Saturday, June 7, 2025

នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

គង់ គាំ៖ សម រង្ស៊ី ជាមេដឹកនាំនយោបាយកោកៗ សឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី

ភ្នំពេញ៖ ដោយក្តីហួសចិត្តឥតឧបមា អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានបង្ហាញមហាជនថា លោក សម រង្ស៊ី ជាមេដឹកនាំនយោបាយកោកៗ សឹកតែមាត់ត្រដោក ឆ្អែតតែពោះ​ក្រ​បី តែប៉ុណ្ណោះ។ ការលើកឡើងរបស់លោក គង់ គាំ ដូចនេះ បន្ទាប់ពីលោកបានមើលឃើញសកម្មភាពដែលហួសចិត្តនៃ​សិក្ខា​​​សាលាគ្មានក្របខណ្ឌរបស់ក្រុមលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក ដែលមានទាំងកូន​ប្រុស​លោក​គឺ គង់ ភា ចូលរួមផងដែរនោះ លោក គង់ គាំ បានលើកឡើងក្នុងសំណេរដើមថា៖ ​ដែលថ្មីៗធ្វើសិក្ខា​សា​លា(ក្រុមទណ្ឌិត និងក្រុមឧទ្ទាម) នៅក្រៅប្រទេស ដាក់ចេញពាក្យស្លោក(គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំ​គ្នាអុជទៀន សង្គ្រោះគ្នាយើង/ ជាង “ជាតិ” យើង) ដោយមានគណបក្សនយោបាយក្នុងកម្ពុជាលោត​តាម​​តេឡេបន្ទរថា ភ្លើងទៀនភ្លឺវិញហើយ និងក្រុមភ្លេងប្រជាធិបតេយ្យ/សិទ្ធិមនុស្ស បានច្រៀងទាមទារឱ្យ​មាន​ដំណោះស្រាយនយោបាយ និងឱ្យ។ល។ និង។ល។ ជាបន្តបន្ទាប់ ដោយគ្មានចន្លោះ...

លោក សៀវ វិសុទ្ធ សម្តែងការព្រួយបារម្ភ ចំពោះអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល គំរាមកំហែង​បេក្ខជនក្រុម​ប្រឹក្សាឃុំសង្កាត់ របស់គណបក្សខ្មែរស្រឡាញ់ជាតិ

កណ្តាល៖ ប្រធានក្រុមការងារគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តកណ្តាល លោក សៀវ វិសុទ្ធ ជាថ្មីម្តង​ទៀត បាន​សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងគ្រប់រូបភាពរបស់អាជ្ញាធរមូលដ្ឋានខេត្ត​មួយ​នេះ មក​លើ​បេក្ខជនឈរឈ្មោះរបស់ខ្លួន។ ការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន ត្រូវបានគេមើលឃើញស្ទើរគ្រប់អាណត្តិ នៃការបោះឆ្នោត បើ​ទោះ​បី​​ជាមានការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋាភិបាលក្តី តែអាជ្ញាធរមូលដ្ឋានហាក់​មិន​ចាប់​អារម្មណ៍ អនុវត្តតាមឡើយ សំខាន់អំណាចមូលដ្ឋានគឺជារបស់ពួកគេ ដែលការនេះ ធ្វើឱ្យគណ​បក្សនយោ​បា​យ​នានា តែងសម្តែងក្តីបារម្ភចំពោះករណីមួយនេះ។ លោក សៀវ វិសុទ្ធ និងសកម្មជនមូលដ្ឋាន

លោក កឹម សុខា មិនទូងស្គរ បង្កើតព្រឹត្តិការណ៍ រុញច្រានឱ្យពលរដ្ឋរងគ្រោះជំនួសឡើយ ដោយនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈប្រកាន់យកអហិង្សានិយម និងដំណោះស្រាយជាតិ

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ជាអ្នកនយោបាយអហិង្សានិយម មិនដែលបង្កើតព្រឹត្តិការណ៍ រុញច្រានពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួនឡើយ ដោយលោកស៊ូជាប់ពន្ធនាគារ និងមិនរត់ចោល​ស្រុក ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន ដូចអ្នកនយោបាយហៃអើមួយចំនួនឡើយ។ អ្នកនយោបាយហៃអើទាំងនោះ ពូកែខាងទូងស្គរពីក្រៅ ហើយរុញច្រានឱ្យអ្នកគាំទ្រ រងគ្រោះជំនួសខ្លួនជាបន្តបន្ទាប់​ ដែលគ្មានក្តីមេត្តាធម៌ក្នុងខ្លួនជាមេដឹកនាំ។ ដែលមនុស្សជំពូកនេះ ចូលចិត្តតែប្រើចិត្តសាស្រ្តហិង្សានិយម តែកាយវិការធ្វើ​របស់ខ្លួន​ជាអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិ និងពលរដ្ឋណាស់។ ប៉ុន្តែអ្វីណាដែលពួកគេធ្វើនេះ វាគ្រាន់​តែ​ជា​ការ​សម្តែង​ឱ្យ​បង​ប្អូនលង់ជឿគេតែប៉ុណ្ណោះ ព្រោះជននោះជាអ្នកនយោបាយពាក់ស្រោមមុខប្រជាធិបតេយ្យក្លែងក្លាយ ដោយចុង​បញ្ចប់ មានតែ​រុញ​ច្រានឱ្យអ្នកគាំទ្រ ដែលលង់ជឿតាមគេ...

ថ្ងៃបុណ្យក្តីស្រលាញ់ លោក កឹម សុខា ធ្វើរឿងមួយនេះសម្រាប់លោកយាយលោកតា

ភ្នំពេញ៖ បុណ្យក្តីស្រលាញ់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននាំយកជំនួយចែកជូនពលរដ្ឋលោកយាយលោកតា នៅខេត្តតាកែវ និង ខេត្តកណ្តាល។ ក្នុងនោះ បើតាមលោក កឹម សុខា បានឱ្យដឹងថា ទោះបីសិទ្ធិនយោបាយរបស់លោក ត្រូវបានហាមឃាត់ និងលទ្ធភាពនៃការជួបជុំត្រូវបានកំណត់ ក៏ប៉ុន្តែដោយសេចក្តីនឹករលឹក ដែលធ្លាប់តែសំណេះសំណាលស្និទស្នាលនៅតាមមូលដ្ឋានជិតឆ្ងាយ និងសេចក្តីស្រឡាញ់ដ៏ស្មោះចំពោះបងប្អូនជនរួមជាតិខ្មែរ និងមាតុភូមិកម្ពុជា ដែលមិនអាចឱ្យលោកកាត់ផ្តាច់បាន។

សវនាការលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយវិញ ដោយសារមូលហេតុមួយនេះ…….!

ភ្នំពេញ៖ សវនាការបន្តលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលនិងត្រូវធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយហើយ។ ការលើកពេលសវនាការលោក កឹម សុខា បណ្តាលមកពីមេធាវីដើមបណ្តឹងម្នាក់ ក្នុងចំណោម៤នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមេធាវីរូបនោះ ប្រជុំពិនិត្យឯកសារជាមួយមេធាវី ដែលបានឆ្លងកូវីដ១៩។ កត្តានេះហើយ ធ្វើឱ្យមេធាវីដើមបណ្តឹងផ្សេងទៀត ត្រូវធ្វើចត្តាឡីស័ក។ នេះបើយោងតាមលិខិតស្នើសុំលើកពេលសវនាការរបស់មេធាវី​ដើមបណ្តឹង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដាក់ជូនចៅក្រម ហើយត្រូវបានចំណារអនុញ្ញាត នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលសវនាការបន្តលើលោក កឹម...

គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ផ្ញើសារជូនពរលោក កឹម សុខា និង ក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំសកល ២០២២

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាស ពិធីចូលឆ្នាំថ្មី           ឆ្នាំសកល២០២២ គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក CNRP-USA បានផ្ញើសារជូនពរលោក កឹម សុខា និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំ២០២២នេះតរៀងទៅ។ ជាពិសេស ក្នុងលិខិតជូនពរឆ្នាំថ្មី របស់គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក...

អ្នកឧកញ៉ា គិត ម៉េង និងភរិយា ជួបសម្តែងការគួរសមសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។ ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានអនុញ្ញាតឱ្យលោក...

ជីវ កត្តា៖ ស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងសេចក្ដីសុខ សុភមង្គលគ្រួសារ រួមទាំងការកសាងសន្តិភាព និងការចូលរួមអភិវឌ្ឍប្រទេសទាំងមូល

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពីធី ជួបជុំ ចលនាស្រ្តីលើកដំបូងនៅទូទាំងប្រទេស នាទីស្នាក់ការកណ្តាលគណបក្ស ដែលមានស្រ្តីជាថ្នាក់ដឹកនាំមូលដ្ឋានចូលរួមប្រមាណជិត៥០០នាក់ នេះបើតាមការប្រាប់ឱ្យដឹងរបស់ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ។ ក្នុងស្មារតីជាអ្នកនយោបាយ ដែលបន្តវេនពីគណបក្សសង្គ្រោះជាតិ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីជួបជុំខាងលើថា គណបក្សខ្មែរស្រឡាញ់ជាតិ គឺរក្សាគោលជំហរ ៥ចំណុច ដែលជាបុព្វហេតុនាំឱ្យយើងបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង គឺ៖ ១.បន្តស្មារតីសង្រ្គោះជាតិ

លោក រ័ត្ន សុធី ត្រូវបានតុលាការ ខេត្តបន្ទាយមានជ័យ កាត់ទោស៧ឆ្នាំ ពីបទ រួមគំនិតក្បត់

បន្ទាយមានជ័យ៖ លោក រ័ត្ន សុធី អតីតក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចផ្តន្ទាទោសចំនួន៧ឆ្នាំ ពីបទ រួមគំនិតក្បត់ តែយ៉ាងណាទោសនេះត្រូវបានព្យួរ។ លោក រ័ត្ន សុធី ក្រោយបញ្ចប់ការប្រកាសសាលក្រម នៅម៉ោង១២.៤៥នាទី បានប្រាប់ឱ្យដឹងថា ការសម្រេ​ចរបស់តុលាការ ដោយកាត់ទោសលោកចំនួន៧ឆ្នាំ បើទោះបីជាទោសនោះត្រូវបានព្យួរក្តី តែលោកមិនអាចទទួលយកបានឡើយ។

តុលាការខេត្តបន្ទាយមានជ័យ ប្រកាសសាលក្រមលោក រ័ត្ន សុធី ពីបទ រួមគំនិតក្បត់ នៅថ្ងៃស្អែក

ភ្នំពេញ៖ លោក រ័ត្ន សុធី អតីតក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាគ្រូបង្រៀនផង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ តុលាការខេត្តបន្ទាយមានជ័យ និងធ្វើការប្រកាសសាលក្រម លើសំណុំរឿងរបស់លោក ដែលត្រូវរងការចោទពីបទ រួមគំនិតក្បត់ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ បើតាមលោក រ័ត្ន សុធី បានប្រាប់ឱ្យដឹងថា រូបលោកមិនបានចូលរួម គំនិតក្បត់...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន