាងសេដ្ឋកិច្ច ដោយឈរលើគុណតម្លៃសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ

ភ្នំពេញ៖ លោក កឹម​ សុខា ជានិច្ចជាកាល តែងលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនគិតពីការលំបាក ឬសេចក្តីសុខរបស់ខ្លួនឡើយ។ ថ្មីៗនេះ លោកបានអញ្ជើញជួបជាមួយ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ព្រមទាំងមិត្តបរទេសនៃបណ្តាស្ថានទូតជាច្រើនទៀតដែលជាមិត្តកម្ពុជា។ ដូចគ្នានេះ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់លោកថា...

ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោមនស្សរីករាយ ក្នុងការជួបជាមួយលោក កឹម សុខា និងខកចិត្តចំពោះសវនាការមានចរិតនយោបាយ

ភ្នំពេញ៖ លោក កឹម​ សុខា នៅតែស្ថិតក្នុងក្រសែភ្នែករបស់មិត្តបរទេស ដោយមិនទុកឱ្យលោកនៅកំព្រាឯការឡើយ ព្រោះតែការតស៊ូមតិដោយអហិង្សារបស់លោកជាមួយប្រព័ន្ធតុលាការនៅកម្ពុជា។ យ៉ាងណាម៉ិញ ទោះស្ថិតកាលៈទេសៈនិងឱកាសណាក៏ដោយ លោក កឹម សុខា នៅតែស្វះស្វែងរកការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគីនិង ពហុភាគី ដើម្បីចូលរួមជួយបម្រើ ការ​ពារ​ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា លោក កឹម សុខា បានជួបជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក...

លោក កឹម សុខា អ្នកនយោបាយ១រូប ក្នុងចំណោម៤រូប ដែលឈរឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ មិនមែនជារឿងចៃដន្យ និងធម្មតាឡើយ

ភ្នំពេញ៖ លោក កឹម សុខា កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ក្នុងត្រកូលកសិករ នៅ​ឃុំ​ពពេល ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ដោយក្នុងនោះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាគម្រប់ខួបឈានចូលវ័យ៧០ឆ្នាំរបស់លោក ដោយមានការគោរពស្រឡាញ់ ទទួលបានការស្វាគមន៍នៃការជូនពរពីតំណាងពលរដ្ឋតាមបណ្តាខេត្តនានា នៅគេហដ្ឋានក្នុងទីក្រុងភ្នំពេញ។ លោក កឹម សុខា ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ៧០ឆ្នាំ លោក កឹម សុខា...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន