Saturday, June 7, 2025

នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

សន្និសីទអន្តរជាតិថា លោក កឹម សុខា គឺជាអ្នក សន្តិភាពនិយម តស៊ូដើម្បីសេរី​ភាព និងយុត្តិធម៌

ភ្នំពេញ៖ លោក កឹម សុខា នឹងមិនឯកោឡើយ ហើយប្រទេសលោកសេរីខាង​លិច ពិសេសសហរដ្ឋអា​មេរិក នឹងមិនបំភ្លេចរូបលោកផងដែរ។ លោក កឹម សុខា គឺជាវីរបុរស ដែលបានលះបង់អាយុជីវិត​ក្នុងការសាបព្រួសឱ្យពលរដ្ឋ​យល់ដឹង​ពីគុណ​តម្លៃ​នៃសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគួរឱ្យគោរព និងកោតសរសើរ ហើយលោក​សម​នឹង​ទទួលបាននូវមេដៃសេរីភាព និងសន្តិភាព ផងដែរ ។

លោក កឹម សុខា សម្តែងការសោកស្តាយ ចំពោះតុលាការមិនអនុញ្ញាត ក្នុងការ​ធ្វើ​តំ​ណើរ​​ចូលរួម សន្និសីទកំពូល ស្តីពី ដំណោះស្រាយសកល របស់រដ្ឋាភិបាល​អាល្លឺម៉ង់

ភ្នំពេញ៖ អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការសោកស្តាយនៅ​ថ្ងៃនេះ ចំពោះការមិនអនុញ្ញាតរបស់តុលាការ សម្រាប់វត្តមានលោកអញ្ជើញចូលរួម តាមការតប​អញ្ជើញ របស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកា គោលនយោបាយពិភពលោក (World Policy Forum)។ លោក កឹម សុខា ថារដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកា គោលនយោបាយពិភពលោក (World Policy Forum) បានផ្តល់កិត្តិយសអញ្ជើញរូបលោក ចូលរួមធ្វើបាឋកថា ចែករំលែកនូវទស្សនៈ និងបទពិ​សោ​ធន៍ក្នុង«...

សកម្មភាពលោក កឹម សុខា មិនបានដើរលើសបន្ទាត់ក្រហមឡើយ តែជាការផ្តល់​ក្តី​ស្រ​លាញ់សម្រាប់ពល​រដ្ឋ​នៅមូលដ្ឋានទៅវិញទេ

កំពង់ស្ពឺ៖ សកម្មភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងធ្វើនា​ពេល​បច្ចុប្បន្ននេះ មិនបានដើរលើសបន្ទាត់ក្រហមនោះឡើយ។ ការមិនបានដើរលើសបន្ទាត់ក្រហម ព្រោះតែសកម្មភាពរបស់លោកមិនបានធ្វើក្នុងរូបភាព​បម្រើ​ឱ្យ​គណ​បក្ស​នយោបាយណាមួយ ឬសម្រាប់ខ្លួនលោកទេ តែផ្ទុយទៅវិញ គឺជាសកម្មភាពបម្រើឱ្យកិច្ចការងារ សង្គម​​កិច្ច មនុស្សធម៌ ទឹកជំនន់ សាសនា ការទូត ការចូលរួមទប់ស្កាត់នៃការរីករាលដាលដោយជំងឺកូ​វីដ​១៩ ព្រមទាំងការជួប​សួរ​សុខ​ទុក្ខ ដោយក្តីនឹករលឹករបស់លោកជា​មួយ​ប្រ​ជា​​​ពលរដ្ឋ ដែលជា​អ្នក​គោរព​ស្រ​លាញ់​​គាំ​ទ្រ​នៅតាមមូលដ្ឋានតែប៉ុណ្ណោះ។

គ្មានការគៀងគរកម្លាំងធ្វើនយោបាយ តែជាការជួបសួរសុខទុក្ខពលរដ្ឋ ដោយក្តីនឹករលឹករបស់លោក កឹម សុខា

តាកែវ៖ ក្រោយការចេញសកម្មភាពរបស់លោក កឹម សុខា នៅមូលដ្ឋាន ក្នុងការចុះជួបសួរសុខទុក្ខបងប្អូន​ប្រ​ជាពលរដ្ឋ ដោយក្តីនឹករលឹក បានធ្វើឱ្យក្រុមនយោបាយភ្លើងចំបើងមួយចំនួន ភ័យភ្នែកនៅកញ្ចឹងករ។ ការភ័យរបស់ពួកគេ ដោយខ្លាចប្រជាប្រិយភាពរបស់លោក កឹម សុខា ខណៈខ្លួនកំពុងធ្វើសកម្មភាព​នយោ​បាយ ដើម្បីកំដរសួនប្រជាធិបតេ្យដែលមានតែនៅលើក្រដាស់ និងបបូរមាត់របស់អ្នកកាន់អំណាច​តែ​ប៉ុណ្ណោះ​​។ លោក កឹម សុខា ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ យ៉ាងណា សកម្មភាពដែលលោក កឹម​...

គណបក្សខ្មែរស្រឡាញ់ជាតិ រិះគន់រដ្ឋាភិបាលអសមត្ថភាព ក្នុងការទប់ស្កាត់ការ​ឡើង​​ថ្លៃប្រេងឥន្ទនៈ

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ទនៈ នៅក្នុងប្រទេសកម្ពុជា បានបន្តហក់ឡើងជាបន្ត​បន្ទាប់ដែលជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយផងដែរ។ ការព្រួយបារម្ភរបស់អ្នកនយោបាយ បានធ្វើឱ្យគណបក្ស ដែលកំពុងធ្វើសកម្មភាព និងស្វែងរ​ក​ប្រ​​ជាប្រិយ​ភាព​ពីការគាំទ្រ​របស់​​ពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​​​ឃុំសង្កាត់ អាណត្តិទី៥ នាពាក់កណ្តាល​ឆ្នាំ២០២២នេះ បានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ទនៈ គឺ​ជា​​ផល​ប៉ះ​ពាល់​ថ្មីមួយទៀត ចំពោះជីវិភាពប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខបាត់បង់ការងារ មុខរបរ និងប្រាក់ចំណូ​ល​ធ្លាក់​ចុះដោយសារវិបត្តិជំងឺកូវីដ១៩។ គណបក្សខ្មែរស្រឡាញ់ជាតិ...

លោក កឹម​ សុខា មេដឹកនាំគុណធម៌ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋអ្នកគាំទ្រ​ជាង​កន្លះនគរ

ភ្នំពេញ៖ មេដឹកនាំដែលមានគុណធម៌ និងភាពស្មោះត្រង់ គឺជាក្តីសង្ឃឹមតែមួយគត់របស់ជាតិ និង ​ប្រជា​ពល​​រដ្ឋអ្នកគាំទ្រនៅមូលដ្ឋាន។ ភាពស្មោះត្រង់នេះហើយ ដែលអាចឆក់យកបេះដូងពលរដ្ឋ គ្មានថ្ងៃងាករ៉េ ព្រោះតែបេះដូងជាតិ​តែ​មួយ​ដូច​គ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្មានអំណាច និងឥទ្ធិពលណាមួយអាចបំបាក់ស្មារតី ទិញទឹក​ចិត្ត​​របស់ពួកគាត់បានឡើយ ដែលខុសពីក្រុមក្បត់សម្ព័ន្ធភាព ឆក់យកឱកាសព្រោះតែអំណាច ដើម្បីលាភ​សក្កា​រៈ​របស់ខ្លួន ដែលគេផ្តល់ឱ្យតែបន្តិចបន្តួចបានតែមួយគែប៉ុណ្ណោះ។ ក្រុមឱកាសនិយមទាំងនេះ ប៉ិនណាស់ខាងសម្តែង​ជាអ្នកស្មោះត្រង់ស្នេហាជាតិ តែធាតុពិតជាក្រុមពុក​រលួយផ្តាច់ការហួសពីការថ្លែងទៅវិញទេ។ ក្រុមនេះបើហ៊ានតែមានអ្នករិះគន់ ឬមិនធ្វើតាមយុទ្ធសាស្រ្តរ​ប​ស់​ពួកគេ និងចាប់ផ្តើមចោទមួយរំពេច ដោយគ្មានការពិចារណា អូសគេឯងទម្លាក់ទឹកដោយគ្មានក្តីមេត្តា...

កឹម សុខា អ្នកនយោបាយ ក្នុងក្រសែភ្នែកអន្តរជាតិ

ភ្នំពេញ៖ លោក កឹម​ សុខា អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែជាមេដឹកនាំគណបក្សប្រ​ឆាំងដ៏មានឥទ្ធិពល ដែលស្ថិតក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ ត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងនោះ គ្រប់បណ្តាទូតនានាដែលជាមិត្តរបស់កម្ពុជា ពេលឈានជើងមកដល់ប្រទេសកម្ពុជា គឺមិនអាចបំ​ភ្លេច ឬមិនជួបលោក កឹម សុខា ឡើយ ដោយគ្រប់បណ្តាទូតប្រទេសនៃលោកសេរីទាំងនោះ តែងជួប​លោក កឹម សុខា ជាបន្តបន្ទាប់ ដើម្បីស្តាប់ការលើកឡើងរបស់លោក កឹម សុខា ចំពោះភាពអយុត្តិធម៌មក​លើរូបលោក ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។

លោក កឹម សុខា មិនអាចបំភ្លេចសកម្មជនមូលដ្ឋាន ប្រជាពលរដ្ឋ និងចាស់​ជរា​បាន​ឡើយ

កំពង់ឆ្នាំង៖ ក្នុងនាមេដឹកនាំ ដែលប្រកាន់ភ្ជាប់ដោយគោលជំហរជាតិនិយម​ លោក កឹម​ សុខា ជានិច្ចជា​កាល ទោះស្ថិតក្នុងតំណាក់កាលណាក៏ដោយ​ រូបលោមិនដែលភ្លេចសកម្មជនមូលដ្ឋាន បងប្អូនប្រជាពល​រដ្ឋអ្នកគាំទ្រ ព្រមទាំងចាស់ជរាបានឡើយ។ ការមិនភ្លេចនេះហើយ បានធ្វើឱ្យលោក កឹម សុខា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទិវា​សិទ្ធិ​នា​រីអន្តរជាតិ ខួប១១១ឆ្នាំ បើទោះបីលោកមិនអាចចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋក្តី តែរូប​លោក​បាន​ចាត់​មន្រ្តី និង ថ្នា្ដក់ដឹកនាំរបស់ខ្លួន នាំយកជំនួយសប្បុរសធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា និង​អ្នកជំងឺ ស្ថិត​នៅភូមិឧកញ៉ាប៉ាង...

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការអូសបន្លាយ​សវនាការ​លោក កឹម សុខា

ភ្នំពេញ៖ សវនាការលោក កឹម​ សុខា ដែលកាន់តែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ករឱ្យមានការ​ព្រួយ​បារម្ភយ៉ាងខ្លាំង ទាំងអ្នកគាំទ្រ មហាជនទូទៅ ព្រមទាំងបណ្តាអង្គ​ទូត​នានាប្រចាំនៅ​កម្ពុជា​ផង​ដែរ​។ ការអូសបន្លាយសវនាការនេះ បានធ្វើឱ្យប៉ះពាល់សល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់លោក ពិសេសសិទ្ធិ​ នយោ​​បាយ ក្នុងនាមមេដឹកនាំមួយរូបដ៏មានប្រជាប្រិយភាព សម្រាប់ការចូលរួមប្រគួត​ប្រ​ជែង​ជា​មួយ​គណ​បក្ស​កាន់​អំណាចដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដោយមានការព្រួយបារម្ភរឿងនេះ បើទោះបីជាបានតាមដានជាប់ជាប្រចាំនៃសវនាការលោក កឹម​សុខា យ៉ាងណាក៏ដោយលោក Patrick...

អូស្ត្រាលី យកចិត្តទុកដាក់បំផុតសម្រាប់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២នេះ ដោយជួបជជែកជាមួយថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ

ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ខាងមុខ ប្រទេសជាមិត្តរបស់​កម្ពុជា ក្នុងនោះគឺអូស្ត្រាលី បានយកចិត្តទុកដាក់បំផុត។ ការយកចិត្តទុកដាក់របស់អូស្ត្រាលី គឺបានជួបជជែក និងពិភាក្សាដោយផ្ទាល់ជាមួយគណបក្សខ្មែរស្រឡា​ញ់​ជាតិ ដែលទើបសមាជជាផ្លូវការរបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ២០២២នេះ ដោយមានអូស្ត្រាលីជា​អ្នក​ចូលរួមផងដែរ ក្នុងការស្តាប់គោលជំហរ និងគោលនយោបាយរបស់គណបក្សបន្តស្មារតីសង្គ្រោះជាតិ​មួយ​នេះ។ ក្នុងនោះ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្នាក់ការកណ្តាលគណបក្សខ្មែរស្រឡាញ់​ជាតិ លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានទទួលជួប​ជា​មួយលោក James Lawler លេខាធិការទី៣ តំណាង​ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា​ដោយលោក...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន