លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគូរកន រងការចោទពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់» ពីវិនិយោគគិនម៉ាឡេស៊ី ជិត៧លានដុល្លា

ភ្នំពេញ៖ ការបណ្តាក់ទុនរបស់មិត្តបរទេសសម្រាប់កម្ពុជា គឺជារឿងសំខាន់បំផុត ក្នុងការជួយកំណើនសេដ្ឋ​កិច្ចដល់កម្ពុជា ក្រោមម្លប់សន្តិភាព និងទំនុកចិត្ត នៃចំណងមិត្តភាពប្រទេសជាមិត្តក្នុងតំបន់អាស៊ាន។ តែយ៉ាងណា ទំនុកចិត្តរបស់វិនិយោគគិនបរទេស នៃប្រទេសម៉ាឡេស៊ី ត្រូវបានបំផ្លាញដោយលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគូរកន គាត សូនី ដោយការប្រើល្បិចទិញដីព្រះរាជក្រឹត ប្រមាណ២០៣ហិតា ស្ថិតនៅ​ភូមិព្រែកត្នោត...

តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដោះលែងឱ្យមានសេរីភាព​ឡើង​វិញ​ហើយ

ភ្នំពេញ៖ តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងមក ត្រូវបាន​ដោះលែងឱ្យមានសេរីភាពឡើងវិញហើយ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២​២​នេះ។ តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានតុលាការសម្រេច ដោះលែង​ឱ្យមាន​សេរីភាព​ជា​បណ្ដោះអាសន្ន នាពេលនេះចំនួន៨នាក់ រួមមាន៖

កឹម សុខា អ្នកនយោបាយ ក្នុងក្រសែភ្នែកអន្តរជាតិ

ភ្នំពេញ៖ លោក កឹម​ សុខា អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែជាមេដឹកនាំគណបក្សប្រ​ឆាំងដ៏មានឥទ្ធិពល ដែលស្ថិតក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ ត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងនោះ គ្រប់បណ្តាទូតនានាដែលជាមិត្តរបស់កម្ពុជា ពេលឈានជើងមកដល់ប្រទេសកម្ពុជា គឺមិនអាចបំ​ភ្លេច ឬមិនជួបលោក កឹម សុខា ឡើយ ដោយគ្រប់បណ្តាទូតប្រទេសនៃលោកសេរីទាំងនោះ តែងជួប​លោក កឹម...

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជ អំណោយជូនប្រជារាស្រ្ត១៦៥ គ្រួសារក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូន​ប្រជានុ​រាស្រ្ត​​ជា​កូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហា​​ក្ស​ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិ​​ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វ​ព្រះ​​រាជ​ហឫទ័យត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម និង​​ទាន់ពេលវេលា ប្រោសព្រះរាជទានជូនបងប្អូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​១៦៥​គ្រួ​សារ...

លោក កឹម សុខា មិនអាចបំភ្លេចសកម្មជនមូលដ្ឋាន ប្រជាពលរដ្ឋ និងចាស់​ជរា​បាន​ឡើយ

កំពង់ឆ្នាំង៖ ក្នុងនាមេដឹកនាំ ដែលប្រកាន់ភ្ជាប់ដោយគោលជំហរជាតិនិយម​ លោក កឹម​ សុខា ជានិច្ចជា​កាល ទោះស្ថិតក្នុងតំណាក់កាលណាក៏ដោយ​ រូបលោមិនដែលភ្លេចសកម្មជនមូលដ្ឋាន បងប្អូនប្រជាពល​រដ្ឋអ្នកគាំទ្រ ព្រមទាំងចាស់ជរាបានឡើយ។ ការមិនភ្លេចនេះហើយ បានធ្វើឱ្យលោក កឹម សុខា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទិវា​សិទ្ធិ​នា​រីអន្តរជាតិ...

ប្រជាសហគមន៍រងគ្រោះដីធ្លីចំនួន៣ ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១១១

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណាជាង៥០០នាក់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០​២២ បានរួមគ្នាប្រារព្ធ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ ក្រោមប្រធាន​បទ «ស្ត្រី​ដើម្បី​កិច្ចគាំពារសង្គម និងសិទ្ធិដីធ្លី»។ ក្នុងកម្មវិធីខាងលើ ត្រូវបានអញ្ជើញចូលរួម ពីតំណាងក្រុមប្រឹក្សាសហគមន៍អមលាំង តំណាង មន្ត្រី​ប៉ុស្តិ៍​រដ្ឋ​បាល មេភូមិ...

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការអូសបន្លាយ​សវនាការ​លោក កឹម សុខា

ភ្នំពេញ៖ សវនាការលោក កឹម​ សុខា ដែលកាន់តែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ករឱ្យមានការ​ព្រួយ​បារម្ភយ៉ាងខ្លាំង ទាំងអ្នកគាំទ្រ មហាជនទូទៅ ព្រមទាំងបណ្តាអង្គ​ទូត​នានាប្រចាំនៅ​កម្ពុជា​ផង​ដែរ​។ ការអូសបន្លាយសវនាការនេះ បានធ្វើឱ្យប៉ះពាល់សល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់លោក ពិសេសសិទ្ធិ​ នយោ​​បាយ ក្នុងនាមមេដឹកនាំមួយរូបដ៏មានប្រជាប្រិយភាព សម្រាប់ការចូលរួមប្រគួត​ប្រ​ជែង​ជា​មួយ​គណ​បក្ស​កាន់​អំណាចដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

អូស្ត្រាលី យកចិត្តទុកដាក់បំផុតសម្រាប់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២នេះ ដោយជួបជជែកជាមួយថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ

ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ខាងមុខ ប្រទេសជាមិត្តរបស់​កម្ពុជា ក្នុងនោះគឺអូស្ត្រាលី បានយកចិត្តទុកដាក់បំផុត។ ការយកចិត្តទុកដាក់របស់អូស្ត្រាលី គឺបានជួបជជែក និងពិភាក្សាដោយផ្ទាល់ជាមួយគណបក្សខ្មែរស្រឡា​ញ់​ជាតិ ដែលទើបសមាជជាផ្លូវការរបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ២០២២នេះ ដោយមានអូស្ត្រាលីជា​អ្នក​ចូលរួមផងដែរ ក្នុងការស្តាប់គោលជំហរ និងគោលនយោបាយរបស់គណបក្សបន្តស្មារតីសង្គ្រោះជាតិ​មួយ​នេះ។ ក្នុងនោះ...

សម្តេចតេជោ ហាមមិនឱ្យចូលជិតលោកឡើយក្នុងរយៈពេលនេះ

ភ្នំពេញ៖ ការការពារជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង គឺជាកត្តាសំខាន់បំផុត​សម្រាប់បង​ប្អូនប្រ​ជា​ព​លរដ្ឋគ្រប់រូប និងគ្រប់វ័យ ដើម្បីបញ្ជៀសពីការឆ្លងរាលដាលក្នុងសហគមន៍ បង្ករជាបញ្ហាធ្ងន់ធ្ងរ។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលម៉ិញនេះ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា រូបលោកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ​១៩។ ដូច្នេះដើម្បី​ធា​នា​កុំឱ្យមានការឆ្លងបន្តដែលអាចចេញពីរូបលោក ក្នុងពេលកំពុងមានការសង្ស័យ​​នេះ​លោកសម្រេច​ដាក់​​ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។

តារាភាពយន្តហូលីវ៉ូដ Angelina Jolie បំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពី​ថ្ងៃទី​២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ​នៃកម្មវិធីចិញ្ចឹមឃ្មុំ​សម្រាប់​​ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយ​អាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន