មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ អតីតកូតាគណបក្សសិទ្ធិមនុស្ស ផ្ញើសារជូនពរលោក កឹម សុខា នៅថ្ងៃខួបកំណើត៧០ឆ្នាំ
ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ អតីតកូតា
គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា
បានផ្ញើសារជូនពរក្នុងឱកាសខួបកំណើតលោកឈានចូល៧០ឆ្នាំ នៅថ្ងៃទី២៧ ខែមិថុនា
ឆ្នាំ២០២២នេះ។
លិខិតជូនពរលោក កឹម សុខា របស់មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើឡើងដូចគ្នា និងព្រមគ្នាក្នុងថ្ងៃតែមួយ ខ្លឹមសារតែមួយ ដែលរួមមាន លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ.លោក ខឿយ ស៊ីនឿន អនុប្រធានខ្មែរស្រឡាញ់ជាតិ និងលោក សៀវ សុត អគ្គហេរញ្ញិក គណបក្សខ្មែរស្រឡាញ់ជាតិ ដោយនៅក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ...
លោក កឹម សុខា ត្រូវបានមិត្តបរទេស ផ្តល់កិត្តិយស និងតម្លៃ ក្នុងនាមមេដឹកនាំតំណាងសម្លេងប្រជាពលរដ្ឋខ្មែរដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា
ភ្នំពេញ៖ លោក កឹម សុខា ដែលគ្រប់គ្នាដឹង
និងទទួលស្គាល់ជាមេដឹកនាំ ដែលប្រកាន់គោលការអហិង្សានិយម និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានទទួលការគោរព
និងស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរ និងមិត្តបរទេស។
ការលះបង់ និងបន្តស្មារតីជាតិនិយមរបស់លោក កឹម សុខា ចំពោះជាតិ
ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានធ្វើឱ្យរូបលោកនៅតែឈរក្នុងលំដាច់នៃបន្ទាត់មេដឹកនាំឈានមុខលើឆាកអន្តរជាតិ។
ជាក់ស្តែង មិត្តបរទេសមិនដែលរំលងវត្តមានរបស់លោក កឹម សុខា ម្តងណាឡើយ
ចំពោះការបន្តតាមដានសវនាការដ៏វែងអន្លាយរបស់លោកផងដែរ។
ក្នុងនោះ មួយថ្ងៃមុនសវនាការលើកទី៤៥ លោក កឹម សុខា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា...
លោក កឹម សុខា បន្តចុះជួបសួរសុខទុក្ខពលរដ្ឋនៅខេត្តសៀមរាប ដើម្បីសម្តែងភាពស្មោះត្រង់ចំពោះឆន្ទៈស្នេហាជាតិ របស់ពួកគាត់
សៀមរាប៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅមូលដ្ឋានតាមបណ្ដាឃុំនានា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ទោះលោកកំពុងស្ថិតក្នុងការតតាំងក្តីយ៉ាងក្តៅគគុកនៅតុលាការក្តី។
លោក កឹម សុខា ជួបអ្នកគាំទ្រនៅស្រុកជីក្រែង ខេត្តសៀមរាប
ក្នុងឱកាសនោះ លោក កឹម សុខា បានសម្តែងក្តីនឹករលឹក...
មេឃុំជាប់ឆ្នោត គណបក្សភ្លើងទៀន ឃុំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនពីបទ «ប្លន់»
កំពង់ធំ៖ នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ
កម្លាំងសមត្ថកិច្ច បានចុះចាប់ខ្លួន បេក្ខភាពមេឃុំជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន
នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ពីបទ «ប្លន់»។
បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការសាលាដំបូង ខេត្តកំពង់ធំ លេខ១៣៣ ចុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរ លោក ស៊ិត វណ្ណៈ បានធ្វើការចោទប្រកាន់ ជនត្រូវចោទ ឈ្មោះ ឌុក សារ៉ុម ហៅ...
បេក្ខភាពក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន និងកូនប្រុសត្រូវបានឃាត់ខ្លួន នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វាមិនមែនជារឿងថ្មីឡើយ សម្រាប់គណបក្សប្រឆាំងភ្លើងទៀន ដែលបេក្ខភាពរបស់ខ្លួនត្រូវទទួលរងនូវការគំរាមកំហែង ព្រមទាំងការចាប់ខ្លួនក្រោមបទចោទផ្សេងៗនោះ ក្រោយគណបក្សនេះ ប្រកាសជាផ្លូវការចូលរួមប្រគួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។
ក្នុងនោះ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំទី១ បេក្ខភាពលេខរៀងទី២ គណបក្សភ្លើងទៀន ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោក ហែម ឆិល អាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ ពឹម ដារ៉ាន់ អាយុ១៥ឆ្នាំ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ចាប់ឃុំខ្លួននៅអធិការដ្ឋាននគរបាល ស្រុកកណ្តៀង...
លោក កឹម សុខា ទទួលស្វាគមន៍ពលរដ្ឋរាជធានីភ្នំពេញ ចូលជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី
ភ្នំពេញ៖ លោក កឹម សុខា ដែលជាមេដឹកនាំនយោបាយអហិង្សានៅកម្ពជា ត្រូវបានទទួលនូវការគោរពស្រឡាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងរាជធានី និងខេត្ត នៅទូទាំងប្រទេស។
លោក កឹម សុខា ចាប់តាំងពីដើមឆ្នាំ២០២២ លោកបានបន្តការងារមនុស្សធម៌ ជួយដល់ចាស់ជរា និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងអ្នកជំងឺ អមដោយការសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយក្តីនឹករលឹក ក្នុងនាមមេដឹកនាំមួយរូប ដែលទទួលបានការគោរពស្រឡាញ់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះ ឱកាសពិធីបុណ្យចូលឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់ បងប្អូនប្រជាពលរដ្ឋ ដែលលោករពស្រឡាញ់លោក...
ស្មារតីជាតិនិយមរបស់លោក កឹម សុខា បង្ហាញឱ្យមហាជន ជាតិ និងអន្តរជាតិ ឃើញពីវីរៈភាពដ៏អង់អាចក្លាហានរបស់លោកក្នុងនាមមេដឹកនាំគំរូ
ត្បូងឃ្មុំ៖ លោក កឹម សុខា ស្ទើរពេញមួយជីវិតរបស់ខ្លួន បានលះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាពលរដ្ឋកម្ពុជា ព្រោះតែលោកចង់ឃើញពលរដ្ឋរស់ក្នុងប្រទេសដែលមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាពពិតប្រាកដ និងការរីកចម្រើនរបស់ជាតិជាដើម។
ក្នុងនោះលោក កឹម សុខា ជានិច្ចជាកាល បានប្រកាសពីគោលជំហរគ្មានងាករ៉េ «មិនយកខ្មែរណាជាសត្រូវ» ហើយក៏មិនប្រកាន់យកគោលការណ៍ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះដែរ» ព្រោះបើខ្មែរនៅតែប្រកាន់គោលជំហរបែបនេះ និងគ្មានថ្ងៃបញ្ចប់នៃគំនុំគំគួនសងសឹក គំនុំផ្លូវចិត្ត និងគំនុំតំណរកូនចៅឡើយ។
លោក កឹម...
លោក សាយ សំអាល់៖ កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជា
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា «កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។
លោក សាយ សំអាល់ បានលើកឡើងទៀតថា ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី?...
លោក កឹម សុខា មិនធ្វើសកម្មភាពនយោបាយ តែមិនមានន័យថាលោកនិងមិនធ្វើនយោបាយរហូតនោះឡើយ
ព្រៃវែង៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ជាអន្តរជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅខេត្តព្រៃវែង។
ដោយក្តីនឹករលឹក បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកជួបលោក កឹម សុខា ដោយទឹកមុខរីករាយ ព្រោះតែរយៈពេលជាច្រើនខែមកហើយ ដែលពួកគាត់មិនបានជួប និងបានឮប្រសាសន៍របស់លោក កឹម សុខា ដោយផ្ទាល់ ព្រោះតែការចោទប្រកាន់យ៉ាងអយុត្តិធម៌ មកលើរូបលោកតាមផ្លូវតុលាការ ខណៈសវនាការក៏ អូសបន្លាយកាន់តែយឺតយូរជាងស្ករកៅស៊ូទៅទៀតនោះ។
សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រោយចប់អាណត្តិ
ភ្នំពេញ៖ សម្ដេចតេជោ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកស្រី ប៉ូលីន ថាំមីស៊ីស បានជម្រាបជូនសម្តេចថា លោកស្រី ពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមកនេះ។លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩...