រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស រស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដងដោយមិនបង់ថ្លៃ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ប្រាសាទអង្គរវត្ត សេចក្ដីជូនដំណឹងដ៏ដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣,០០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១ ដោយក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ...

កម្លាំងចម្រុះនៃស្នងការរដ្ឋាននគរបាលខេត្ត ចុះប្រមូលក្រុមក្មេងដែលពពាក់ពពូនគ្នាពេលយប់តាមសួនសាធារណៈ ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ កងកម្លាំងចម្រុះ នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំង កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានចុះប្រតិបត្តិការ ឃាត់ខ្លួនក្រុមក្មេងប្រមូលផ្តុំគ្នាតាមទីសាធារណៈពេលយប់យ៉ាងអាណាធិបេយ្យ ស្ថិតនៅចំណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនះ ក្រុង/ខេត្តបាត់​ដំបង។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះនៃស្នងការរដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនក្រុមក្មេងៗទំយើល សរុបចំនួន៧៩នាក់ ស្រី១៩នាក់ ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញ មុខសញ្ញាជួញដូរថ្នាំ​ញៀ​ន​ចំនួន០២នាក់ និងប្រើប្រាស់ដំបង...

អភិបាលថ្មី ខេត្តព្រះវិហារ ធ្វើពិធីបួងសួង ក្រោយចូលកាន់តំណែង

ព្រះវិហារ៖ អភិបាលថ្មី នៃខេត្តព្រះវិហារ ​និងជាកូនប្រុសលោកនាយឧត្តមសេនីយ៍ គន់ គីម គឺ លោក គីម ឬទ្ធី រយៈពេល២ថ្ងៃជាប់គ្នា បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញធ្វើពិធីបួងសួង សុំសេចក្តីសុខ សេ​ចក្តីចម្រើន ក្រោយចូលកាន់តំណែងថ្មីៗ។

ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាឱកាសដែលលោក កឹម សុខា បានជួបមិត្តបរទេសទាំងនោះ នៃប្រទេសប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន នៅកម្ពុជា មិត្តបរទេស នៃប្រទេសប្រជាធិបតេយ្យ បានបន្តជួបសំណេះសំណាល ជាមួយលោក កឹម​ សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏៏ធំជាងគេនៅកម្ពុជា ព្រមទាំងការចង់ដឹងពីដំណើរការក្តីរបស់លោកនៅតុលាការផងដែរ។ ដូចគ្នានេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក កឹម សុខា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ‍‍«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។

សម្តេចតេជោ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក។ ឯកឧត្តម...

កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

ភ្នំពេញ៖ ជាមោទនភាពសម្រាប់កម្ពុជា ដែលកីឡាការិនី វិត ចន្ថា បានទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។ កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស...

អភិបាលខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS) និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS) និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និសីទ (Marina Bay Sands Expo & Convention Centre ) ប្រទេសសិង្ហបុរី។

ឯកឧត្តម យី វាសនា ៖«ថ្ងៃនេះគឺជាថ្ងៃសប្បាយបំផុតសម្រាប់ប្រតិភូកីឡាជនពិការកម្ពុជា»

CAMSOC-សូឡូ៖ ថ្ងៃទី៣១ ខែកក្កដានេះ គឺជាថ្ងៃសប្បាយរីករាយបំផុតសម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ភាពសប្បាយរីករាយបានកើតមានឡើងសម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា បន្ទាប់ពីចូលរួមប្រ កួតថ្ងៃទី១ដោយបានឈ្នះមេដាយមាស១គ្រឿងជាលើកដំបូង។ ក្រុមបាល់បោះជិះរទេះពិការនារីកម្ពុជាបានប្រ កួតឈ្នះក្រុមកីឡាបាល់បោះពិការនារីថៃដោយលទ្ធផល ៧-៥ សម្រាប់វិញ្ញាសានារី៣ទល់៣នាក់។
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន