សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការ​សហប្រជា​ជាតិ​ប្រចាំកម្ពុជា ក្រោយចប់អាណត្តិ

ភ្នំពេញ៖ សម្ដេចតេជោ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅ​កម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវ​បាន​​ធ្វើឡើងនៅវិមានសន្តិភាព។ ក្នុងជំនួបនោះ លោកស្រី...

សន្និសីទអន្តរជាតិថា លោក កឹម សុខា គឺជាអ្នក សន្តិភាពនិយម តស៊ូដើម្បីសេរី​ភាព និងយុត្តិធម៌

ភ្នំពេញ៖ លោក កឹម សុខា នឹងមិនឯកោឡើយ ហើយប្រទេសលោកសេរីខាង​លិច ពិសេសសហរដ្ឋអា​មេរិក នឹងមិនបំភ្លេចរូបលោកផងដែរ។ លោក កឹម សុខា គឺជាវីរបុរស ដែលបានលះបង់អាយុជីវិត​ក្នុងការសាបព្រួសឱ្យពលរដ្ឋ​យល់ដឹង​ពីគុណ​តម្លៃ​នៃសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគួរឱ្យគោរព និងកោតសរសើរ ហើយលោក​សម​នឹង​ទទួលបាននូវមេដៃសេរីភាព និងសន្តិភាព...

ក្រឡាប់ ហាយឡែនឌ័រ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៦នាក់

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅ​លើ​ផ្លូ​វអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយ រថយន្តហាយឡែនឌ័រ ក្រឡាប់ខ្លួនឯង បណ្តាលអោយមនុស្ស​...

វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់​និរន្តរ​ភាព​បរិស្ថាន ​និងការរស់នៅស្អាត

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានជួបជាមួយលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential Insurance Growth Market នៅទីស្ដីការក្រសួងបរិស្ថាន។ ក្នុងជំនួបនោះលោក សាយ...

មេធាវី៖ ការចុះជួបប្រជាពលរដ្ឋរបស់លោក កឹម សុខា មិនបានបំពាន​បំរាម​តុលា​ការ ឬដើរហួសបន្ទាត់ក្រហមអ្វីឡើយ

ភ្នំពេញ៖ ស្រមោលអឌិតកាល នៃអតីតមេបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា បានធ្វើឱ្យគណបក្សនយោ​បាយមួយចំនួន រួមទាំងគណបក្សកាន់អំណាចផង តាមរយៈអ្នកនាំពាក្យ ហាក់មានការព្រួយបារម្ភ និងព្រ​មានលោក កឹម សុខា ប្រយ័ត្នដើរលើសបន្ទាត់ក្រហមតុលាការ។ យ៉ាណា សកម្មភាពនានារបស់លោក កឹម សុខា នាពេលកន្លងមក តាមរយៈមេធាវី ឆ្លើយតបវិញភ្លាមៗថា តាម​ខ្លឹមសារនៃដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ អគារ មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ​ រួមជា​មួយ ឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមនី្ទរពេទ្យ​ព្រះ​អង្គឌួង។

សកម្មភាពលោក កឹម សុខា មិនបានដើរលើសបន្ទាត់ក្រហមឡើយ តែជាការផ្តល់​ក្តី​ស្រ​លាញ់សម្រាប់ពល​រដ្ឋ​នៅមូលដ្ឋានទៅវិញទេ

កំពង់ស្ពឺ៖ សកម្មភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងធ្វើនា​ពេល​បច្ចុប្បន្ននេះ មិនបានដើរលើសបន្ទាត់ក្រហមនោះឡើយ។ ការមិនបានដើរលើសបន្ទាត់ក្រហម ព្រោះតែសកម្មភាពរបស់លោកមិនបានធ្វើក្នុងរូបភាព​បម្រើ​ឱ្យ​គណ​បក្ស​នយោបាយណាមួយ ឬសម្រាប់ខ្លួនលោកទេ តែផ្ទុយទៅវិញ គឺជាសកម្មភាពបម្រើឱ្យកិច្ចការងារ សង្គម​​កិច្ច មនុស្សធម៌ ទឹកជំនន់ សាសនា ការទូត ការចូលរួមទប់ស្កាត់នៃការរីករាលដាលដោយជំងឺកូ​វីដ​១៩ ព្រមទាំងការជួប​សួរ​សុខ​ទុក្ខ...

គ្មានការគៀងគរកម្លាំងធ្វើនយោបាយ តែជាការជួបសួរសុខទុក្ខពលរដ្ឋ ដោយក្តីនឹករលឹករបស់លោក កឹម សុខា

តាកែវ៖ ក្រោយការចេញសកម្មភាពរបស់លោក កឹម សុខា នៅមូលដ្ឋាន ក្នុងការចុះជួបសួរសុខទុក្ខបងប្អូន​ប្រ​ជាពលរដ្ឋ ដោយក្តីនឹករលឹក បានធ្វើឱ្យក្រុមនយោបាយភ្លើងចំបើងមួយចំនួន ភ័យភ្នែកនៅកញ្ចឹងករ។ ការភ័យរបស់ពួកគេ ដោយខ្លាចប្រជាប្រិយភាពរបស់លោក កឹម សុខា ខណៈខ្លួនកំពុងធ្វើសកម្មភាព​នយោ​បាយ ដើម្បីកំដរសួនប្រជាធិបតេ្យដែលមានតែនៅលើក្រដាស់ និងបបូរមាត់របស់អ្នកកាន់អំណាច​តែ​ប៉ុណ្ណោះ​​។

គណបក្សខ្មែរស្រឡាញ់ជាតិ រិះគន់រដ្ឋាភិបាលអសមត្ថភាព ក្នុងការទប់ស្កាត់ការ​ឡើង​​ថ្លៃប្រេងឥន្ទនៈ

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ទនៈ នៅក្នុងប្រទេសកម្ពុជា បានបន្តហក់ឡើងជាបន្ត​បន្ទាប់ដែលជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយផងដែរ។ ការព្រួយបារម្ភរបស់អ្នកនយោបាយ បានធ្វើឱ្យគណបក្ស ដែលកំពុងធ្វើសកម្មភាព និងស្វែងរ​ក​ប្រ​​ជាប្រិយ​ភាព​ពីការគាំទ្រ​របស់​​ពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​​​ឃុំសង្កាត់ អាណត្តិទី៥ នាពាក់កណ្តាល​ឆ្នាំ២០២២នេះ បានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ទនៈ គឺ​ជា​​ផល​ប៉ះ​ពាល់​ថ្មីមួយទៀត ចំពោះជីវិភាពប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខបាត់បង់ការងារ មុខរបរ...

លោក កឹម​ សុខា មេដឹកនាំគុណធម៌ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋអ្នកគាំទ្រ​ជាង​កន្លះនគរ

ភ្នំពេញ៖ មេដឹកនាំដែលមានគុណធម៌ និងភាពស្មោះត្រង់ គឺជាក្តីសង្ឃឹមតែមួយគត់របស់ជាតិ និង ​ប្រជា​ពល​​រដ្ឋអ្នកគាំទ្រនៅមូលដ្ឋាន។ ភាពស្មោះត្រង់នេះហើយ ដែលអាចឆក់យកបេះដូងពលរដ្ឋ គ្មានថ្ងៃងាករ៉េ ព្រោះតែបេះដូងជាតិ​តែ​មួយ​ដូច​គ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្មានអំណាច និងឥទ្ធិពលណាមួយអាចបំបាក់ស្មារតី ទិញទឹក​ចិត្ត​​របស់ពួកគាត់បានឡើយ ដែលខុសពីក្រុមក្បត់សម្ព័ន្ធភាព ឆក់យកឱកាសព្រោះតែអំណាច ដើម្បីលាភ​សក្កា​រៈ​របស់ខ្លួន ដែលគេផ្តល់ឱ្យតែបន្តិចបន្តួចបានតែមួយគែប៉ុណ្ណោះ។
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន