សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង នាំយកជំនួយមនុស្សធម៌ ចែកជូនកុមារកំព្រា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
កំពង់ឆ្នាំង៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងជាការបង្ហាញនៃក្តីស្រលាញ់
ក្នុងនាមពលរដ្ឋខ្មែរតែមួយ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧
ប្រចាំក្រុងកំពង់ឆ្នាំង បាននាំយកជំនួយមនុស្សធម៌ ចែកជូនដល់មណ្ឌលកុមារកំព្រារ។
ក្នុងដំណើរឆ្លងកាត់ដោយផ្លូវទឹកផងនោះ លោក ឈួន ឡាឌី ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង តំណាងលោក គូរ...
ចៅហ្វាយក្រុងបាត់ដំបង ស្នើចៅសង្កាត់រតនៈ ចាត់វិធានការចំពោះមុខ អ្នកសង្ស័យករណីឆ្លង កូវីដ១៩
ចេញផ្សាយ ថ្ងៃអង្គារ៍ ទី១៧ ខែមីនា ឆ្នាំ២០២០
បាត់ដំបង៖ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់អោយលោកចៅសង្កាត់រតនៈ ចាត់វិធានការចំពោះមុខ អ្នកសង្ស័យករណីឆ្លង កូវីដ១៩។
អភិបាលខេត្តពោធិ៍សាត់ បង្កើតអនុស្សាវរីយ៍ចុងក្រោយជាមួយអតីតយុទ្ធជនក្រីក្រ និងពិការភាពជាង៤០០គ្រួសារ មុនចាកចេញទៅកាន់តំណែងថ្មីនៅខេត្តកំពត
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ដែលកំពុងល្បីឈ្មោះជាថ្នាក់ដឹនាំគំរូ គិតសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន មិនថាយប់ឬថ្ងៃ និងស្វែងរកដំណោះស្រាយឈ្នះៗ ក្រៅប្រព័ន្ធតុលាការទៀតនោះ មុនបញ្ចប់អាណត្តិរបស់លោកជាអភិបាលខេត្ត នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន បានបង្កើតអនុស្សាវរីយ៍ចុងក្រោយជាមួយបងប្អូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង។
មេធាវីលោកស្រី ឡោក ខេង បំភ្លឺជុំវិញការចោទប្រកាន់ ករណីដីធ្លីនៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ
ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖មេធាវីតំណាងលោកស្រី ឡោក ខេង អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០បានចេញលិខិតបំភ្លឺមួយ ដោយបានច្រានចោលនូវការផ្សពផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ បង្កឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធនឹងជំលោះដីធ្លីមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ខាត់ សារ៉ាត់
ចេញផ្សាយ
ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា
ឆ្នាំ២០២១
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព...
សូមកុំដាច់ចិត្ត អាណិតណាស់ ក្មួយស្រី ឃុន កញ្ចនា រងគ្រោះនិងផ្លៃពូថៅ ដាច់ប្រអប់ជើង ពិការអស់មួយជីវិត
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
កំពង់ឆ្នាំង៖ មហាសែនអាណិត កុមារី ឃុន កញ្ចនា ដែលជាកូនស្រីពៅក្នុងគ្រួសារ មានបងប្រុស៣នាក់ ជាអកុសល់ ក្មួយស្រីត្រូវរបួសនិងផ្លែពូថៅ ដាច់ប្រអប់ជើងគួរអោយរន្ធត់ ត្រូវពិការអស់មួយជីវិត។
សំណង់អនាធិបតេយ្យ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានរុះរើ
ភ្នំពេញ៖ អភិបាលខណ្ឌមានជ័យ លោក សេង គុន្ធ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ដោយមានកិច្ចសហការជាមួយរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ចុះរុះរើសំណង់អាណាធិបតេយ្យ ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោសភណ្ឌភាព។
សំណង់អាណាធិបតេយ្យ
ដែលត្រូវបានគណៈបញ្ជាការខណ្ឌ ដឹលនាំកម្លាំងចុះរុះរើនេះ ស្ថិតនៅក្រោមស្ពានអាកាស់ស្ទឺងមានជ័យ
ដែលក្រុមជនអាណាថា តែងតែប្រមូលផ្តុំគ្នាមកលួចសង់ជម្រកនៅក្រោមស្ពានស្ទឹងមានជ័យ។
សមត្ថកិច្ចឃាត់បាន ស្លាបមាន់ខូចគុណភាព២តោន ពេលឈ្មួញដឹកមកដល់ក្រុងភ្នំពេញ
ភ្នំពេញ ៖ ស្លាបមាន់ខូចគុណភាព ចំនួន២០០កេស ស្មើនឹង២,០០០គីឡូក្រាម(២តោន) គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌ តម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ...
សមត្ថកិច្ចបញ្ជូនខ្លួនមេបញ្ជាការ និងមេបញ្ជាការរង កងរាជអាវុធហត្ថ ក្រុងក្រចេះ ទៅតុលាការ
ក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ
ទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។
ការចាប់បញ្ជូនមេបញ្ជាការ និងមេបញ្ជាការរងខាងលើបញ្ជូនទៅតុលាការ គឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន សាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ជុំករណីហិង្សា និងទារុណកម្ម លើក្មេងស្រីពីរនាក់ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៧...
មេធាវី លោក អ៊ុក កោសា ថាកូនក្តីរបស់ខ្លួន មិនមានគេចវេសក្នុងការសងបំណុលនោះទេ
ភ្នំពេញ៖
នៅបន្ទាប់ពីមានការចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា
ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ កិច្ចសន្យាក៏រំលោភ
តើគិតយ៉ាងម៉ិចទៅអញ្ចឹង…! និងចំណងជើង ព័ត៌មានជាវីដេអូ លោកផ្កាយ៣ អ៊ុក កោសា
ខ្ចីលុយ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់
កិច្ចសន្យាក៏រំលោភ ហាក់បង្ហាញឆន្ទៈ មិនចង់ទទួលខុសត្រូវឡើយ នៅថ្ងៃទី០៧ និងថ្ងៃទី០៨
ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ។