រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះ ថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយច្បាប់ទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិតឆ្លងដែនស៊ីប ឬសញ្ជាតិស៊ីប។
តាមលិខិត របស់ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington...
លោក យឹម ស៊ីណន ស្នើប្រមុខរដ្ឋាភិបាល លើកលែងការចោទប្រកាន់មកលើខ្លួន និងសហការី៩រូបផ្សេងទៀត
ភ្នំពេញ៖ បុរសមុខរាតែងមានរិទ្ធិ សំដីនិយាយពិតមិនមុសា
ឃើញខុសថាខុស ឃើញត្រូវថាត្រូវ មិនដែលធ្វើជាមនុស្សជ័រព្នៅ រំខានជនណាឡើយ នោះគឺ យឹម
ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
លោក យឹន ស៊ីណន គឺជាសកម្មជនដ៏ស្មោះត្រង់ជាមួយលោក សម រង្ស៊ី ជាច្រើនឆ្នាំមកហើយ ចំណែកការដឹកនាំកម្លាំងចលនាយុវជន ប្រចាំនៅប្រទេសកូរ៉េខាងត្បូងរបស់លោក ក៏រឹងមាំកក្រើកដល់ព្រះឥន្ទ បារម្ភកម្លាំង ទ័ពស្រួចដែលកញ្ជ្រោលពីប្រទេសកូរ៉េខាងត្បូងមក។
លោក យឹម...
លោក កឹម សុខា ទទួលជួប ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ និងសហការី ជជែកបញ្ហាសំខាន់ៗមួយចំនួនរបស់កម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣
ខែកញ្ញា ឆ្នាំ២០២១នេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា និងសហការី
បានអញ្ជើញចូលជួបជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នាគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ។
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អមដោយសហការីពីររូប ដែលទើបមកកាន់តំណែងថ្មី គឺ លោក ចូសថ៍ ខាឌែល អនុប្រធានបេសកកម្មទូត និងលោកស្រីបណ្ឌិត អេនជេលីកា ស្តៅឌ័រ លេខាទីមួយ ក៏បានមកសម្តែងការគួរសមជារូបលោកដោយផ្ទាល់ផងដែរ ដែលនេះជាកិត្តិយសបំផុត ដែលអ្នកនយោបាយស្មោះត្រង់ចំពោះជាតិ លោក កឹម សុខា...
គណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំយុទ្ធសាស្រ្ត បង្កើនសកម្មភាពការងារ ក្រោយប្រកាសជាផ្លូវការបេក្ខភាព គណៈកម្មាធិការនាយក
ភ្នំពេញ៖
គណបក្សខ្មែរស្រឡាញ់ជាតិ ដែលប្រកាសខ្លួនជាអ្នកបន្តស្មារតីសង្គ្រោះជាតិ
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំប្រជុំបេក្ខភាពគណៈកម្មាធិការនាយករបស់ខ្លួនជាផ្លូវការ
ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចំនួនសរុប៤៥រូប ក្នុងដំណាក់កាលដំបូង។
ការប្រកាសបេក្ខភាពគណៈកម្មាធិការនាយករបស់គណបក្សមួយនេះ ក្រោយខកខានកាលពីពេលកន្លងទៅ និងតម្រូវជាចាំបាច់ដែលគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវរៀបចំក្បាលម៉ាស៊ីនគណបក្ស ដើម្បីរៀបចំយុទ្ធសាស្រ្ត បង្កើនសកម្មភាពការងារ តាមផែនការណ៍ដែនបានសម្រេចជាផ្លវការ របស់ថ្នាក់ដឹកនាំនៃគណកម្មាធិការអចិន្ត្រៃយ៍គណបក្ស។
បេក្ខភាព គណៈកម្មាធិការនាយក គណបក្សខ្មែរស្រឡាញ់់ជាតិ
ក្នុងនោះ បើតាមលោក សៀវ
វិសុទ្ធ...
គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ចាន់រ័ត្ន មានសិទ្ធិធ្វើសកម្មភាពនយោបាយហើយ
ភ្នំពេញ៖
ក្រោយរងចាំអស់មួយរយៈពេល នៃការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ ដើម្បីគណបក្សថ្មី នៃមេដឹកនាំក្បាលម៉ាស៊ីនចាស់
របស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពនយោបាយរបស់ខ្លួននោះ ពេលនេះភ្លើងខៀវត្រូវបានបើកហើយ។
ភ្លើងខៀវត្រូវបានបើក គឺនៅក្រោយការទន្ទឹងរងចាំនេះ ជាលទ្ធផល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ដោយមានចំណាហត្ថលេខា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសលេខ២៣៥០ ប្រក សម្រេច ទទួលស្គាល់ ចុះឈ្មោះគណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) ដែលមានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥...
លោក កឹម សុខា បដិសេធ រាល់ការភ្ជាប់រូបលោកគ្រប់សកម្មភាពដើម្បីប្រយោជន៍ និងមហិច្ឆិតា របស់ក្រុម ឬ បុគ្គល
ភ្នំពេញ៖ លោក កឹម សុខា
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនត្រឹមតែជាប់បំរាមរបស់តុលាការ
ដែលមិនទាន់បញ្ចប់សវនាការរបស់លោកប៉ុណ្ណោះទេ តែនៅតាមជាប់ដោយក្រុមគេងចំណេញ ដើម្បីបម្រើប្រយោជន៍
និងមហិច្ឆិតារបស់ពួកគេផងដែរ។
ដោយមើលឃើញ សកម្មភាពនេះ បានកើតឡើងជាញឹកញាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក កឹម សុខា បានបញ្ជាក់គោលជំហររបស់លោកជាថ្មីថា ដោយសង្កេតឃើញ មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ នៅតែយកឈ្មោះ និង រូបភាពលោកទៅភ្ជាប់ ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បីបម្រើផលប្រយោជន៍ និង...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង
ចេញផ្សាយ
ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន
ខេត្តស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជន ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី០៥
ខែមិថុនា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន...
កោរកេសា ថ្វាយព្រះ លើកដៃសំពះ សុំអ្នកនយោបាយគិតប្រយោជន៍ជាតិ ព្រមទាំងពលរដ្ឋ ធំជាងប្រយោជន៍ និងគំនុំបុគ្គល ដែលនេះជាគំរូល្អរបស់អ្នកនយោបាយ
ចេញផ្សាយ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ
ម្នាក់ ក្នុងចំណោមមេដឹកនាំ ដែលជាក្បា លម៉ានស៊ីនដ៏សំខាន់របស់គណបក្សមួយនេះ
បានកោរកេសា ថ្វាយព្រះ លើកដៃសំពះ ស្នើសុំមេដឹកនាំចាស់វស្សា និងខ្ចីវស្សាក្តី គួររួមគ្្នាគិតរឿងប្រយោជន៍ជាតិ
និងពលរដ្ឋជាធំ ជាងប្រយោជន៍បុគ្គល។
គិតរឿងប្រយោជន៍ និងពលរដ្ឋ ជាងប្រយោជន៍បុគ្គល ឬគំនុំបុគ្គល នៃអ្នកនយោបាយ ពិសេសអ្នកនយោបាយចាស់វស្សា...
ព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៧រូប
ចេញផ្សាយ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤
ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ទ្រង់់បានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ ផ្តល់សិទ្ធិនយោបាយ
ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៧រូប។
ការផ្តល់សិទ្ធិនយោបាយឡើងវិញ
របស់ព្រះមហាក្សត្រ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង៧រូបនេះ
ធ្វើឡើងតាមសំណើររបស់សម្តេចតេជោ ដែលចាប់ពីថ្ងៃនេះតទៅពួកគេ និងមាសិទ្ធិពេញលិញក្នុងសកម្មភាពនយោបាយ
ដែលរួមមាន៖...
មាជ សុវណ្ណារ៉ា៖ ការសុំសិទ្ធិនយោបាយ ដូចជាជួយដកឆ្អឹងស្លាក់បំពង់កបក្សកាន់អំណាច?
ចេញផ្សាយ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ អ្ននយោបាយវោហារមិនចេះរីងស្ងួត
មាជ សុវណ្ណារ៉ា បានប្រតិកម្មភ្លាមៗ ក្រោយមានការបែកធ្លាយលិខិត ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
របស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ភ្លាមនោះ លោក មាជ
សុវណ្ណារ៉ា បានលើកឡើងថា កម្ទេចដើម្បីត្រួតត្រាជំរំព្រះអាទិត្យ
វាហាក់ដូចជាអូសឬស្សីបញ្រ្ចាសចុង ពោលគឺរំលាយបក្សសង្រ្គោះជាតិបាន
ចាប់មេបក្សដាក់គុកបាន តែរំលាយ និងចាប់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតស្ទើរកន្លះនគរពុំបានឡើយ។ ហើយមិនតែប៉ុណ្ណោះសកម្មជនជាស្នូលនៅមូលដ្ឋានរបស់បក្សប្រឆាំងដ៏មានសក្តានុពលមួយនេះ
ភាគច្រើនបំផុតលើសលុបនៅតែក្រាញននាលដោយស្វាមីភក្តិជាមួយមេបក្ស
និងគោលនយោបាយបក្សសង្រ្គោះជាតិ ទោះបីពួកគេស្ថិតក្នុងការគំរាមកំហែង...