Home ព័ត៌មានជាតិ ព័ត៌មានសង្គម

ព័ត៌មានសង្គម

ក្រសួងបរិស្ថានរកឃើញ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥ទីតាំង បំពុលទឹកសាធារណៈ

ភ្នំពេញ៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥ទីតាំងផ្សេងគ្នា ត្រូវបានក្រសួងបរិស្ថាន ទើបបានរកឃើញបំពុលទឹកសាធារណៈ ហើយក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការតាមច្បាប់ រួមមាន៖ ១- កាស៊ីណូខ្ញុំ មានទីតាំងនៅខេត្តកំពត មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិធីជួបជុំរវាងសម្តេចធិបតី ជាមួយអ្នកសារព័ត៌មាន

នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥។  កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន...

ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរជ័យលាភីលេខ១ ប្រចាំខេត្តបាត់ដំបង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានអនុញ្ញាតឱ្យចៅស្រីឈ្មោះ ចែម ស្រីណែត រស់នៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាសិស្សវិទ្យាល័យមោងឫស្សី ដែលបានចូលរួមប្រឡងសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរទទួលជ័យលាភីលេខ១ ប្រចាំខេត្តបាត់ដំបង និងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំស្រុក, លោកគ្រូ...

សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ករណីលោក ស្រី ស៊ីណា ទុកជាបានការដដែ

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានប្រកាសសាលដីកាលើករណីលោក ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង ចំនួន ៣  ៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន

ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥  នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨...

ប្រធានាធិបតីចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ

ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី...

សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ រក្សាតម្លៃវប្បធម៌ខ្មែរ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ...

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង បន្តល្បាតលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

កោះកុង៖ នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៥នេះ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានបន្តចាត់តាំងកងវរសេនាតូចលេខ៣៣៧ និង ផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។...

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងពេលដំណើរការព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៥ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។  ពិធីបួងសួងនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំពិធីសូត្រមន្តប្រោះព្រំឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក ក្រោមឱវាទក្រសួង នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានមូលមតិគ្នារៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន