សម្ដេចតេជោ អញ្ជើញចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក ពេជ ស្រស់ ហៅការរួមរួមរបស់អ្នកនយោបាយរុះរោយ ថាជាជំនួញលើខ្នងរាស្រ្ត
ភ្នំពេញ៖
ក្រោយគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា
ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដេកស៊ីប្រាក់ខែមិនដែលខ្វល់
រហូតជិតផុតអាណត្តិ ក៏ប្រកាសរួបរួមជាមួយគណបក្សភ្លើងទៀន បានធ្វើឱ្យមានការជជែកយ៉ាងខ្លាំងក្នុងសង្គមនយោបាយ។
ក្នុងនោះមានការបរិយាយជាច្រើនដូចគ្នាពីត្រកូលគង់ ដែលគ្មានអ្នកណាធ្វើដូច ក្រោមយុទ្ធសាស្រ្តរបស់លោក គង់ គាំ ជាឪពុក ដែលជិតដល់កលិយុគ គណបក្សខ្លួនគ្មានបង្អែកនយោបាយ មូលដ្ឋានរបាត់រប៉ាយ គ្មានអ្នកគាំទ្រ តំណែងឯកឧត្តម នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏ជិតផុត...
លោក គង់ គាំ ត្រូវបានតែងតាំង ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយដឹកដៃកូនប្រុសពៅ ទៅជ្រកក្រោមក្លៀកគណបក្សចាស់វស្សាមួយនេះ
ភ្នំពេញ៖ ទីបំផុតទៅ ក្តីស្រមៃរបស់លោក គង់ គាំ អ្នកនយោបាយចាស់វស្សា និងពោរពេញដោយបទពិសោធ បានក្លាយជាការពិតហើយ ក្រោយដឹកដៃកូនប្រុសពៅ ជាប្រធានគណបក្សឆន្ទៈខ្មែរ ចូលជ្រកក្រោមស្លាបគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
ឆ្វេងដៃ (គង់ មុនីកា.គង់ គាំ.ទាវ...
សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រ និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ដោយក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
សម្តេចតេជោ បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ជាង២ពាន់គ្រួសារបន្ថែមទៀត
សៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រ RMKH ផលិតស្រោមដៃពេទ្យ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព្ធជើងគោគ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីសម្ពោធ រោងចក្រ RMKH Glove (Cambodia) Co., Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន...
សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋ ភូមិធម្មជាតិរុនតាឯក ព្រឹកស្អែកនេះ
សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរ នឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕
សម្តេចតេជោ អញ្ជើញប្រារព្វ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។
តាមរបាយការណ៍ របស់...
ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ត្រូវបានបើកសម្ភោធ នៅថ្ងៃនេះ
ភ្នំពេញ៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាការផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង ត្រូវបានបើកសម្ភោធនៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្តេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨
ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា
ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។...