នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

តុលាការសម្រេចបន្តសវនាការលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករាដើមឆ្នាំ២០២២ខាងមុខ

ភ្នំពេញ៖ ទីបំផុតទៅ ការទន្ទឹងរងចាំរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសហមេធាវី បានមកដល់ហើយ ចំពោះការស្នើសុំបន្តនីតិវិធីតុលាការ ក្រោយផ្អាកមួយរយៈពេលវែង ព្រោះតែបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១​ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តុលាការសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក កឹម សុខា ចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ពីបទ សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២-I  ចុះថ្ងៃទី០៣...

លោក ហ៊ុន កុសល ទម្លាយការពិត រឿងលោក សម រង្ស៊ី ដើរចេញពីទិសដៅរួម បង្កើតចលនា និងយន្តការផ្សេងក្រៅពីស្មារតីសង្គ្រោះជាតិ

ភ្នំពេញ៖ លោក ហ៊ុន កុសល មនុស្សជំនិតម្នាក់ ក្នុងចំណោមមនុស្សជំនិតជាច្រើននាក់ទៀតរបស់លោក កឹម សុខា នៅថ្ងៃនេះ បានលើកឡើងពីការដើរបញ្ច្រះទិសរបស់លោក សម រង្ស៊ី ដែលក្បត់ស្មារតីដើមសង្គ្រោះជាតិ។ ការក្បត់ស្មារតីដើមសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ដែលគ្រប់គ្នាដឹងថា ជាអ្នកនយោបាយមិនដែលឈ្នះ នាយករដ្ឋមន្រ្តីក្នុងក្តីសុបិន្ត និងជាថៅកែបាតុកម្មផងនោះ ត្រូវបានលោក ហ៊ុន កុសល ទម្លាយការពិតជាសាធារណៈថា មនុស្សសុចរិតដែលតាមដាននយោបាយខ្មែរ សុទ្ធតែដឹងច្បាស់ថាលោក សម រង្សី បានដើរចេញពីទិសដៅរួម នៃសម្ព័នភាពជាមួយលោក...

គណបក្សខ្មែរស្រឡាញ់ជាតិ គ្រោងរៀបចំសន្និបាទ ចលនាយុវជន ទូទាំងប្រទេសនៅចុងខែវិច្ឆិកា

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ពេលនេះសន្ទុះហាក់កាន់តែខ្លាំង និងរឹងមាំៗ ដែលបង្ហាញឱ្យឃើញពីភាពសាំ ក្នុងការប្រគួតជាមួយគណបក្សកាន់អំណាច។ ភាពសាំនយោបាយនៅមូលដ្ឋាន អមដោយកម្លាំងខ្លាំងផងនោះ បានធ្វើឱ្យគណបក្សដែលកើតចេញពីផ្ទៃសង្គ្រោះជាតិ បាននិងកំពុងមានមហិច្ឆិតាយ៉ាងខ្លាំង ក្នុងការប្រគួតប្រជែងដណ្តើមអំណាចនៅមូលដ្ឋានជូនពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រ និងមានជំនឿចិត្តមកលើខ្លួន ដែលជាមេដឹកនាំដ៏ល្អ ស្មោះត្រង់ជាមួយពលរដ្ឋ នៅឆ្នាំ២០២២ខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ ដូចគ្នានេះ គណបក្សដ៏ក្មេងខ្ចីតែកម្លាំងនយោបាយចាស់វស្សារូបនេះ ក៏បាននិងកំពុងបណ្តុះយុវជន ឱ្យក្លាយជាអ្នកបន្តវេនផងដែរ ក្នុងការផ្តល់ឱកាសឱ្យពួកគេមិនត្រឹមតែជាថ្នាក់ដឹកនាំក្នុងការសម្រេចនយោបាយ និងវាសនាគណបក្ស ព្រមទាំងប្រទេសជាតិប៉ុណ្ណោះទេ ក៏បានផ្តល់ឱកាសឱ្យយុវជន...

គណបក្សភ្លើងទៀនរៀបចំសមាជផ្លូវការ អ្នកគាំទ្រលោក កឹម សុខា ថាលោក សម រង្ស៊ី បែកពីសង្គ្រោះជាតិ និងលោក កឹម សុខា ហើយ

ភ្នំពេញ៖ គណបក្សភ្លើងទៀន របស់លោក ទាវ វណ្ណុល ដែលជាមរតករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ និងប្រារព្វពិធីសមាជជាផ្លូវការរបស់ខ្លួន នៅសណ្ឋាគារ សាន់វេ ដោយមានការចូលរួមពីសមាជិក សមាជិកការ ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់។ ការសមាជគណបក្សភ្លើងទៀនជាផ្លូវការ ក្រោយគណបក្សនេះ បានដាក់តំណាង និងរៀបចំទីស្នាក់ការនៅតាមបណ្តាខេត្ត ដែលមានអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ កូតាលោក សម រង្ស៊ី ជាអ្នកដឹកនាំនិងទទួលខុសត្រូវ ក្រោយពួកគេទទួលបានសិទ្ធិធ្វើនយោបាយ និងការដាក់ពាក្យស្នើសុំចូលរួមជាមួយគណបក្សភ្លើងទៀន។

អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គម បរិស្ថាន ត្រូវបានដោះលែងជាបន្តបន្ទាប់

ភ្នំពេញ៖ ជំនោរវិច្ឆិកា អាចនិយាយបានថា ជារដូវកាលនៃការដោះលែងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គម បរិស្ថាន ឱ្យមានសេរីភាពឡើងវិញ ក្រោយពួកគេត្រូវបានអនុវត្តទោស ក្នុងពន្ធនាគារតាមកាលកំណត់របស់តុលាការ។ ក្នុងនោះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តុលាការ បានសម្រេចដោះលែងលោក ហ៊ុន វណ្ណៈ និងលោកស្រី ឈឿន ដារ៉ាវី ដែលជាយុវជនខ្មែរថាវរៈ ឱ្យមានសេរីឡើងវិញពីពន្ធនាគារព្រៃស និង PC ព្រមទាំងលោក ប៉ែន ចាន់សង្គ្រាម អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារព្រៃសដូចគ្នា។

គណបក្សខ្មែរស្រឡាញ់ជាតិ ថា ថ្ងៃ៩ វិច្ឆិកា ១៩៥៣ និងថ្ងៃ២៣ តុលា ១៩៩១ គឺជាការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ និងបញ្ចប់ការឈ្លានពានបរទេសមកលើកម្ពុជា ដែលជាស្នាមព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ខួប៦៨ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ គឺជាការរំលឹកពីវរភាពដ៏ថ្លៃថ្លា របស់អង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ ចំពោះការទាមទារឯករាជ្យ​បានពីបរទេស នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ វីរភាពនៃស្នាមព្រះហស្ថរបស់ទ្រង់ ស្ថិតជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដែលកម្ពុជា ចាប់តាំងពីពេលនោះមក នៅថ្ងៃទី០៩ ខែវិច្ឆិកា តែងតែប្រារព្វ ទិវាបុណ្យឯករាជ្យជាតិ មិនដែលខកខានម្តងណាឡើយ ដោយមានការយាងចូលរួមប្រទាន និងពន្លត់ភ្លើងជ័យ ពីអង្គព្រះមហាក្សត្រ អមដោយថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន មន្ទីរនៅទូទាំងប្រទេសប្រារព្វពិធីបុណ្យឯករាជ្យជាតិ។

យុវជនខ្មែរថាវរៈ និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងនៅថ្ងៃនេះ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមាជិកយុវជនខ្មែរថាវរៈ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូបទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ។ ការដោះលែងឱ្យមានសេរីភាព លើលោក មាន​ ព្រហ្មមុនី​​ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត​ សារ៉ាយ​.លោក ថា​ ឡាវី​ សមាជិកយុវជនខ្មែរថាវរៈ​ និងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូបទៀត គឺលោក ឈួ​ ផេង​ និងលោក ជុំ​ ពុទ្ធី  ក្រោយពួកគេជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ...

ឈាមអ្នកបន្តវេន ខ្មែរស្រឡាញ់ជាតិ សន្ទុះដូចព្រួញមេឃា ទម្លុះភាពអយុត្តិធម៌សង្គម ដើម្បីនាំមកនូវការផ្លាស់ប្តូរ

ភ្នំពេញ៖ ឈាមអ្នកបន្តវេនសង្គ្រោះជាតិ ក្នុងនាមគណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងព្យុះព្យោមា រយៈពេលជិត២ឆ្នាំមកនេះ បានសម្រេចបេសកកម្មរបស់ខ្លួនសំខាន់ៗជាច្រើននៅមូលដ្ឋាន ដើម្បីបំណងពលរដ្ឋម្ចាស់ឆ្នោត ដែលភក្តីភាពលទ្ធិប្រជាធិបតេយ្យ។ បេសកកម្មរបស់គណបក្សខ្មែរស្រឡាញ់ជាតិ បន្តស្មារតីសង្គ្រោះជាតិ មានសន្ទុះដូចព្រួញមេឃា ក្នុងការទម្លុះភាពអយុត្តិធម៌សង្គម នាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០២២ខាងមុខនៅថ្នាក់មូលដ្ឋាន ដែលជាសសរស្តម្ភដ៏រាំងមាំ បន្ទាប់ឈោងចាប់យកជ័យជំនះកំពូលនៅឆ្នាំ២០២៣។ នេះនៅមិនទាន់និយាយពីរចសម្ព័ន្ធមូលដ្ឋានក្នុងពេលបច្ចុប្បន្ន កម្លាំងណែនណាន់តាន់តាប់ត្រៀមប្រយុទ្ធជានិច្ចក្នុងស្មារតីសង្គ្រោះជាតិ ស្ទើរទូទាំងផ្ទៃប្រទេស ខុសពីគណបក្សដែលកើតមុនថ្មីចាស់ក្រោយទាំងអស់ ដែលមានកម្លាំងរសាត់អណ្តែតដូចចកកណ្តាលទន្លេមិនដឹងកោះត្រើយនោះ ដែលអ្នកខ្លះរកតែមេដៃគាំទ្រក្នុងសម្លេងតម្កល់ទុកនៅក្រសួងមហាផ្ទៃក៏ជំពាក់ ស៊ីម៉ាងសិនក៏មាន។ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានបង្ហើបប្រាប់ឱ្យដឹងថា...

គណបក្សកែទម្រង់កម្ពុជា ហៅការកែរដ្ឋធម្មនុញ្ញ គឺជាការបង្ហាញនូវការអើសអើងនយោបាយរវាងខ្មែរនិងខ្មែរ

ភ្នំពេញ៖ គណបក្សកែទម្រង់កម្ពុជា ដែលទើបទទួលបានបុព្វសិទ្ធិ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ ចំពោះការកែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីតម្រូវថ្នាក់ដឹកនាំកំពូល ចំនួន៤ស្ថាប័ន ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។ គណបក្សកែទម្រង់កម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ និងទើបត្រូវបានធ្វើការចុះផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះបានលើកឡើងថា គណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការកែរដ្ឋធម្មនុញ្ញដើម្បីធ្វើការដកហូតសិទ្ធិនេះ និងធ្វើឱ្យប៉ះពាល់ដល់ស្មារតីឯកភាពជាតិ ដែលជាចំណុចសំខាន់មានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានគណបក្សឆន្ទៈខ្មែរ ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់អោយអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ មានសញ្ជាតិខែ្មរតែមួយ គ្រាន់តែជាល្បែងនយោបាយ

ភ្នំពេញ៖ កូនប្រុសពៅ របស់អ្នកនយោបាយចាស់វស្សាលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ព្រមទាំងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ផងនោះ លោក គង់ មុនីកា នៅបន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល សម្រេចឱ្យធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់អ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខែ្មរតែមួយ ថា គ្រាន់តែជាល្បែងនយោបាយរបស់អ្នកនយោបាយចាស់វស្សាតែប៉ុណ្ណោះ។ លោក គង់ មុនីកា បានលើកឡើងទៀតថា តាមពិតទៅ ជនជាតិខ្មែរគ្រប់រូប បើទោះជាកាន់សញ្ជាតិដទៃផ្សេងថែមទៀត ក៏នៅតែជាធនធានមនុស្ស ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍមាតុប្រទេសបានដូចគ្នា។ លោកថា ផ្ទុយទៅវិញ អ្វីដែលជាការព្រួយបារម្ភ គឺជនជាតិដទៃ...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន