អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្រុកអង្គរជុំ និងស្រុកស្រីស្នំជិត៥០០គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហម ខេត្តសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជីញជួបសំណេះសំណាល នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន១៣២គ្រួសារ និងស្រុកស្រីស្នំ...

ជនដៃដល់សម្លាប់ស្រ្តីក្នុងរថយន្ត PRIUS នៅក្រោយផ្សារភូពុយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយពីប្រទេសថៃ

បាត់ដំបង៖ តាមព័ត៌មានបឋមកាលពីថ្ងៃទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ សម​​ត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់​ដំបង​ ក្រោមការសហការជាមួយកម្លាំងសមត្ថកិច្ចនគរ​បាល​អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ រួមការសហបន្ថែមជាមួយសមត្ថកិច្ចនៃប្រទេសថៃ​ បានធ្វើការឃាត់​ខ្លួនបានហើយ ជនសង័្សយក្នុងករណី សម្លាប់​ស្រ្តី ក្នុងរថយន្តព្រូស(PRIUS)មួយគ្រឿង យកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង ​​កាលពីថ្ងៃទី១៤​ ខែ​កញ្ញា ឆ្នាំ​២០​២២។ ជនសង្ស័យមានឈ្មោះ មាស​...

ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា អញ្ជើញជួប និងជូនពរលោក កឹម សុខា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ព្រមទាំងអនុប្រធាន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលជួបជូនពរលោក កឹម សុខា និងគ្រួសារ ក្នុងឱកាសបុណ្យ​ភ្ជុំ​បិណ្ឌប្រពៃណីជាតិខ្មែរ ដល់គេហដ្ឋាននាទីក្រុងភ្នំពេញ។ ក្រោយជំនួបលោក កឹម សុខា ថា នេះគឺជាកិត្តិយសណាស់...

បាត់ខ្លួន២៣នាក់ ក្នុងហេតុការណ៍លិចទូកនៅខេត្តព្រះសីហនុ អាជ្ញាធរប្រកាសដល់ក្រុមជួយសង្គ្រោះ ផ្តល់ថវិកា២លានរៀល ក្នុងការសង្គ្រោះជនរងគ្រោះម្នាក់

ព្រះសីហនុ៖ កាលពីវេលាម៉ោង១០និង៣០​នាទីព្រឹក​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលម៉ិញនេះ មានករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម១០.២៥N/១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។​ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿង និង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។

អាជ្ញាធរខេត្តសៀមរាប ចាត់កម្លាំងចុះជួយអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឱ្យបានល្អ ចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក និងត្រូវថែរក្សាសុខភាព បង្កាជំងឺរាករូស ព្រមទាំងការការពារពីការយាយីរបស់សត្វអាសិរពិស ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងជាបន្តទៀត។

សម្តេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។

សម្តេចតេជោ និងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ សម្តេចបានញ្ជាក់ទៀតថា បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ព្រមជាមួយគ្នានេះ សម្តេចក៏បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា...

សម្តេចតេជោ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃអង្គារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សម្តេចតេជោ ហ៊ុន សែន៖ ពេលបាយជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត បាត់ឃ្លានបាយមកនិយាយនោះឡើយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះរូបចំនួន៤សន្លឹកពេលស្រស់ស្រូបអាហារជុំកូនប្រុសស្រីទាំង៥នាក់។ សម្តេច បានមានប្រសាសន៍ថា នៅពេលស្រស់ស្រូបអាហារជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត និងបាត់ឃ្លានបាយមកជជែកនោះឡើយ។
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន